ហេតុផល៧យ៉ាងដែលប្រទេសហ្វាំងឡង់មានប្រព័ន្ធអប់រំល្អបំផុតលើពិភពលោក

ប្រទេសហ្វាំងឡង់បានក្លាយជាប្រទេសដែលមានប្រព័ន្ធអប់រំល្អជាងគេបំផុតក្នុងលោកបន្ទាប់ពីបានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំខ្លួនអស់រយៈពេលជាង ៤ទសវត្សរ៍កន្លងមក។ បើយោងតាម Global Citizen មានហេតុផលចំនួន៧ ដែលប្រទេសហ្វាំងឡង់មានប្រព័ន្ធអប់រំល្អបំផុតលើពិភពលោក ដោយ​គេ​ផ្តោត​ទៅ​លើ​គ្រូបង្រៀន និង​សិស្ស។

ទី១. សិស្សត្រូវ​ចូលមត្តេយ្យសិន មុន​ចូល​សាលារៀនជាផ្លូវការ ៖ នៅក្នុងប្រទេសហ្វាំងឡង់ សិស្សានុសិស្សមិនចូលរួមរៀននៅសាលាជាផ្លូវការទេរហូតដល់គេមានអាយុ៧ឆ្នាំ។ ផ្ទុយទៅវិញ សិស្សានុសិស្សចំណាយពេលពី ៣ទៅ៦ឆ្នាំនៅក្នុងសាលាមត្តេយ្យដែលជាច្បាប់កំណត់នៅក្នុងប្រទេសហ្វាំងឡង់ នេះមានន័យថា ៩៧% នៃសិស្សដែលមានអាយុពី ៣ទៅ ៦ឆ្នាំត្រូវចុះឈ្មោះចូលរៀនមតេយ្យ។ យោងតាមអង្គការសុខភាពពិភពលោក ការបង្កើនលទ្ធភាពទទួលបានការអភិវឌ្ឍន៍កុមារតូចអាចជះឥទ្ធិពលជាវិជ្ជមានដល់អាយុសង្ឃឹមរស់ ធ្វើឱ្យសូចនាករសុខភាពប្រសើរឡើង និងនាំទៅរកសន្តិសុខសេដ្ឋកិច្ចនៅថ្ងៃអនាគត។

ទី២. កុមារគ្រប់រូបទោះបីឆ្លាត ឬមិនសូវឆ្លាតក្តីត្រូវបង្រៀនក្នុងថ្នាក់ជាមួយគ្នា៖ គម្លាតរវាងសិស្សខ្លាំង និងសិស្សខ្សោយនៅប្រទេសហ្វាំងឡង់មានកម្រិតទាបជាងគេបំផុតក្នុងពិភពលោក។ លើសពីនេះ សាលារៀននៅប្រទេសហ្វាំងឡង់ទាំងអស់មានគ្រូបង្រៀនផ្នែកអប់រំពិសេសពេញម៉ោងដែលធ្វើការក្រៅម៉ោងជាមួយសិស្សប្រហែល ២៣% ។ ទន្ទឹមគ្នានេះ បុគ្គលិកជួបប្រជុំគ្នារៀងរាល់ពីរសប្តាហ៍ដើម្បីពិភាក្សាអំពីការសម្របសម្រួលសិស្សនៅក្នុងថ្នាក់ រួមមាន នាយកសាលា អ្នកថែទាំសិស្ស គ្រូអប់រំពិសេស គ្រូចិត្តសាស្រ្ត បុគ្គលិកអប់រំ និងគ្រូបង្រៀនក្នុងថ្នាក់។

ទី៣. ការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន៖ គ្រូបង្រៀននៅប្រទេសហ្វាំងឡង់ចំណាយពេលបង្រៀនក្នុងថ្នាក់តែ ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយត្រូវតែចំណាយពេលយ៉ាងតិច២ម៉ោងក្នុងមួយសប្តាហ៍ដើម្បីអភិវឌ្ឍជំនាញរបស់ខ្លួន។ ទន្ទឹមគ្នានេះ គ្រូបង្រៀនទាំងអស់នៅប្រទេសហ្វាំងឡង់ ត្រូវតែមានសញ្ញាបត្របរិញ្ញបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ដែលអង់គ្លេសហៅថា Master Degree។ ជាពិសេស គ្រូបង្រៀនត្រូវបានជ្រើសរើសចេញពីសិស្សពូកែពោលគឺ១០% នៃសិស្សកំពូលតារាង និងទទួលបានប្រាក់ខែខ្ពស់ផងដែរ។

