នរវិទូ អាំង ជូលាង ៖ សម្ពាយវិជ្ជាកើតដោយមិនដឹងខ្លួនតាមរយៈអំណាន

ភ្នំពេញ – និយាយពីអំណាន និងគុណតម្លៃនៃអំណានទំនងមនុស្សគ្រប់រូប យល់ឃើញថា អំណានពិតជាសំខាន់សម្រាប់ការសិក្សា និងមានគុណប្រយោជន៍សម្រាប់ជីវិត ។ ផ្ទុយទៅវិញបើពិនិត្យភ្លាមៗពីផលនៃអំណាន វាហាក់បីដូចជាមើលមិនឃើញ និងត្រូវរង់ចាំមើលផលអំណាននៅពេលណាមួយបន្ទាប់ពីមនុស្សបានឆ្លងកាត់ការអាន ។ សម្រាប់សាស្ត្រាចារ្យបណ្ឌិតនរវិទ្យា អាំង ជូលាង បានចែករំលែកបទពិសោធន៍អំណានផ្ទាល់ខ្លួនថា “សម្ពាយវិជ្ជាកើតដោយមិនដឹងខ្លួនតាមរយៈអំណាន” ។

លោកសាស្ត្រាចារ្យបណ្ឌិត អាំង ជូលាង នរវិទូ មានប្រសាសន៍ថា ៖

“សូមឱ្យចៅៗ ក្មួយៗស្តាប់រឿងហ្នឹង (អំណាន) គឺថាការអានផ្តល់ផលឱ្យយើងឥតដឹងខ្លួនទេ សម្ពាយវិជ្ជាចូលមកខ្លួនយើងម្តងមួយចឹបៗ ដោយមិនដឹងខ្លួន ថ្ងៃណាមួយយើងមានសម្ពាយមួយ (ចំណេះដឹង) ដោយមិនដឹងខ្លួន ។”

ទន្ទឹមនឹងការលើកឡើងនេះ លោកសាស្ត្រាចារ្យបណ្ឌិត អាំង ជូលាង បានបញ្ជាក់ថា ដើម្បីទទួលផលពីអំណានមនុស្សគប្បីយល់ពីតម្លៃនៃអំណានជាមុនសិន ។ តម្លៃពិតនៃអំណានកើតឡើងដោយសារគ្រួសារនីមួយៗមានទម្លាប់អានសៀវភៅ និងមានសៀវភៅឱ្យកូនតូចរបស់ខ្លួនរៀនអាន ។ បណ្ណាល័យគ្រួសារជាផ្នែកសំខាន់ជួយឱ្យមនុស្សចេះអាច ជួយឱ្យកុមារចាប់អារម្មណ៍អាន និងបណ្តុះទម្លាប់អានរបស់កុមារបានយ៉ាងប្រសើរ ។

សូមជម្រាបថា ការលើកឡើងរបស់លោកសាស្ត្រាចារ្យបណ្ឌិត អាំង ជូលាង ធ្វើ​ឡើង​នៅក្នុងកិច្ចពិភាក្សាស្តីពីសារៈសំខាន់របស់អំណានក្នុងការសិក្សា ដោយមានការចូលរួមពីព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ នៅក្នុងព្រឹត្តិការណ៍ទិវាជាតិអំណាន ១១មីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...