ទឹកចិត្តម្ដាយមិនទាមទារអ្វីច្រើនត្រឹមចង់ឱ្យកូនបានបញ្ចេញសមត្ថភាព និងសុវត្ថិភាពក្នុងថ្ងៃប្រឡងបាក់ឌុប

ភ្នំពេញ – សម្រាប់​ការ​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប រយៈពេល​២ថ្ងៃ គេឃើញឪពុកម្ដាយដែលមានកូនមកប្រឡង បានលះបង់ទាំងពេលវេលាប្រកបរបររកស៊ី ជូនកូនមកប្រឡង ។ ការ​ជូន​កូន​មក​នេះ គឺដើម្បីជា​ការ​ផ្ដល់កម្លាំងចិត្ត និង​បង្ហាញពីទឹកចិត្ត​ត្រេកអរចំពោះកូនរបស់ខ្លួន។

លោកស្រី ស៊ឹម គឹមជូ ជាបុគ្គលិកធនាគារឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញនិយាយថា​ ការ​ជូនកូនមកប្រឡងនេះ លោកស្រី​មានអារម្មណ៍ភ័យផង​ អរផង ខ្លាចកូនធ្វើមិនបានល្អ បុន្តែបន្ទាប់ពីកូនឆ្លងកាត់វិញ្ញាសាទី១រួចដោយទំនុកចិត្ត ក៏ជាហេតុធ្វើឱ្យលោកស្រីសប្បាយចិត្ត។ លោកស្រីបន្តថា ទោះបីជាលទ្ធផលកូនធ្វើមិនបានល្អក៏លោកស្រីមិនស្ដីបន្ទោសឱ្យកូន គឺលទ្ធផលបែបណាយកបានទាំងអស់។

ស្រ្តីវ័យ៤០ឆ្នាំ រូបនេះ បន្ថែមថា កន្លងមកលោកស្រីបានជំរុញទឹកចិត្តឱ្យកូនខំប្រឹងស្ទុះស្ទារ ហើយកូនក៏មកប្រឡងដោយទំនុកចិត្ត និងពឹងលើសមត្ថភាពខ្លួន។

លោកស្រី ស៊ឹម គឹមជូ

“ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលឃើញកូនមកប្រឡងដោយពឹងលើសមត្ថភាពរបស់ខ្លួនទាំងស្រុង ហើយក៏ជូនពរកូនឱ្យប្រឡងជាប់ ខិតខំប្រឹងសរសេរ”

លោកស្រី ហ៊ោ សុខគៀង ជាមេផ្ទះ បាននិយាយថា អារម្មណ៍ជាម្ដាយនៅពេលជូនកូនមកប្រឡងបាក់ឌុប គឺភ័យជំនួសកូន ត្រេកអរចំពោះកូន ដែលមានឱកាសបានមកប្រឡងបាក់ឌុប។

លោកស្រី ហ៊ោ សុខគៀង

“ជូនពរកូនឱ្យប្រឡងបានិទ្ទេសល្អ បើទោះជាមិនទទួលបាននិទ្ទេសល្អក៏មិនស្ដីបន្ទោសដល់កូនដែល ព្រោះកូនខិតខំរៀនកន្លងមកលទ្ធផលបែបណាក៏ទទួលយកទាំងអស់”

ស្រ្តីវ័យ៤០ឆ្នាំ រូបនេះ បន្ថែមថា ដំណើរការប្រឡងបាក់ឌុបនៅឆ្នាំនវមានលក្ខណៈល្អ ដែលតម្រូវឱ្យសិស្សគោរពបទបញ្ញត្តិដែលក្រសួងអប់រំបានចែង គឺសិស្សមិនអាចនាំយកឯកសារផ្សេងៗចូលបន្ទប់ប្រឡង គឺមានតែប៊ិក បន្ទាត់ កាតសម្គាល់ខ្លួនប៉ុណ្ណោះដែលចាំបាច់ ។ លោកស្រីបន្តថា ការ​រឹតបន្ទឹងបែបនេះ ជាការល្អ ព្រមទាំងផ្ដល់ភាពយុត្តិធម៌ដល់សិស្សដែលជាបេក្ខជនប្រឡង។

ជាមួយគ្នានេះ លោកស្រី ទុំ សាន់ដារ៉ា បន្ថែមថា ការ​ជូនកូនមកប្រឡងបាក់ឌុប គឺលោកស្រីមាអារម្មណ៍រំភើប និងសប្បាយរីករាយព្រោះកូនបានចំណាយពេលសិក្សាអស់រយៈពេល១២ឆ្នាំ ហើយត្រូវមកប្រឡងបញ្ចប់នៅថ្ងៃប្រឡងនេះ។ លោកស្រីបន្តថា លោកស្រីមិនមានការព្រួយបារម្ភច្រើននោះឡើយ ព្រោះក្រសួងអប់រំបានកំណែទម្រង់វិស័យអប់រំ កូនរបស់លោកស្រីបានផ្លាស់ប្ដូរឥរិយាបទនៃការសិក្សារៀនសូត្រកាន់តែប្រសើរជាមុន។

លោកស្រី ទុំ សាន់ដារ៉ា

“ខ្ញុំជាម្ដាយមានតែខិតខំជំរុញលើកទឹកចិត្តកូនឱ្យខិតខំប្រឹងប្រែងតាមលទ្ធភាព ហើយអ្វីដែលម្ដាយចង់បានគ្រាន់តែចង់ឱ្យកូនប្រឡងរយៈពេលពីរថ្ងៃដោយសុវត្ថិភាព ទទួលបានសុខភាពល្អ និទ្ទេសអ្វីក៏បានឱ្យតែកូនបានប្រឡងជាប់”

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានដំណើរការទៅ​យ៉ាង​ល្អ និងដោយរលូន ដោយ​មិនមានបាតុភាពមិនប្រក្រតីធំដុំកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយសារបេក្ខជនគោរពតាមបទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញ ចំណែកមន្ដ្រីអប់រំគ្រប់លំដាប់ថ្នាក់ អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្ដីណែនាំបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...