៥ចំណុចដើម្បីទប់ទល់ភាពថប់បារម្ភនៅថ្ងៃអាទិត្យ

សម្រាប់អ្នកដែលធ្វើការពេញម៉ោង ពេលវេលាចុងសប្តាហ៍ជាឱកាសក្នុងសម្រាកលំហែកាយដ៏រីករាយជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្ដ្រ តែទោះបីជាថ្ងៃអាទិត្យជាពេលវេលាឈប់សម្រាកក៏ដោយ ប៉ុន្តែការរក្សាតុល្យភាពផ្លូវចិត្ត និងផ្លូវកាយជាផ្នែកសំខាន់ ព្រោះថ្ងៃច័ន្ទជាពេលដែលត្រូវត្រឡប់ទៅបន្តបំពេញបេសកកម្មវិញ។ និយាយដល់រឿងនេះ មានមនុស្សមួយចំនួនហាក់មានអារម្មណ៍ធុញថប់ពេលនិយាយពីការចាប់ផ្តើមទំព័រសប្តាហ៍ថ្មី។ ដូច្នេះ តើមានសកម្មភាពអ្វីខ្លះនៅល្ងាច ឬយប់ថ្ងៃអាទិត្យ ដើម្បីជំរុញចិត្ត និងថាមពល ក្នុង​ការ​បន្តការងារនៅព្រឹកថ្ងៃច័ន្ទ?

យោងតាមគេហទំព័ T-THREE បានផ្តល់​នូវ​វិធីសាស្រ្ត​ចំនួន៥ ដើម្បីកាត់បន្ថយភាពតាងតឹង ឬសម្រួលអារម្មណ៍ ទប់ទល់សកម្មភាពថប់បារម្ភនៅថ្ងៃអាទិត្យ ដែលអាចអនុវត្តន៍ដូចខាងក្រោម៖

១. សង្កេតខ្លួនឯង ៖ ប្រសិនបើអ្នកមានអារម្មណ៍តប់ប្រមល់ស្របពេលវាជាថ្ងៃសម្រាកររបស់អ្នកនៅឡើយ អ្នកគួរតែចំណាយពេល ឬដកឃ្លាបន្តិចដើម្បីតាមដានចិត្ត និងសកម្មភាពខ្លួនឯង ។ ព្រោះបើកាលណាអារម្មណ៍ធុញថប់កើតមានរយៈពេលពេញមួយថ្ងៃ វានឹងបណ្តាលឱ្យអ្នកបាត់បង់ចំណង់ក្នុងការបន្តការងារនៅថ្ងៃច័ន្ទ ហើយពេលខ្លះទៀតថែមទាំងត្រូវការពេលដើម្បីឈប់សម្រាកបន្ថែមក្រោយចុងសប្តាហ៍ក៏មាន កត្តាទាំងនេះអាចកើតឡើងដោយសារហេតុផលស៊ីជម្រៅណាមួយដែលអ្នកមិនបានចាប់អារម្មណ៍ពីមុនមក។ ការរកឃើញនូវមូលហេតុដែលនាំឱ្យអ្នកមិនសប្បាយចិត្ត ឬក៏ការកំណត់បញ្ហា វាជាវិធីសាស្រ្តមួយដែលអាចជួយគ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យមានភាពប្រសើរជាងមុន ហើយស្វែងរកគន្លឹះដើម្បីដោះស្រាយ។

២. កំណត់សកម្មភាព ៖ ការកំណត់ និងរៀបចំសកម្មភាពនៅថ្ងៃអាទិត្យ ជាការពណ៌នាអំពីសកម្មភាពប្រចាំថ្ងៃល្អៗ និងការរៀបផែនការមុនពេលចាប់ផ្តើមសប្តាហ៍ថ្មី។ ការចេះកំណត់សកម្មភាពសម្រាប់ថ្ងៃថ្មីឱ្យរួចរាល់ អាចធ្វើឱ្យចិត្តរបស់អ្នកបានស្ងប់ និងកាត់បន្ថយនូវ​ភាពភ័យខ្លាចក្នុងការចាប់ផ្តើមបើកទំព័រសប្តាហ៍ថ្មី។ សរសរ រាល់កិច្ចការ ដែលត្រូវធ្វើដាក់បញ្ចូលទៅក្នុងតារាងនូវ​អ្វីដែលលោកអ្នកគ្រោងនឹងសម្រេចឱ្យបាន។

៣.ធ្វើខ្លួនឱ្យសកម្ម ៖ ប្រសិនបើនៅថ្ងៃអាទិត្យជាថ្ងៃសម្រាក ប៉ុន្តែអ្នកនៅតែមានអារម្មណ៍ថាថប់បារម្ភ ការចេញទៅរកទីកន្លែកដែលមានខ្យល់អាកាសបរិសុទ្ធអាចផ្លាស់ប្តូរស្ថានភាពនេះបាន។ ជាមួយ​គ្នានេះ អ្នក​ក៏​អាច​ទៅហាត់ប្រាណតាមរយៈសកម្មភាពដូចជា រត់ សមាធិ និងហាត់យូកាជាដើម។

៤. ផ្តល់អាទិភាពចំពោះដំណេក ៖ ការទទួលទានដំណេកឱ្យស្កប់ស្កល់ វាផ្តល់អត្ថប្រយោជន៍ទំាងសុខភាពផ្លូវចិត្ត និងផ្លូវកាយ, នេះជាមូលហេតុដែល​លោកអ្នក ត្រូវតែយកចិត្តទុកដាក់ជាចម្បងនៅយប់ថ្ងៃអាទិត្យ។ ដូច្នេះត្រូវបង្កើតទម្លាប់ដែលជំរុញឱ្យការគេងលក់ស្រួល ហើយស្របទៅនឹងចំនួនម៉ោងដែលរាងកាយត្រូវការ ដើម្បីបង្កើនភាពស្រស់ស្រាយនៅថ្ងៃច័ន្ទ។

៥. ជៀសវាងជាតិអាកុល ៖ ដើម្បីរក្សាតុល្យភាពសុខភាពឱ្យបានល្អ ការជៀសវាងគ្រឿងស្រវឹងជាវីធីមួយដែលអាចជួយបាន ព្រោះអាកុលបណ្តាលឱ្យអ្នកងងុយគេងនៅថ្ងៃច័ន្ទ ។ ជាតិអាកុលក៏អាចបណ្តាលឱ្យអ្នកកើតបញ្ហាថប់បារម្ភ និងការភ័យខ្លាចបន្ទាប់ពីប្រើប្រាស់រួច៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...