យុវជន​ដើរតួនាទីសំខាន់ក្នុង​ការ​ចូលរួមសម្រេចគោលដៅទឹកស្អាត និងអនាម័យនៅតំបន់ជនបទ

ភ្នំពេញ – តាមតួលេខក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្ន​ប្រជាជនកម្ពុជារស់នៅជនបទប្រមាណ ២០ភាគរយទៀតពុំទាន់មានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យពេញលេញនៅឡើយ ខណៈគោលដៅ​​ទឹកស្អាត និង​អនាម័យនៅ​តំបន់ជន​បទត្រឹម​ឆ្នាំ​២០២៥ ដោយ​នេះ​គឺទាមទារឱ្យ​មានការ​ចូលរួមពីយុវជនដើម្បីជួយពន្លឿនការ​សម្រេច​នូវ​គោលដៅអភិវឌ្ឍន៍មួយនេះ។

លោកស្រី សាំង សូដានី ប្រធានផ្នែកសិក្សារៀនសូត្រ ប្រសិទ្ធភាព និងទំនាក់ទំនង នៃអង្គការ WaterAid កម្ពុជា មានប្រសាសន៍នៅ​ក្នុងសិក្ខា​សាលាស្តីពីការចូលរួមរបស់យុវជនដើម្បីពន្លឿនការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (SDG6) លើវិស័យទឹកស្អាតនិងអនាម័យនៅកម្ពុជា កាលពីពេលថ្មីៗនេះថា ការងារទឹកស្អាត និងអនាម័យកំពុងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ពិសេសជួយដល់ប្រជាជនរស់នៅសហគមន៍ជនបទ ។ ទន្ទឹមគ្នានេះ យុវជនអាចចូលរួមបង្ហាញពីសមត្ថភាពនិងសក្តានុពលរបស់ខ្លួនដោះស្រាយបញ្ហាទឹកស្អាត និងអនាម័យ ដូចជា បង្កើតវិធីសាស្ត្រថ្មីៗដោះស្រាយបញ្ហាទឹកស្អាត, ដំណោះស្រាយឧបសគ្គអនាម័យពេលមានរដូវរបស់ក្មេងស្រី និងស្រ្តី, ការអប់រំអនាម័យសម្រាប់ជនជាតិដើមភាគតិច និងអ្នករស់នៅតំបន់បរិស្ថានប្រឈមជាដើម ។

ចំណែកលោក សៅ ដាវី នាយកប្រតិបត្តិនៃអង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព (CSW) ក៏បានលើកឡើងដែរថា កម្ពុជាអាចសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (SDG6) លើវិស័យទឹកស្អាតនិងអនាម័យ ចាំបាច់ត្រូវការយុវជនដែលមានថាមពលចូលរួម ។ ស្របគ្នានេះ យុវជនត្រូវការចំណេះដឹង និងសមត្ថភាពជាច្រើន ដើម្បីចូលរួមធ្វើកិច្ចការទឹកស្អាត និងអនាម័យ ។ អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាពមានបេសកកម្មបណ្តុះបណ្តាលសមត្ថភាពយុវជនឱ្យក្លាយជាធនធានមនុស្សដោះស្រាយបញ្ហាទឹកស្អាត និងអនាម័យ ។

 “យុវជនមានឱកាសអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនលើកិច្ចការទឹកស្អាតនិងអនាម័យពីមនុស្សចាស់ ហើយកិច្ចការនេះប្រៀបដូចជា ការបណ្តុះបណ្តាលទាំងពាំងថ្មីនៅក្នុងវិស័យទឹកនិងអនាម័យ”

 លោក សៅ ដាវី នាយកប្រតិបត្តិនៃអង្គការ CSW

ដើម្បីឱ្យយុវជនកម្ពុជាចូលរួមការងារទឹកស្អាតនិងអនាម័យឱ្យបានទូលំទូលាយ លោក កូវ ភិរម្យ មន្ត្រីជាន់ខ្ពស់ផ្នែកទឹកស្អាត និងអនាម័យ នៃធនាគាពិភពលោក (WB) មានប្រសាសន៍ថា យុវជនគួរចាប់ផ្តើមពង្រឹងសមត្ថភាពចូលរួមធ្វើកិច្ចការទឹកស្អាត និងអនាម័យតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន មានដូចជា រូបភាពស្ម័គ្រចិត្តនៅតាមស្ថាប័នពាក់ព័ន្ធនៅក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ។

លោកបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងខ្វះវិស្វករជំនាញទឹកស្អាត ហើយជំនាញនេះកាន់តែត្រូវការសម្រាប់អនាគត ពិសេសវត្តមានស្ត្រីនៅក្នុងវិស័យទឹកស្អាត និងអនាម័យតែម្តង ។ ទន្ទឹមគ្នានេះ លោកក៏បានលើកឡើងថា រាល់គោលនយោបាយ និងផែនការអភិវឌ្ឍន៍ផ្សេងៗរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍គួររំលេចឱ្យបានគ្រប់ជ្រុងជ្រោយដល់ក្រុមងាយរងគ្រោះនិងគ្រួសារមានជីវភាពក្រីក្រជាអាទិភាព ។

ជុំវិញការគាំទ្រដល់យុវជនក្នុងវិស័យទឹកស្អាតនិងអនាម័យនេះ កន្លងទៅអង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព បានផ្តល់វគ្គបណ្តុះបណ្តាលកម្មវិធីយុវជនជំនាន់ថ្មីក្នុងវិស័យទឹកស្អាតដល់យុវជនមកពីសាកលវិទ្យាល័យនានា ។ មេរៀនសំខាន់ៗ នៃវគ្គបណ្តុះបណ្តាល រួមមាន សេចក្តីផ្តើមនៃទឹកស្អាត និងអនាម័យ, បច្ចេកវិទ្យាក្នុងការធ្វើប្រព្រឹត្តិកម្មទឹក, ការតេស្តគុណភាពទឹកផឹក, បច្ចេកវិទ្យាអនាម័យ (ផ្តោតលើអនាម័យក្នុងការបន្ទោបង់), អនាម័យក្នុងការលាងដៃ អនាម័យផ្ទាល់ខ្លួន និងអនាម័យពេលមករដូវ។

ទន្ទឹមគ្នានេះ យុវជនទឹកស្អាតនិងអនាម័យ ក៏បានសិក្សាមេរៀនស្តីពីអនាម័យម្ហូបអាហារ និងការគ្រប់គ្រងកាកសំណល់រឹង និងកាកសំណល់រាវ, បម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់លើវិស័យទឹកស្អាត និងអនាម័យ, ទឹកស្អាត និងអនាម័យនៅតាមមណ្អលថែទាំសុខភាព, យេនឌ័រក្នុងវិស័យទឹកស្អាត និងអនាម័យ, និងកត្តាដែលមានឥទ្ធិពលលើការផ្លាស់ប្តូរអាកប្បកិរិយារបស់ប្រជាពលរដ្ឋទៅលើទឹកស្អាត និងអនាម័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...