ស្ថាបនិក Arm Robotic ៖ រៀនជំនាញដែលខ្លួនស្រឡាញ់ស្របតាមទីផ្សារការងារ បានទាំងលទ្ធផលសិក្សាល្អ និងឱកាសការងារ

ភ្នំពេញ – ការរើសជំនាញសិក្សានៅថ្នាក់ក្រោយមធ្យមសិក្សា ពិតជាមានសារៈសំខាន់សម្រាប់យុវជនក្នុងការចាប់យកជំនាញមួយដើម្បីប្រើប្រាស់ជាអាជីព ឬមុខរបរមួយនៅថ្ងៃអនាគត។ បើតាម​លោក រឿន យង់អាន ស្ថាបនិក Arm Robitic លើក​ឡើងថា ការជ្រើសរើសរៀនជំនាញដែលខ្លួនស្រឡាញ់ស្របតាមទីផ្សារការងារទើបអាចបានទាំងលទ្ធផលសិក្សាល្អ និងឱកាសការងារដែលសង្គមជាតិកំពុងមានតម្រូវការចាំបាច់។

លោក រឿន យង់អាន ដែលជានិស្សិត​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ  Innopolis University ប្រទេសរុស្ស៊ី ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និយាយថា មុនជ្រើសរើស​ជំនាញ​សិក្សា​ អ្វីដែលសិស្សានុសិស្សគួរធ្វើ ទី១.ត្រូវ​ស្គាល់ខ្លួនឯង តើយើងចង់រៀនអ្វី? ស្រឡាញ់មុខវិជ្ជាអ្វី? ហើយមានគោលបំណង ឬក្ដីស្រមៃបម្រើការងារក្នុងវិស័យណាមួយ, ទី២.ជ្រើសរើសនូវជំនាញដែលយើងស្រឡាញ់ពេញចិត្ត ដោយ​អាចផ្ដើមចេញពីការស្រឡាញ់វិស័យវិស្វកម្ម ដែលយើងអាចមើលថា នៅក្នុងវិស័យវិស្វកម្មមានអ្វីខ្លះ? បើសិនយើងស្រឡាញ់ផ្នែកសង្គម ឬក៏ផ្នែកច្បាប់ យើងគួរពិនិត្យមើលមួយៗទៅតាមនោះដែរ។

លោក រឿន យង់អាន

“នៅពេលយើងជ្រើសរើសនូវជំនាញដែលយើងស្រឡាញ់ពេញចិត្ត វានឹងជួយច្រើននៅក្នុងការសិក្សារបស់យើង”

ស្ថាបនិក Arm Robotic រូបនេះ​បន្ថែមថា បន្ទាប់ពីយុវជនស្គាល់ខ្លួនឯង ស្គាល់ជំនាញដែលខ្លួនស្រឡាញ់ ទី៣. ស្វែងយល់កម្មវិធីសិក្សារបស់សាកលវិទ្យាល័យនីមួយៗថា សាកលវិទ្យាល័យណាដែលមានកម្មវិធីសិក្សាសាកសមសម្រាប់ខ្លួនចូលរៀន និងទី៤. ពិនិត្យមើលទីផ្សារការងារ តើជំនាញដែលបានជ្រើសរើសនោះ មានតម្រូវការទីផ្សារការងារដែរឬទេ? តើជំនាញមួយនោះត្រូវការជំនាញអ្វីខ្លះ? ហើយក្រោយពេលបញ្ចប់ការសិក្សាតើអាចបំពេញការងារនៅកន្លែងណាជាដើម។

លោក រឿន យង់អាន បញ្ជាក់បន្ថែមថា បច្ចុប្បន្នជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក៏ជាជំនាញមួយមានតម្រូវការទីផ្សារការងារ ហើយក៏ជាការងារមួយល្អដែរ។ លើសពីនេះ សាកលវិទ្យាល័យក្នុងស្រុកបានផ្ដល់ឱកាសឱ្យសិស្សានុសិស្សរៀនជំនាញស្ទែមសម្បូរបែប និងមានជំនាញច្រើនឱ្យសិស្សជ្រើសរើស។ ទាំងនេះ ជាឱកាសមួយដែលយុវជនមានជម្រើសច្រើននៅក្នុងការជ្រើសរើស ដោយ​យុវជនអាចស្វែងយល់បានច្រើន ដើម្បីចាប់យកអ្វីដែលខ្លួនស្រឡាញ់ពេញចិត្ត។

ស្ថាបនិក Arm Robotic បានប្រាប់ទៀតថា ការរៀនជំនាញនីមួយៗគឺត្រូវរៀនឱ្យលំអិត នៅពេលយើងស្គាល់ជំនាញច្បាស់ និងស្គាល់ពីខ្លួនឯង នាំឱ្យការសម្រេចចិត្តរបស់យើងមានភាពច្បាស់លាស់ ហើយមានទំនុកចិត្តច្រើនក្នុងការចូលរៀននៅសាកលវិទ្យាល័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។