ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមដឹកជញ្ជូនហឹបប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានីខេត្ត ត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទៅកាន់បណ្ដារាជធានី-ខេត្តទូទាំងប្រទេស រយៈពេល២ថ្ងៃ គឺថ្ងៃទី០៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
បើតាមក្រសួងអប់រំ នៅព្រឹកព្រលឹមថ្ងៃទី២ ខែធ្នូ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ។ ទន្ទឹមគ្នានេះ គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដោយមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ។

ជាមួយគ្នានេះដែរ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំថ្លែងអរគុណដល់បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងស្ថាប័នពាក់ព័ន្ធ ដែលចូលរួមសហការជាមួយក្រសួងអប់រំ នៅក្នុងការរៀបចំដំណើរការប្រឡងបាក់ឌុប។
អ្នកនាំពាក្យសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវនាវដល់បេក្ខជនប្រឡងទាំងអស់ សូមអនុវត្តនូវវិធានការសុខាភិបាល និងច្បាប់ចរាចរណ៍ ដើម្បីថែរក្សាសុខភាព និងសុវត្ថិភាព ក្នុងការចូលរួមការប្រឡងនៅពេលខាងមុខនេះ។ លើសពីនេះ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងគោរពបទបញ្ញត្តិនៃការប្រឡងជាធរមាន។

គួរជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១២៨ ១៣៤ នាក់ និងមានមណ្ឌលប្រឡងចំនួន២២១ ត្រូវជា ៥ ២២៧បន្ទប់៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/03/2026
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2024
ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2025
ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2023
វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជនដោយឥតគិតថ្...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។






























