រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិចំនួន២៤០កន្លែងក្នុងមួយឆ្នាំ ។

កម្មវិធីអាហារូបករណ៍ផ្ដល់ជូនការសិក្សានៅសាកលវិទ្យាល័យធំៗ៤ក្នុងប្រទេសដូចជា សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (NTU) សាកលវិទ្យាល័យជាតិសឹង្ហបុរី (NUS) សាកលវិទ្យាល័យបច្ចេកវិទ្យា និងរចនាសិង្ហបុរី (SUTD) និងសាកលវិទ្យាល័យគ្រប់គ្រងសឹង្ហបុរី (SMU) ។

បេក្ខជនដែលមានបំណងក្នុងការដាក់ពាក្យស្នើអាហារូបករណ៍ ត្រូវមានបរិញ្ញសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ដែលទាក់ទងនឹង ជីវវិទ្យា, វិទ្យាសាស្ត្រកុំព្យូទ័រ និងព័ត៌មានវិទ្យា, វិស្វកម្ម និងបច្ចេកវិទ្យា, និង វិទ្យាសាស្ត្ររូបវិទ្យា ។ ជំនាញរបស់បេក្ខជននឹងត្រូវបានវាយតម្លៃនៅក្នុងវគ្គសម្ភាសន៍តាម Online ។

អត្ថប្រយោជន៍ដែលជ័យលាភីអាហារូបករណ៍ទទួលបានរួមមាន ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែចាប់ពី២២០០ដុល្លារសឹង្ហបុរីរហូតដល់២៧០០ដុល្លារសឹង្ហបុរី និងថ្លៃសំបុត្រយន្តហោះធ្វើដំណើរ ១៥០០ដុល្លារសឹង្ហបុរី ។

បេក្ខជនស្នើពាក្យអាហារូបករណ៍ត្រូវភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា លិខិតឆ្លងដែនថតចម្លង, សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, លិខិតណែនាំ២ច្បាប់ និងលិខិតលើកទឹកចិត្តសម្រាប់អាហារូបករណ៍ចំនួន២ច្បាប់ (Motivation Letter for Scholarship) ។

លក្ខខណ្ឌជ្រើសរើស ៖ បេក្ខជនជានិស្សិតអន្តរជាតិគ្រប់ជាតិសាសន៍, មានជំនាញផ្នែកភាសាអង់គ្លេសទាំងសរសេរ និងការនិយាយ, មិនមានកំណត់អាយុបេក្ខជន, មានលិខិតឆ្លងដែនដែលមានសុពលភាព ។ ជាមួយគ្នានេះ បេក្ខជនមិនចាំបាច់មានលិខិតបញ្ជាក់តេស្តភាសាអង់គ្លេស IELTS, TOEFL, FRE, GMAT, PTE ឡើយ ។

សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកានើតំណភ្ជាប់ https://opportunitiescorners.com/singapore-government-scholarship-2024/ ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...