ទម្លាប់ទុក​កិច្ចការ​ជិត​ដល់ថ្ងៃកំណត់ទើបធ្វើ នឹងជះ​ឥទ្ធិពលអវិជ្ជមាន​ដល់​ផលិតភាពការងារ

ការពន្យារពេល គឺជាទម្លាប់មួយដែលមនុស្សទុកកិច្ចការ ឬភារកិច្ចរបស់ខ្លួន​រហូតជិតដល់ថ្ងៃកំណត់ទើបប្រញាប់ធ្វើ ។ ទោះជាមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ ប៉ុន្តែទម្លាប់នេះនឹងជះឥទ្ធិពលអវិជ្ជមានចំពោះផលិតភាពការងារ និងភាពជោគជ័យទាំងបរិបទផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ ដូច្នេះ តើការពន្យារពេលមានផលប៉ះពាល់អ្វីខ្លះ ដល់ផលិតភាពការងារ?

ខាងក្រោមនេះគឺជាហេតុផលចំនួន ៥ ដែលបង្ហាញថា ការពន្យារពេលជារនាំងនៃផលិតភាពការងារ៖

១. បង្ករភាពតានតឹង ៖ ការពន្យាពេល នឹងធ្វើឱ្យអ្នកទទួលអារម្មណ៍តានតឹងខ្លាំង ហើយចំណុចនេះគឺជាឥទ្ធិពលអវិជ្ជមាន ដែលបណ្ដាលឱ្យមានផលប៉ះពាល់ដល់ផ្លូវកាយ និងផ្លូវចិត្ត ។ ជាក់ស្ដែង នៅពេលទុកការងាររហូតដល់វិនាទីចុងក្រោយ មនុស្សនឹងប្រញាប់ញាល់បំពេញភារកិច្ចនោះឱ្យចប់លឿនបំផុតតាម ដែលអាចធ្វើទៅបាន។ ហេតុនេះពួកគេអាចទទួលអារម្មណ៍ស្មុគស្មាញ និងមិនអាចផ្ដោតអារម្មណ៍បានល្អលើការងារ ដែលបណ្ដាលឱ្យគុណភាពការងារចុះខ្សោយ និងជួនកាលមិនអាចធ្វើទាន់ពេលកំណត់ទៀតផង ដោយចំណុចនេះនឹងធ្វើឱ្យពួកគេមានអារម្មណ៍ខកចិត្ត និងគិតថា ខ្លួនឯងអសមត្ថភាព។ លើសពីនេះ មនុស្សដែលមានបទពិសោធន៍ធ្វើកិច្ចការនៅវិនាទីចុងក្រោយ ភាគច្រើនគេងមិនគ្រប់គ្រាន់ ដែលជះឥទ្ធិពលអវិជ្ជមានទៅលើសុខភាពរបស់ពួកគេ។ ទម្លាប់នេះប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលបង្ករអាការៈដូចជា អារម្មណ៍អន្ទះអន្ទែង សម្ពាធផ្លូវចិត្ត ឈឺក្បាល និងហើមពោះជាដើម ដែលជាដើមចមធ្វើឱ្យផលិតភាពការងារធ្លាក់ចុះ។

២. បាត់បង់ឱកាសអភិវឌ្ឍអាជីព ៖ នៅពេលមនុស្សម្នាក់ពន្យារពេល ធ្វើការ ឬសម្រេចចិត្តលើរឿងសំខាន់ ហើយយកពេលមកធ្វើកិច្ចការ ដែលមិនមែនជាអាទិភាពជំនួស។ វាបានសបញ្ជាក់ឱ្យឃើញថា គេមិនចេះយកឱកាស ដែលមានសក្តានុពលសម្រាប់សម្រាប់ជីវិត ហើយបោះបង់ឱកាស ដែលនាំមកនូវភាពរីកចម្រើនសម្រាប់ជីវិតខ្លួនឯង។

ឧទាហរណ៍៖ នៅពេលដែលអ្នកទទួលបានគម្រោងសំខាន់អ្វីមួយពីថ្នាក់លើ ប៉ុន្តែអ្នកបែរជាមិនផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង ដើម្បីធ្វើគម្រោងនោះឱ្យបានល្អទៅវិញ។ សកម្មភាពនេះមានន័យថា​ អ្នកកំពុងតែបោះបង់ឱកាស ដើម្បីទទួលគម្រោងធំៗក្រោយទៀត ឬឱកាសឡើងឋានៈបាត់ទៅហើយ ព្រោះថ្នាក់លើអាចផ្ដល់គម្រោងសំខាន់នេះ ដើម្បីវាយតម្លៃការយកចិត្តទុក គុណភាពការងាររបស់អ្នកក៏ថាបាន។

