បច្ចេកវិទ្យាសំខាន់ៗចំនួន៥ កំពុងជួយដោះស្រាយបញ្ហាពិភពលោកនៅក្នុងឆ្នាំ២០២៣

ភាពរីកចម្រើននៃបច្ចេកវិទ្យា មានឥទ្ធិពលយ៉ាងធំធេង ក្នុងការបង្កើតឱ្យមានភាពរីកចម្រើន និងដំណោះស្រាយឆ្លាតវៃ សម្រាប់វិបត្តិធំៗ ដែលកំពុងកើតមានក្នុងពិភពលោក។ ទន្ទឹមនឹងល្បឿន នៃការរីចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា មនុស្សក៏កំពុងប្រឈមបញ្ហាជាច្រើនផងដែរ ខណៈហានិភ័យមួយចំនួនសឹងតែមិនអាចគ្រប់គ្រងបាន។ វិបត្តិភូមិសាស្ត្រនយោបាយ ភាពពហុប៉ូលនៃពិភពលោក និងវិបត្តិអាកាសធាតុ សុទ្ធសឹងតែអាចនាំឱ្យមនុស្ស និងពិភពលោក ធ្លាក់ក្នុងគ្រោះថ្នាក់។ បញ្ហាទាំងនេះ តម្រូវឱ្យអ្នកដឹកនាំត្រូវប្រើបច្ចេកវិទ្យាដើម្បីបង្កើតដំណោះស្រាយវិជ្ជមាន​សម្រាប់មនុស្ស។ ជាមួយគ្នានេះ គេសង្កេតឃើញបច្ចេកវិទ្យាចំនួន ៥ដែលមានសន្ទុះរីកចម្រើនខ្លាំង។

. បច្ចេកវិទ្យាបៃតង ៖ យោងតាមការប៉ាន់ស្មា​នរបស់ McKinsey Digital ការផ្លាស់ប្តូរពីប្រើឥន្ធនៈហ្វូស៊ីល ទៅជាថាមពលកកើតឡើងវិញ នឹងជួយសេដ្ឋកិច្ចសន្សំប្រាក់ចំនួន ១២ពាន់ពាន់លានដុល្លារនៅទូទាំងពិភពលោកនាឆ្នាំ២០៥០។ រដ្ឋាភិបាល និងរោងចក្រឧស្សាហកម្ម នឹងផ្តោតលើការធ្វើមាត្រដ្ឋានបច្ចេកវិទ្យាបៃតង ដែលមានស្រាប់ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីចាប់ពីឆ្នាំ ២០២៣ ក្នុងគោលដៅរក្សាការឡើងកម្ដៅផែនដីឱ្យនៅទាបជាង ១,៥អង្សាសេ។

បច្ចេកវិទ្យា ដែលរំពឹងថានឹងមានការរីកចម្រើនខ្លាំងគឺ អ៊ីដ្រូសែនបៃតង (Green Hydrogen) ដែលជាប្រភពថាមពលស្អាតថ្មី អនុញ្ញាតឱ្យថាមពលពីការកកើតឡើងវិញអាចចាប់យក និងដឹកជញ្ជូនបានចម្ងាយឆ្ងាយ ពីតំបន់ដែលមានធនធានថាមពលខ្យល់ ឬថាមពលពន្លឺព្រះអាទិត្យច្រើន ទៅទីតាំងដែលត្រូវការថាមពល។

. បច្ចេកវិទ្យា Hyper-connectivity និង Cyber – resilience បញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយកំពុងជំរុញសកលភាវូបនីយកម្មនៃពិភពលោកមានការថមថយ និងបង្កើតឱ្យមានការបែកខ្ញែកនៃបណ្តាញអ៊ីនធឺណេត រួមជាមួយនឹងការប្រកួតប្រជែងឥទ្ធិពលនយោបាយទៅតាមប្លុក។ យ៉ាងណាក៏ដោយ វឌ្ឍនភាពបច្ចេកវិទ្យាកំពុងឆ្ពោះទៅរកការតភ្ជាប់កាន់តែច្រើន។ យោងតាម WE Forum ឧបករណ៍ចំនួន ១៥ពាន់លាននឹងត្រូវបានភ្ជាប់ទៅក្នុង Internet of Things (IoT) ក្នុងពេលបច្ចុប្បន្ន ហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ២០៣០។

