ឥទ្ធិពលអវិជ្ជមានចំនួន ៩ នៃភាពតានតឹងផ្នែកហិរញ្ញវត្ថុមកលើការរស់នៅ

ត្បិតថាការរស់នៅប្រចាំថ្ងៃមានរបស់ជាច្រើនដែលសំខាន់ជាងលុយ ប៉ុន្តែការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវនៅតែជាបញ្ហាអាទិភាពដែលយើងត្រូវគិតគូ។ ភាពតានតឹងផ្នែកហិរញ្ញវត្ថុអាចនាំឱ្យអ្នកបាត់បង់តម្លៃខ្លួន មានអារម្មណ៍ថាមានកំហុស និងអស់សង្ឃឹម ។ ជាពិសេស វាប៉ះពាល់ដល់សតិអារម្មណ៍ សុខភាពផ្លូវកាយ និងលែងហ៊ានទំនាក់ទំនងក្នុងសង្គមទៀតផង។ យោងតាម HelpGuide.org បានបង្ហាញពីឥទ្ធិពលអវិជ្ជមាននៃភាពតានតឹងផ្នែកហិរញ្ញវត្ថុចំនួន ៩ដែលប៉ះពាល់ដល់ជីវភាព និងការរស់នៅ៖

. រោគដេកមិនលក់ (Insomnia) បញ្ហានេះអាចកើតមានចំពោះមនុស្សជាច្រើន នៅពេលដែលពួកគេកំពុងព្រួយបារម្ភ និងគិតអំពីថ្លៃវិក្កយបត្រដែលគេមិនទាន់បានបង់ ការបាត់បង់ប្រាក់ចំណូល និងវិបត្តិបំណុល។

. បញ្ហាឡើង ឬស្រកទម្ងន់ ៖ ភាពតានតឹងអាចជំរុញឱ្យអ្នកឃ្លានអាហារខ្លាំងខុសធម្មតា ដែលបណ្ដាលឱ្យអ្នកញ៉ាំច្រើន ឬក៏មិនញ៉ាំអ្វីសោះតែម្ដង ព្រោះចង់សន្សំលុយ។

. ជំងឺបាក់ទឹកចិត្ត ៖ ការរស់នៅក្នុងជីវិត ដែលមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ អាចធ្វើឱ្យមានអារម្មណ៍ពិបាកចិត្តច្រើន គ្មានសង្ឃឹម ពិបាកផ្ដោតអារម្មណ៍ និងមិនហ៊ានសម្រេចចិត្តធ្វើរឿងអ្វីមួយ។ យោងតាមការសិក្សារបស់ University of Nottingham នៃចក្រភពអង់គ្លេស បានបង្ហាញថា បុគ្គលដែលធ្លាក់ក្នុងវិបត្តិបំណុល និងវិបត្តិហិរញ្ញវត្ថុ មានភាគរយកើតជំងឺបាក់ទឹកចិត្តច្រើនជាងមនុស្សទូទៅ ២ដង។

. ជំងឺថប់បារម្ភ៖ លុយ គឺជាប្រភពនៃសន្តិភាពផ្លូវចិត្ត និងសុវត្ថិភាពផ្លូវកាយ។ ប្រសិនបើមិនមានលុយ អ្នកងាយប្រឈមនឹងបញ្ហាថប់បារម្ភ និងងាយរងគ្រោះនៅពេលមានវិបត្តិសង្គមកើតឡើង។ លើសពីនេះ វាជំរុញឱ្យអ្នកមានអាការនៃជំងឺថប់បារម្ភ ដូចជា ចង្វាក់បេះដូងលោតញាប់ បែកញើសខ្លាំង ញ័រខ្លួន និងមានអារម្មណ៍ភ័យស្លន់ស្លោជាដើម។

៥. ពិបាកបង្កើតទំនាក់ទំនងស្នេហា ៖ បញ្ហាលុយកាក់ ជាប្រភពចម្បងមួយដែលនាំឱ្យគូស្នេហ៍មានជម្លោះរវាងគូស្នេហ៍។ ភាពតានតឹងផ្នែកហិរញ្ញវត្ថុ អាចធ្វើឱ្យអ្នកឆាប់ខឹង បាត់បង់ចំណង់ផ្លូវភេទ និងបាត់បង់ទំនាក់ទំនងមូលដ្ឋាននៃជីវិតគូ។

. ដកខ្លួនចេញពីសង្គម ៖ វិបត្តិហិរញ្ញវត្ថុ ធ្វើឱ្យអ្នកលែងហ៊ានចូលទៅក្នុងសង្គម។ ជាពិសេសព្យាយាមផ្ដាច់ខ្លួនពីមិត្តភក្តិ ហើយសំងំនៅតែម្នាក់ឯង ដែលទង្វើនេះ នឹងជំរុញឱ្យអ្នកមានអារម្មណ៍តានតឹងលើសដើម។

.ជំងឺផ្លូវកាយ ៖ ចំណុចនេះ ក៏ជាបញ្ហាចម្បងដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះនៅពេលសុខភាពផ្លូវកាយទ្រុតទ្រោមអ្នកនឹងមិនអាចបំពេញការងារ ដើម្បីទ្រទ្រង់ជីវភាពបានទេ។ បញ្ហាលុយនឹងធ្វើឱ្យអ្នកមានអាការឈឺក្បាល បញ្ហាក្រពះពោះវៀន ជំងឺលើសឈាម និងបញ្ហាបេះដូងជាដើម។ នៅក្នុងប្រទេសដែលគិតថ្លៃសេវាថែទាំងសុខភាព ប្រជាជនអាចពន្យាពេល ឬមិនទៅជួបវេជ្ជបណ្ឌិត ដើម្បីពិនិត្យសុខភាពរបស់ខ្លួន ព្រោះព្រួយបារម្ភចំពោះការគិតថ្លៃសេវា។

. ងាយធ្លាក់ក្នុងការប្រព្រឹត្តិអំពើអបាយមុខ ៖ នៅពេលពិបាកចិត្ត ឬតានតឹងខ្លាំង អ្នកដែលកំពុងមានបញ្ហាហិរញ្ញវត្ថុអាចជ្រើសយកសុរា ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការលេងល្បែង និងការញ៉ាំច្រើន ជាត្រីមុខ។ វាអាចធ្វើឱ្យគេកាន់តែមានការព្រួយបារម្ភច្រើន ឬឈានដល់ការសម្រេចចិត្តសម្លាប់ខ្លួនក៏មាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...