៣. គ្មានគោលការណ៍ជីវិត (Self-discipline) ៖ ទម្លាប់នៃការទុកការងារចោលរហូតដល់វិនាទីចុងក្រោយ បានបង្ហាញថា បុគ្គលម្នាក់នោះមិនមានគោលការជីវិតសម្រាប់ខ្លួនឯងឡើយ ព្រោះគេមិនចេះគ្រប់គ្រងពេលវេលាឱ្យបានត្រឹមត្រូវ និងបំពេញការងារប្រកបដោយគុណភាព។ នៅពេលគេដឹងខ្លួនថា មិនបានធ្វើការប្រកបដោយទំនួលខុសត្រូវ និងស្របតាមការប្ដេជ្ញាចិត្តខ្លួន​ឯង នឹងធ្វើឱ្យគេបាត់បង់កម្លាំងជំរុញទឹកចិត្ត និងគ្មានកម្លាំងដើម្បីធ្វើកិច្ចការងារផ្សេងៗឱ្យបានរួចរាល់។

ការពន្យារពេល ធ្វើឱ្យគេមានភាពលំបាករក្សាទម្លាប់បង្កើនផលិតភាពការងារ ហើយលើសពីនេះ អ្នកដែលចូលចិត្តពន្យារពេល តែងតែមានភាពធ្វេសប្រហែសចំពោះទម្លាប់ប្រចាំថ្ងែ ដូចជាការហាត់ប្រាណ ការញ៉ាំអាហារសុខភាព និងចូលគេងយប់ជ្រៅជាដើម។ ទម្លាប់ទាំងនេះធ្វើឱ្យបាត់បង់ថាមពល និងសមត្ថភាពផ្ដោតលើការងារផងដែរ។

៤. ថយចុះការឱ្យតម្លៃខ្លួនឯង និងភាពជឿជាក់ ៖ មនុស្សដែលមានទម្លាប់ពន្យារពេល តែងមានអារម្មណ៍មិនគប្បីចំពោះខ្លួនឯង ដែលបំពេញកិច្ចការមិនទាន់ពេលវេលា និងគិតថា ពួកគេមិនអាចសម្រេចគោលដៅជីវិតខ្លួនឯងបានឡើយ ។ ចំណុចនេះអាចធ្វើឱ្យមានអារម្មណ៍ខ្វះទំនុកចិត្តលើខ្លួនឯង ក្នុងការដោះស្រាយបញ្ហាស្របតាមការរំពឹងទុក ទាំងនៅកន្លែងធ្វើការ និងជីវិតផ្ទាល់ខ្លួន។ ​ម្យ៉ាងវិញទៀត នៅពេលបុគ្គលម្នាក់ដែលមិនមានភាពជឿជាក់ និងថយចុះការឱ្យតម្លៃខ្លួនឯង គឺមិនបើកចិត្តរៀនសូត្រចំណេះដឹងថ្មីៗទោះទេ ព្រមទាំងមិនទទួលយកពាក្យរិះគន់ ដើម្បីស្ថាបនាផងដែរ។

៥. សហការការងារជាមួយអ្នកដទៃគ្មានប្រសិទ្ធភាព ៖ ខណៈពេលធ្វើការងារជាក្រុម ការពន្យារពេលរបស់មនុស្សម្នាក់ អាចធ្វើឱ្យកិច្ចការក្រុមទាំងមូលមិនអាចបញ្ចប់ទាន់ពេលវេលា ឬក៏ត្រូវពន្យារពេលដើម្បីបញ្ចប់គម្រោង ដែលជះឥទ្ធិពលអវិជ្ជមានដល់ក្រុមទាំងមូល។ ហេតុផលនេះ អាចបង្ករឱ្យមានការអាក់អន់ស្រពោនចិត្តរវាងសមាជិកក្រុមទាំងមូល ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងសកម្មភាពធ្វើការជាក្រុមគ្មានប្រសិទ្ធភាព។

សរុបមក ទម្លាប់ពន្យារពេលពុំមែនជាទម្លាប់ដែលយុវជន និងមនុស្សគ្រប់គ្នាត្រូវមាននោះទេ ព្រោះវានាំឱ្យផលិតភាពការងារចុះខ្សោយ ដែលបណ្ដាលឱ្យមានភាពតានតឹង ប៉ះពាល់សុខភាពផ្លូវចិត្ត និងផ្លូវកាយ បាត់បង់ឱកាសអភិវឌ្ឍខ្លួនឯង គ្មានគោលការជីវិត ថយចុះការឱ្យតម្លៃខ្លួនឯង ព្រមទាំងប៉ះពាល់ដល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនទៀតផង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)