មន្ត្រីអប់រំវាយតម្លៃខ្ពស់ចំពោះការបណ្ដុះបណ្ដាលមូលរដ្ឋានរបស់ក្រុមហ៊ុនវិនិយោគនានានៅក្នុងខេត្តរតនគីរី

រតនគីរី – វាពិតជាកម្រមានណាស់សម្រាប់ក្រុមហ៊ុនវិនិយោគឯកជន ដែលមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គមដោយបានផ្ដល់ប្រាក់កម្រៃដល់បុគ្គលិកកម្មកររបស់ខ្លួនហើយ ថែមទាំងគិតគូរដល់អនាគតកូនៗរបស់បុគ្គលិកកម្មកររបស់ខ្លួនបន្ថែមទៀត ជាក់ស្ដែងក្រុមហ៊ុនកសិកម្ម Thaco Agriculture ដែលកំពុងបណ្ដាក់ ទុនវិនិយោគនៅក្នុងខេត្តរតនគីរីបានសង់សាលារៀននៅក្នុងដីចំការរបស់ខ្លួនដើម្បីឱ្យកូនៗរបស់កម្មករបានរៀនសូត្រជាមូលដ្ឋាន ។

ឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ការចូលរួមពីដៃគូអភិវឌ្ឍន៍អង្គការ និងក្រុមហ៊ុនឯកជនក្នុងការបង្កើតសាលា និងអប់រំកូមារតូចៗនៅតាមបំបន់ដាច់ស្រយាល គឺជាការចូលរួមយ៉ាងធំមួយជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ពីព្រោះថាបើពឹងលើរាជរដ្ឋាភិបាលទាំងស្រុង ប្រាកដណាស់ គឺមិនអាចវិនិយោគសាលាទៅគ្រប់តំបន់ដាច់ស្រយាលឆ្ងាយៗពីទីប្រជុំជន ឬតំបន់ថ្មីៗដែលមនុស្សទើបតែចូលទៅរស់នៅនោះទេ ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍នានា ក្នុងការបន្តសាងសង់សាលារៀនអប់រំកុមារតូចៗថ្នាក់មូលដ្ឋាននៅតំបន់ដាច់ស្រយាល ជាពិសេសលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនដែលវិនិយោគនៅតំបន់ដាច់ស្រយាល បង្កើតសាលារៀនដើម្បីអប់រំដល់កុមារតូចៗដែលជាកូនរបស់បុគ្គលិកកម្មកររបស់ខ្លួនអាចមានឱកាសក្នុងការចូលរៀន ។ បើសិនជាក្រុមហ៊ុនឬស្ថាប័នបង្កើតសាលាហើយ មិនមានគ្រូសម្រាប់បង្រៀន គាត់អាចទៅពិភាក្សាជាមួយមន្ទីរអប់រំខេត្ត ដើម្បីឱ្យមន្ទីរចាត់ចែងរកគ្រូពីតំបន់ណាដែលលើស ទៅបំពេញបន្ថែមនៅតំបន់ដែលខ្វះខាតគ្រូ ។

ឯកឧត្តមបន្ថែមថា ការអប់រំកុមារតូចៗ នៅថ្នាក់ក្រោមៗ គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ជាគ្រឹះដល់ពួកគាត់បន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ ហើយបើសិនជាមូលដ្ឋានគ្រឹះរបស់គាត់មិនសូវរឹងមាំ ការសិក្សានៅថ្នាក់បន្តក៏អាចតាមមិនទាន់គេនោះដែរ ដូច្នេះគឺខាងក្រសួងក៏លើកទឹកចិត្តដល់ការអប់រំកុមារតាំងពីតូចៗឱ្យបានកាន់តែច្រើន ។

លោក សាន សុផា គ្រូបង្រៀន នៅសាលារបស់ក្រុមហ៊ុន Thaco Agriculture បានឱ្យដឹងថា លោកបានបង្រៀននៅក្នុងក្រុមហ៊ុន Thaco រយៈពេល៣ឆ្នាំមកហើយ ដោយដំបូងឡើយលោកបង្រៀនតែក្មេងៗប៉ុន្មាននាក់ដែលជាកូនរបស់កម្មករប៉ុណ្ណោះ ប៉ុន្តែក្រោយមកទៀតដោយក្រុមហ៊ុនបានមើលឃើញថា វាជាចក្ខុវិស័យល្អទើបក្រុមហ៊ុនបង្កើតជាសាលា និងសហការជាមួយអាជ្ញាធរស្រុកនិងខេត្ត ក្នុងការបណ្ដុះបណ្ដាលបង្រៀនកូនៗកម្មករកាន់តែច្រើនឡើងៗ ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Thaco Agriculture ប្រចាំខេត្តរតនគីរីក៏បានឱ្យដឹងផងដែរថា ទិសដៅរបស់ក្រុមហ៊ុនមិនមែនវិនិយោគដើម្បីប្រាក់ចំណេញប៉ុណ្ណោះទេ ការទទួលខុសត្រូវក្នុងសង្គម និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងសង្កមក៏ជាគោលដៅរបស់ក្រុមហ៊ុនមួយដែរ ។ ក្រៅពីប្រាក់ខែផ្ដល់ជូនកម្មករ បុគ្គលិករបស់ខ្លួន ក្រុមហ៊ុនក៏បានផ្ដល់ជាកន្លែងស្នាក់នៅ សេវាថែទាំសុខភាពជូនបុគ្គលិកកម្មករ និងការផ្ដល់ការអប់រំឥតគិតថ្លៃដល់កូនៗរបស់កម្មករជាដើម ។

លោក ពុធ ផាន កម្មករចំការចេកនៅក្នុងក្រុមហ៊ុន Thaco Agriculture បានបង្ហាញពីអារម្មណ៍សប្បាយរីករាយដែលបានមកធ្វើការក្នុងក្រុមហ៊ុននេះ ហើយថែមទាំងបានឱ្យកូនចូលរៀនដោយឥតគិតថ្លៃទៀត ។ នៅពេលលោកចេញទៅធ្វើការ លោកក៏មានអារម្មណ៍កក់ក្ដៅ ព្រោះកូនបានចូលរៀនជាមួយលោកគ្រូអ្នកគ្រូនៅសាលាក្បែរផ្ទះ ។

លោកបន្តថា គ្រូៗដែលបង្រៀនកូនរបស់គាត់ក៏មិនមែនចេះតែបង្រៀនឱ្យរួចៗនោះដែរ ។ កូនគាត់ទើបតែចូលរៀនទេប៉ុន្តែគេអាចសរសេរ ហើយទទួលបានពិន្ទុល្អពីគ្រូទៀត ដូច្នេះហើយលោកថានឹងបន្តធ្វើការនៅក្នុងក្រុមនេះបន្ថែមទៀត ពីព្រោះថាការងារក៏មិនពិបាក ហើយកូនបានចូលរៀនត្រឹមត្រូវដូចកូនៗគេដទៃទៀតងដែរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....