អាជីព៨ ស័ក្តិសមនឹងមនុស្សមានចរិតលក្ខណៈ Extrovert បំផុត

បុគ្គលិកលក្ខណៈរបស់យើងម្នាក់ៗ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រើសរើសអាជីព។ ប្រសិនបើអ្នកជាមនុស្សដែលមានចរិតលក្ខណៈស្វាហាប់ មានមន្តស្នេហ៍ រួសរាយ និងចូលចិត្តការទំនាក់ទំនងក្នុងសង្គម អ្នកទំនងជាមនុស្ស ដែលមានចរិតលក្ខណៈ Extrovert ។ ការសម្ដែងចេញរបស់ Extrovert បានបង្ហាញថា ការងារដែលត្រូវប្រាស្រ័យទាក់ទងជាមួយមនុស្សច្រើន គឺស័ក្តិសមសម្រាប់គេ។

១. អ្នកមានឥទ្ធិពលនៅលើបណ្ដាញសង្គម៖ ប្រសិនបើអ្នកជាមនុស្ស ដែលចូលចិត្តប្រឡូកក្នុងសង្គម និងចង់មានប្រជាប្រិយភាព អាជីពជា Social media influencer គឺស័ក្តិសមខ្លាំងសម្រាប់អ្នក។ ទន្ទឹមនឹងនេះ មាតិកាដែលអ្នកបង្កើតនៅលើបណ្ដាញសង្គម អាចទាក់ទងនឹងហ្វេសសិន ការធ្វើដំណើរកម្សាន្ត ការអប់រំ និងរបៀបរស់នៅជាដើម។ ជាបុគ្គលល្បីនៅលើបណ្ដាញសង្គម អ្នកអាចមានកេរ្តិ៍ឈ្មោះនៅលើហ្វេសប៊ុក អ៊ីនស្តាក្រាម ទីកតុក និងវេទិកាជាច្រើនទៀត។ តាមរយៈកេរ្តិ៍ឈ្មោះនេះ អ្នកអាចទាក់ទាញម៉ាកផលិតផលនានា ឱ្យជួលអ្នកដើម្បីផ្សព្វផ្សាយផលិតផល។

២. ជំនាញទំនាក់ទំនងអតិថិជន (Custom Support Specialist) ៖ អាជីពជាអ្នកទំនាក់ទំនងអតិថិជន គឺជាអ្នកតភ្ជាប់ក្រុមហ៊ុនទៅនឹងអតិថិជន។ តួនាទីនេះទាមទារឱ្យមានជំនាញទំនាក់ទំនងសង្គមខ្ពស់ និងពូកែប្រាស្រ័យទាក់ទងជាមួយមនុស្ស ដែលទំនងជាអាជីពដ៏ស័ក្តិសមមួយសម្រាប់មនុស្ស Extrovert ។ នៅពេលប្រឈមមុខនឹងជម្លោះ អ្នកអាចប្រើជំនាញសម្របសម្រួល ការសម្រេចចិត្តលឿន និងការដោះស្រាយបញ្ហាជាដើម។

៣. ជំនាញទំនាក់ទំនងសាធារណៈ (Public Relation)៖ ធម្មជាតិបានផ្ដល់ឱ្យមនុស្សដែលមានចរិតលក្ខណៈ Extrovert នូវសមត្ថភាពទំនាក់ទំនងសាធារណៈ។ ដូច្នេះ គេអាចដឹកនាំកិច្ចពិភាក្សាផ្សេងៗបានល្អជាងមនុស្ស Introvert ។ អ្នកជំនាញទំនាក់ទំនងសាធារណៈ គឺត្រូវទទួលខុសត្រូវលើទំនាក់ទំនងខាងក្នុង និងខាងក្រៅក្រុមហ៊ុន កិច្ចការសាធារណៈ និងការផ្សព្វផ្សាយគ្រប់ប្រភេទរបស់ក្រុមហ៊ុន ឬស្ថាប័ន។

៤. អ្នកជំនាញផ្នែកលក់ និងទីផ្សារ ៖ ការធ្វើជាអ្នកលក់ ឬអ្នកទីផ្សារ គឺជាអាជីពដ៏ស័ក្តិសមមួយសម្រាប់មនុស្ស​ Extrovert ព្រោះជំនាញនេះតម្រូវឱ្យធ្វើការជាបណ្ដាញ និងមានទំនាក់ទំនងក្នុងសង្គមច្រើន។ អ្នកចាំបាច់ត្រូវពូកែនិយាយទំនាក់ទំនង និងបញ្ចុះបញ្ចូល ដើម្បីឱ្យអតិថិជនចាប់អារម្មណ៍ទិញផលិតផល ឬសេវាកម្មរបស់អ្នក។

