សញ្ញាទាំង១០បង្ហាញថា លោកអ្នកទទួលទានទឹកមិនគ្រប់គ្រាន់

យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ឮប្រយោគមួយឃ្លាថា ការញ៉ាំទឹកឱ្យគ្រប់គ្រាន់គឺជារឿងល្អ ព្រោះវាជួយឱ្យយើងអាចរក្សាជាតិទឹកក្នុងខ្លួន និងមានសុខភាពល្អ។ ប៉ុន្តែបើទោះជាដឹងថា ការទទួលទានទឹកមានភាពសំខាន់ក៏ដោយ ក៏មនុស្សមួយចំនួន នៅតែទទួលទានទឹកមិនគ្រប់គ្រាន់ដដែល។ ចំណុចនេះបង្កឱ្យមានបញ្ហាមួយចំនួន ដែលប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃ។

យោងតាម AWARENESS ACT បានបង្ហាញអំពីសញ្ញាទាំង ១០ដែលបញ្ជាក់យើង​ទទួលទានទឹកមិនគ្រប់៖

. ស្បែកស្ងួត ​៖ សញ្ញាដំបូងដែលបង្ហាញថារាងកាយរបស់អ្នកកំពុងតែខ្វះជាតិទឹក គឺវាប្រែទៅជាស្ងួត និងគ្មានសំណើម។ លើសពីនេះ ប្រសិនបើស្បែករបស់អ្នកមិនបានទទួលជាតិទឹកគ្រប់គ្រាន់ វានឹងពិបាករក្សាភាពស្អាត និងពិបាកបន្សាបជាតិពុលក្នុងកោសិកា។ នៅពេលដែលបណ្ដោយឱ្យបញ្ហានេះបន្តកើតឡើង វាអាចបង្កឱ្យស្បែកឡើងកន្ទួលក្រហម និងមានជំងឺផ្សេងៗ។

. ភ្នែកស្ងួត ៖ ភាពខ្សោះជាតិទឹកអាចបណ្ដាលឱ្យភ្នែករបស់អ្នកស្ងួត និងហូរឈាម។ រាងកាយរបស់អ្នកត្រូវការទឹក ដើម្បីផ្ដល់សំណើមដល់បំពង់បង្ហូរទឹកភ្នែក ដែលចាំបាច់ដើម្បីរក្សាសុខភាពភ្នែក និងធ្វើឱ្យភ្នែកមើលឃើញច្បាស់។

. ឈឺក្បាលជាប្រចាំ ៖ នៅពេលដែលមានបញ្ហាខ្វះជាតិទឹក វាធ្វើឱ្យខ្សោះជាតិទឹកក្នុងរាងកាយ ដែលបណ្ដាលឱ្យលំហូរឈាម និងអុកស៊ីសែន ដែលឆ្ពោះទៅកាន់ខួរក្បាលធ្លាក់ចុះ។ បញ្ហានេះ អាចបណ្ដាលឱ្យមានអាការឈឺក្បាល និងរលាក។ បញ្ហារលាកក្នុងខួរក្បាល គឺមានគ្រោះថ្នាក់ខ្លាំង វាមិនគ្រាន់តែធ្វើឱ្យឈឺក្បាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យខូចខួរក្បាលផងដែរ។

. មានក្លិនមាត់មិនល្អ ៖ ការទទួលទានទឹកគ្រប់គ្រាន់ នឹងជំរុញឱ្យការផលិតទឹកមាត់ក្នុងក្រពេញទឹកមាត់បន្តសកម្មភាពជាប្រចាំ។ ប៉ុន្តែកាលណា ដែលយើងទទួលទានទឹកមិនគ្រប់គ្រាន់ វានឹងបណ្ដាលឱ្យមាត់របស់អ្នកប្រែជាស្ងួត​ ព្រោះក្រពេញទឹកផលិតទឹកមាត់មិនគ្រប់គ្រាន់។ ជាពិសេស វានាំឱ្យបាក់តេរី និងអាស៊ីតក្នុងមាត់កើនឡើង ដែលបណ្ដាលឱ្យមានក្លិនមាត់មិនល្អ និងមានបញ្ហាពុកធ្មេញ។