ការរីកចម្រើនដ៏ឆាប់រហ័សនេះ បាននាំឱ្យមានការវាយប្រហារតាមអ៊ីនធឺណិតកាន់តែច្រើនឡើង។ ស្របនឹងបញ្ហានេះ រដ្ឋាភិបាល និងនិយតករនៅតាមប្រទេសនីមួយៗ នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាថាឧបករណ៍ដែលបានតភ្ជាប់អនុលោមតាមស្តង់ដារសុវត្ថិភាពអ៊ីនធឺណិតចុងក្រោយបំផុត។

. បច្ចេកវិទ្យា Quantum R&D បច្ចេកវិទ្យា Quantum computing ដែលប្រើភាគល្អិត subatomic ដើម្បីបង្កើតវិធីថ្មីនៃការដំណើរការ និងរក្សាទុកព័ត៌មាន ទំនងជានឹងក្លាយជាបច្ចេកវិទ្យានាពេលអនាគត។ ជាមួយនឹងដំណើរការតាមលំដាប់លំដោយលឿនជាងដំណើរការនាពេលបច្ចុប្បន្ន។ បច្ចេកវិទ្យា quantum នឹងជួយដោះស្រាយបញ្ហាស្មុគស្មាញដោយប្រើពេលកាន់តែខ្លី។

ទោះបីជាបច្ចេកវិទ្យា quantum នៅតែស្ថិតក្នុងដំណាក់កាលចាប់ផ្ដើម ប៉ុន្តែការវិនិយោគរបស់រដ្ឋាភិបាល និងឧស្សាហកម្មដ៏ធំមានន័យថា យើងទំនងជានឹងឃើញការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងផ្នែក Hardware និង Software ក្នុងរយៈពេលដ៏ខ្លី ហើយផលិតផល quantum ចាប់ផ្តើមចូលទីផ្សារ។

. បច្ចេកវិទ្យាកែហ្សែន (Gene editing) ៖ រហូតមកដល់ពេលថ្មីៗនេះ CRISPR-Cas9 ជាបច្ចេកវិទ្យាកែហ្សែន ដែលបានឈ្នះពាន់រង្វាន់ណូបែលគីមីវិទ្យាឆ្នាំ ២០២០ ត្រូវបានគេប្រើជាបច្ចេកវិទ្យាជំនួយសម្រាប់ការស្រាវជ្រាវ ស្វែងយល់ពីសារៈសំខាន់នៃហ្សែនជាក់លាក់ និងការបង្កើតថ្នាំថ្មីៗ។

ចាប់តាំងពីមនុស្សទីមួយបានទទួលការព្យាបាលដោយកែប្រែហ្សែនជោគជ័យកាលពី៣ឆ្នាំមុន បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ដើម្បីព្យាបាលពិការភ្នែកពីកំណើត ជំងឺបេះដូង និងជំងឺកោសិកាជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះ យោងតាមការស្រាវជ្រាវថ្មីៗនេះ ជម្ងឺវង្វេង (Alzheimer’s) និងការឈឺចាប់រ៉ាំរ៉ៃ ក៏អាចព្យាបាលដោយប្រើ CRISPR ដែរ។

. បញ្ញាសិប្បនិម្មិត (AI) បច្ចុប្បន្ន យើងសង្កេតឃើញថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវគេឃើញនៅទីកន្លែងទាំងអស់ក្នុងទិដ្ឋភាពរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ យើងមិនគួរភ័យខ្លាចខ្លាំងហួសហេតុចំពោះការរីកចម្រើននៃបច្ចេកវិទ្យានេះទេ ប៉ុន្តែយើងគួរព្យាយាមសម្របទៅនឹងការរីកចម្រើននេះ និងសិក្សាបន្ថែមពីវត្តមានរបស់វា។ ការដាក់ចេញនូវបច្ចេកវិទ្យាថ្មីៗក្នុងកម្រិតមួយដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោក គឺជាកត្តាចាំបាច់ដ៏អស្ចារ្យនៃសម័យកាល និងសម័យរបស់យើង។ ប្រសិនបើបច្ចេកវិទ្យាទាំងនេះ អាចជួយមនុស្សឱ្យដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក អ្វីដែលយើងទទួលបាន គឺការរីកចម្រើន និងភាពធន់នៃសេដ្ឋកិច្ច និងសង្គម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។