៥. អ្នកប្រឹក្សាផ្លូវចិត្ត (Counselor)៖ ជាធម្មតា មនុស្ស Extrovert គឺជាបុគ្គលដែលពូកែទំនាក់ទំនង និងចូលចិត្តជួយយកអាសារអ្នកដទៃ។ ហេតុផលនេះ អាជីពជាអ្នកប្រឹក្សាផ្លូវចិត្ត គឺជាអាជីពដែលស័ក្តិសមបំផុតមួយសម្រាប់គេ។ ការងារនេះ ជួយមនុស្សមានចាប់ផ្ដើមការគិតបែបវិជ្ជមានទៅលើអាជីព ទំនាក់ទំនង និងការសិក្សា។ ដើម្បីក្លាយជាអ្នកជំនាញផ្នែកប្រឹក្សាផ្លូវចិត្ត អ្នកត្រូវមានបច្ចេកទេសផ្នែកប្រឹក្សា និងវិញ្ញាបនបត្រជាក់លាក់។

៦. អ្នកគ្រប់គ្រងធនធានមនុស្ស (Human Resource Manager)៖ អ្នកគ្រប់គ្រងធនធានមនុស្ស មានតួនាទីភ្ជាប់ទំនាក់ទំនងរវាងនិយោជិត និងនិយោជក។ ពួកគេត្រូវមើលការខុសត្រូវលើការជួលបុគ្គលិកថ្មី និងចូលរួមជាមួយការបណ្ដុះបណ្ដាលបុគ្គលិក និងការគ្រប់គ្រង។ លើសពីនេះ ពួកគេអាចជួយអង្គភាពអភិវឌ្ឍវប្បធម៌ការងារ បើកប្រាក់ខែសម្រាប់បុគ្គលិក និងដោះស្រាយវិវាទផ្សេងៗនៅកន្លែងការងារ។ ការទទួលខុសត្រូវច្រើនបែបនេះ ទាមទារឱ្យមានជំនាញប្រាស័្រយទាក់ទងជាមួយមនុស្សកម្រិតខ្ពស់ ដើម្បីអាចទាក់ទងជាមួយមនុស្សដែលមានចរិតលក្ខណៈ និងឋានៈខុសៗគ្នាបានល្អ។

៧. អ្នករៀបចំកម្មវិធី (Event Planner)៖ អ្នករៀបចំកម្មវិធី គឺសំដៅដល់អ្នកបង្កើតតូចធំផ្សេងៗ ដូចជា សិក្ខាសាលា ពិធីមង្គលការ ការប្រគុំតន្ត្រី និងពិធីបុណ្យផ្សេងៗ។ អ្នកទទួលខុសត្រូវការងារនេះ ត្រូវមានសមត្ថភាព ទំនាក់ទំនងជាមួយមនុស្សច្រើនផ្នែក រាប់ចាប់តាំងពីអតិថិជន អ្នកលក់ និងកម្មករ ដើម្បីធ្វើ​យ៉ាងណាឱ្យកម្មវិធីដំណើរការទៅដោយរលូន។

៨. អ្នករចនា UX (UX Designer)៖ អាជីពនេះ ត្រូវឱ្យអ្នកធ្វើការលើការអភិវឌ្ឍ និងគ្រប់គ្រងបទពិសោធអ្នកប្រើប្រាស់ផលិតផលឌីជីថល។ ការងារនេះ តម្រូវឱ្យធ្វើការដោយផ្ទាល់ជាមួយក្រុមការងារទីផ្សាររបស់ស្ថាប័នមួយ ដើម្បីស្វែងយល់ពីតម្រូវការអតិថិជន ឬអ្នកប្រើប្រាស់ ហើយបង្កើតផលិតមួយ ដែលមានភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់។ អ្នករចនា UX អាចធ្វើការនៅក្នុងវិស័យជាច្រើនដូចជា សុខាភិបាល ហិរញ្ញវត្ថុ ការអប់រំ ឬ blockchain ជាដើម។ ចំពោះអាជីពនេះ អ្នកអាចធ្វើជា Freelancer ឬធ្វើជាបុគ្គលិកពេញម៉ោងនៅក្រុមហ៊ុនណាមួយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...