រដ្ឋមន្រ្តីក្រសួងកិច្ចនារី ៖ ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ

ភ្នំពេញ – លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ខណៈផែនការយុទ្ធសាស្រ្តនារីរតនៈកំពុងប្រែក្លាយស្រ្តីកម្ពុជាឱ្យទៅជាត្បូងដ៏មានតម្លៃ និងជាធនធានដ៏មានសក្តានុពលខ្ពស់នៅក្នុងសង្គម ។ លោកជំទាវកិត្តិបណ្ឌិតបានលើកឡើងដូចនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងដំណើរការគម្រោងថ្នាក់តំបន់ស្តីពីការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ កាលពីចុងសប្តាហ៍កន្លងទៅនេះ ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ៖

“ស្ថិតនៅក្នុងក្របខណ្ឌគោលនយោបាយនិងកម្មវិធីជាតិរបស់កម្ពុជា រាជរដ្ឋាភិបាល បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ហើយការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈកំពុងប្រែក្លាយស្រ្តីឱ្យទៅជាត្បូងដ៏មានតម្លៃ និងជាធន​ធាន​ដ៏មានសក្តានុពលខ្ពស់នៅក្នុងសង្គម…”។

ជាមួយគ្នានេះ ទាក់ទងនឹងការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុវិញ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានចាត់ទុកការយកចិត្តទុកដាក់ចំពោះស្រី្តក្នុងចំណោមប្រជាពលរដ្ឋក្រីក្រនៅជនបទ ជាការកសាងសមត្ថមភាពរបស់ស្ត្រីដើម្បីពង្រឹងភាពធន់ការប្រែប្រួលអាកាសធាតុ ។ លោកជំទាវបានបន្តថា ភាគច្រើនស្រ្តីជាក្រុមងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយសារតែពួកគាត់ពឹងផ្អែកជាខ្លាំងលើកសិកម្ម និងធនធានធម្មជាតិ ។ ក្រុមងាយទទួលរងគ្រោះនេះ ត្រូវការសកម្មភាពបន្សាំនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដើម្បីបង្ការខ្លួនទប់ទល់នឹងហានិភ័យអាកាសធាតុ ។

គួរបញ្ជាក់ថា គម្រោងថ្នាក់តំបន់ស្តីពីការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ ទទួលបានការគាំទ្រតាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។ គម្រោងនេះនឹងចូលរួមចំណែកពង្រឹងលទ្ធភាព និងសមត្ថភាពបន្ស៊ាំ និងធន់របស់ស្រ្តីក្រីក្រនៅតាមជនបទ តាមរយៈការដាក់ចេញវិធាន និងមធ្យោបាយបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពនៃទឹកស្អាតនិងអនាម័យ ដើម្បីឈានទៅលើកកម្ពស់ជីវភាពរស់នៅរបស់ស្រ្តី និងគ្រួសារនៅក្នុងតំបន់មេគង្គ-ឡានឆាងប្រកបដោយចីរភាព និងបរិយាប័ន្ន ដោយតភ្ជាប់គ្នានៅក្នុងតំបន់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...