. ទឹកនោមប្រែពណ៌ ៖ អ្នកអាចដឹងថារាងកាយរបស់អ្នកត្រូវការទឹកបន្ថែម ឬអត់ តាមរយៈការពិនិត្យមើលពណ៌ទឹកនោម។ ពណ៌ទឹកនោមលឿងក្រម៉ៅ មានន័យថារាងកាយអ្នកកំពុងខ្សោះជាតិទឹក។ ម្យ៉ាងទៀត នៅពេលដែលអ្នកខ្សោះជាតិទឹក ទឹកនោមរបស់អ្នកតិចតាមនោះដែរ។

. ទល់លាមក ៖ នៅពេលដែលមានបញ្ហាខ្សោះជាតិទឹក អ្នកប្រហែលជាមិនអាចបន្ទោបង់បានតាមចិត្ត ដែលអ្នកចង់នោះទេ។ លាមករបស់អ្នកប្រែជាស្ងួត ហើយនៅពេលដែលបន្ទោបង់មកក្រៅ លាមកនោះគឺជាដុំតូចៗ និងមានសភាពរឹង។ ចំណុចនេះបង្ហាញថា ទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការរំលាយអាហារ។ ដូច្នេះប្រសិនបើអ្នកមិនចង់មានបញ្ហាទល់លាមក អ្នកត្រូវទទួលទានទឹកឱ្យបានគ្រ​ប់គ្រាន់។

. មានអារម្មណ៍ឃ្លាន និងស្រេកទឹកគ្រប់ពេល ៖ ការខ្វះជាតិទឹកក៏បណ្ដាលឱ្យស្រេកទឹក និងឃ្លានខ្លាំងដែរ ហើយវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាចង់ញ៉ាំគ្រប់ពេល។ ហេតុនេះ នៅក្នុងករណីដែលអ្នកចេះតែឃ្លានចំណីគ្រប់ពេល អ្នកគួរតែព្យាយាមទទួលទានទឹកឱ្យបានច្រើន ព្រោះវាអាចកាត់បន្ថយអារម្មណ៍ឃ្លានបានមួយកម្រិត។

. បញ្ហាឈឺសន្លាក់ ៖ ឆ្អឹងខ្ចី និងឆ្អឹងខ្នង គឺត្រូវការទឹកជាប្រចាំ ដើម្បីដំណើរការបានដោយរលូន។ កង្វះជាតិទឹក មិនត្រឹមតែបង្ករការឈឺចាប់ដល់ឆ្អឹងប៉ុណ្ណោះទេ វាក៏អាចធ្វើឱ្យឆ្អឹងខូចផងដែរ។

. ម៉ាស់សាច់ដុំរួមតូច ៖ មិនខុសគ្នាពីផ្នែកផ្សេងៗនៃរាងកាយនោះទេ សាច់ដុំរបស់អ្នកក៏ត្រូវការជាតិទឹកជាចាំបាច់ដែរ។ កាលណា អ្នកទទួលទានមិនគ្រប់គ្រាន់ វាអាចបណ្ដាលឱ្យម៉ាស់សាច់ដុំរបស់អ្នករួមតូច។ ម្យ៉ាង ការទទួលទានទឹកគ្រប់គ្រាន់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សាច់ដុំ ព្រោះវាការពារការអស់កម្លាំងសាច់ដុំ ការរលាក និងការឈឺចាប់ដែលបណ្ដាលមកពីការលើសទម្ងន់។

១០. មានអារម្មណ៍ហត់នឿយ ៖ នៅពេលដែលរាងកាយរបស់យើង មិនត្រូវបានបំពេញជាតិទឹកគ្រប់គ្រាន់ពីខាងក្រៅ វានឹងស្រូបជាតិពីក្នុងឈាមមកវិញ ដែលបណ្ដាលឱ្យអុកស៊ីសែននៅក្នុងរាងកាយ និងក្នុងឈាមថយចុះ។ ដំណើរការនេះ នាំឱ្យអ្នកមានអារម្មណ៍ថាហត់នឿយ និងមិនសូវមានកម្លាំង។ ប្រសិនបើ អ្នកមានអារម្មណ៍ថាអស់កម្លាំងជាប្រចាំ មានន័យថា ដល់ពេលហើយដែលអ្នកត្រូវបង្កើនការញ៉ាំទឹក៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