អ្នកជំនាញបង្ហាញ ៥ហេតុផល ដែលអ្នកគួរជៀសវាងការទទួលទានអាហារកក

ការញ៉ាំអាហារកក អាចបង្កផលប៉ះពាល់ជាច្រើនដល់សុខភាព ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្ដាយក្រោយពេលញ៉ាំ។ បច្ចុប្បន្ន យើងទាំងអស់គ្នាចូលចិត្តញ៉ាំអាហារកក ព្រោះអាចជួយសន្សំសំចៃ ទាំងថវិកា និងពេលវេលា ប៉ុន្តែយើងភ្លេចគិតថា អាហារប្រភេទនេះនឹងបង្កគ្រោះថ្នាក់ដល់រាងកាយ និងសុខភាព។

បើយោងតាមអ្នកជំនាញអាហារូបត្ថម្ភអ្នកស្រី Manisha Chopra បានបង្ហាញពីហេតុផលចំនួន ៥ដែលអ្នកគួរជៀសវៀងការញ៉ាំអាហារកក៖

. ជំងឺបេះដូង ៖ អាហារកក ឬចំណី ដែលបានវេចខ្ចប់ មានផ្ទុកនូវសារជាតិខ្លាញ់ ដែលអាចនាំឱ្យមានហានិភ័យនៃការកើតជំងឺបេះដូង និងជំងឺស្ទះសរសៃឈាម។ ខ្លាញ់ដែលផ្ទុកក្នុងអាហារប្រភេទនេះ បង្កើនជាតិកូលេស្ដូរ៉លអាក្រក់ (LDL) និងបន្ថយកូលេស្ដូរ៉លល្អ (HDL)ល្អក្នុងរាងកាយ ដែលរួមចំណែកបង្កឱ្យមានជំងឺបេះដូង។ ជាមួយគ្នានេះ អ្នកជំនាញផ្នែកអាហាររូបត្ថម្ភ Manisha Chopra បានលើកឡើងថា «សូដ្យូមដ៏ខ្ពស់ក្នុងអាហារប្រភេទនេះ ក៏បង្កើនកម្រិតកូលេស្ដូរ៉លក្នុងខ្លួនឱ្យកាន់តែខ្ពស់»។

. មានសារធាតុចិញ្ចឹមតិចតួច ៖ ការបង្កកអាហាររយៈពេលយូរ អាចកាត់បន្ថយវីតាមីន និងសារធាតុរ៉ែសំខាន់ៗ ដែលមាននៅក្នុងអាហារ។ ដូច្នេះ អាហារកក មិនសូវមានជីវជាតិដូចអាហារស្រស់នោះទេ ហើយក្រោយពេលញ៉ាំក៏មិនទទួលបានថាមពលច្រើននោះដែរ។

. រសជាតិមិនឆ្ងាញ់ ៖ ជាទូទៅ អាហារស្រស់តែងតែមានសោភណ្ឌភាព រសជាតិ និងក្លិនឈ្ងុយគួរឱ្យចង់ទទួលទាន ជាងអាហារកក។ និយាយទៅ លក្ខណៈសម្បត្តិ និងរសជាតិរបស់អាហារកក គឺមិនអាចប្រៀបធៀបទៅនឹងអាហារស្រស់នោះទេ។

. ហានិភ័យជំងឺមហារីកលំពែង ៖ បើយោងតាមការស្រាវជ្រាវរបស់អ្នកស្រី Chopra បានបង្ហាញថា ការញ៉ាំអាហារកក អាចនាំឱ្យកើតមានជំងឺមហារីកលំពែង និងជំរុញឱ្យមានជំងឺមហារីក។ ហានិភ័យអាចកើតឡើង ដោយសារតែសារធាតុគីមី ដែលមានក្នុងអាហារ។

. បង្កើនសម្ពាធឈាម ៖ យោងតាមការសិក្សាបង្ហាញថា អាហារកកអាចបង្កើនសម្ពាធឈាមក្នុងរាងកាយមនុស្ស ព្រោះវាមានផ្ទុកនូវជាតិសូដ្យូមច្រើន។ ការទទួលទានជាតិសូដ្យូមច្រើនពេក ក៏បង្កើនហានិភ័យនៃជំងឺផ្សេងៗដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផងដែរ។

ជាមួយគ្នានេះ អ្នកជំនាញក៏បានបង្ហាញអំពីអាយុកាលនៃអាហារកកផងដែរ ព្រោះអាហារទាំងអស់មិនដាក់បង្កកទុករហូតនោះទេ។ ជាទូទៅអាហារ ដែលយើងដាក់ក្នុងទូរទឹកកកគឺមិនអាចលើសពី ៦ខែនោះទេ។ អ្នកស្រី Chopra បានបង្ហាញថា៖

  • បន្លែអាចដាក់ឱ្យកកក្នុងរយៈពេលចាប់ពី ៣ ទៅ៤ខែ
  • ផ្លែឈើអាចដាក់ឱ្យកកក្នុងរយៈពេលចាប់ពី ៤ ទៅ៥ខែ
  • ត្រីអាចដាក់ឱ្យកកក្នុងរយៈពេល ៤ខែ
  • សាច់អាចដាក់ឱ្យកកក្នុងរយៈពេល ៣​ ទៅ៤ខែ

ជាចុងក្រោយ អ្នកជំនាញខាងលើបានបញ្ជាក់ថា អ្នកដែលមានបញ្ហាសុខភាពដូចជា ជំងឺទឹកនោមផ្អែម បញ្ហាបេះដូង ជំងឺមហារីក ឬជំងឺផ្សេងៗទៀត គួរជៀសវាងការញ៉ាំអាហារកកជាចាំបាច់។ ម្យ៉ាងទៀត ប្រសិនបើប្រវត្តិគ្រួសារអ្នកធ្លាប់មានអ្នកកើតជំងឺទាំងនេះ មិនគួរញ៉ាំអាហារកកញឹកញាប់ពេកទេ ព្រោះវាអាចបង្កឱ្យមានបញ្ហាសុខភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...