ទី៤. មានការប្រឡងតិចតួច៖ សិស្ស​នៅក្នុងប្រទេសហ្វាំងឡង់ត្រូវធ្វើតេស្តស្តង់ដារតែមួយប៉ុណ្ណោះក្នុងវ័យជំទង់របស់ពួកគេ ហើយមិនបូកសរុបពិន្ទុដោយកុំព្យូទ័រនោះទេ ប៉ុន្តែដោយអ្នកអប់រំខ្លួនឯង ។ បើតាមកាសែត Washington Post បានរាយការណ៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅប្រទេសហ្វាំងឡង់ត្រូវធ្វើឡើងនៅអាយុ ១៦ឆ្នាំ ហើយប្រធានបទបើកទូលាយលើមុខវិជ្ជាសិក្សា ដោយផ្អែកលើចំណេះដឹង និងពហុជំនាញរបស់សិស្ស។ យោងតាមទស្សាវដ្ដី Smithsonian កម្មវិធីវាយតម្លៃនិស្សិតអន្តរជាតិសម្រាប់ការអភិវឌ្ឍ (PISA) ដែលបានផ្តល់ឱ្យប្រទេសអភិវឌ្ឍន៍ចំនួន ៤០ ទូទាំងពិភពលោក ក្មេងៗហ្វាំងឡង់ ត្រូវបានវាយតម្លៃថាពូកែបំផុត ផ្នែកវិទ្យាសាស្រ្ត ការអាន និងគណិតវិទ្យា។

ទី៥. ផ្ដល់ម៉ោងសម្រាកច្រើន៖ សាលារៀនៅប្រទេសហ្វាំងឡង់បានកំណត់ថា សិស្សបឋមសិក្សាទាំងអស់មានពេលសម្រាក ១៥នាទី រៀងរាល់ ៤៥នាទីម្ដង។ នេះមានន័យថា សិស្សបឋមសិក្សា សម្រាកបាន៧៥នាទីក្នុងមួយថ្ងៃ ស្របពេលនៅអាមេរិកសម្រាកបានតែ២៧នាទីប៉ុណ្ណោះ។ យោងតាមការសិក្សាស្រាវជ្រាវរបស់ Stanford ការបង្កើនពេលវេលាចេញលេងក្នុងថ្នាក់រៀនពិតជាមានឥទ្ធិពលនៃការបង្កើតបរិយាកាសសិក្សាវិជ្ជមានសម្រាប់សិស្សទាំងអស់។ លើសពីម៉ោងឈប់សម្រាកដ៏ច្រើន ក្មេងៗហ្វាំងឡង់កម្រនឹងតម្រូវឱ្យធ្វើកិច្ចការផ្ទះ (Homework) ឬការប្រឡងអ្វីនោះទេរហូតដល់វ័យធំបន្តិច។

ទី៦. ប្រព័ន្ធអប់រំមានសមធម៌បំផុតក្នុងពិភពលោក៖ បើតាមរបាយការណ៍របស់ The Independent នៅប្រទេសហ្វាំងឡង់គឺមិនមានសាលាឯកជននោះទេ ដោយសិស្សតម្រូវឱ្យរៀននៅសាលារដ្ឋដែលជាការចំណាយរបស់រដ្ឋផ្ទាល់។ បើយោងតាមរបាយការណ៍ នៃការប្រកួតប្រជែងសកលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ប្រទេសហ្វាំងឡង់មានប្រព័ន្ធសាលារៀនសមធម៌បំផុតនៅក្នុងពិភពលោក ជាមួយនឹងគម្លាតតូចបំផុតរវាងសិស្សដែលមានកម្រិតទាបបំផុត និងខ្ពស់បំផុតរបស់ខ្លួន។

ទី៧. គិតពីគម្លាតយេនឌ័រ៖ យោងទៅតាម OECD ប្រទេសហ្វាំងឡង់គឺជាប្រទេសអភិវឌ្ឍន៍តែមួយគត់ដែលក្មេងស្រីមានពិន្ទុលើសក្មេងប្រុសលើពិន្ទុវិទ្យាសាស្ត្រជារួម ហើយជាកន្លែងដែលសិស្សពូកែផ្នែកវិទ្យាសាស្ត្រភាគច្រើនជាក្មេងស្រីផងដែរ។

គួរជម្រាបជូនថា ប្រហែល 5% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសហ្វាំងឡង់ត្រូវបានចំណាយលើការអប់រំ ដែលមានកម្រិតទាបជាងប្រទេសជិតខាងដូចជា ប្រទេសន័រវេស និងស៊ុយអែត និងប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង ប្រេស៊ីល និងកូឡុំប៊ីជាដើម។ ក្នុងនោះ សម្រាប់សិស្សម្នាក់ក្នុងប្រទេសនេះ ចំណាយថវិកាសិក្សាជាមធ្យមត្រឹមតែជាង ១ម៉ឺនដុល្លារប៉ុណ្ណោះ នេះបើតាមអង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា