លោក សំ សុពេជ្រ ៖ ៤ដំណាក់កាលដើម្បី​ក្លាយទៅជាគ្រូបង្វឹកកម្មវិធីជជែកដេញដោល

ការជជែកដេញដោល គឺជា​ទម្រង់​ពិភាក្សា និង​ការ​វែកញែក​ហេតុផល​ដែលមាន​ប្រវត្តិយូរ​លង់​ណាស់​មក​ហើយ ។ វប្បធម៌ជជែក​ដេញដោល បានចាក់ឬសក្នុង​សង្គម​ខ្មែរ​បុរាណ តាមរយៈព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា ចាប់តាំង​ពីសតវត្សរ៍ទី១ នៃគ្រិស្តសករាជមកម្ល៉េះ។ ដោយ​មើលឃើញ​នូវ​សារៈសំខាន់ នៃ​ការ​ជជែក​ដេញដោល រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​កម្មវិធី​ជជែក​ដេញដោល​សម្រាប់​សិស្ស​មក​ពីគ្រឹះស្ថានសិក្សា​សាធារណៈ​ជា​លើក​ដំបូង​នៅ​អំឡុង​ទស្សវត្សរ៍ទី៩០។

កម្មវិធីជជែកដេញដោល​ នឹង​បណ្តុះបណ្តាល​ដល់យុវជន​នូវ​ជំនាញ​សតវត្សរ៍ទី២១ លើ​បំណិន​សម្បទា ចរិយាសម្បទា និង​វិជ្ជា​សិម្បទា ដើម្បីក្លាយ​ទៅ​ជា «សិស្សល្អ កូនល្អ មិត្តល្អ និង​ជា​ពលរដ្ឋ​ល្អ» សម្រាប់​ចូលរួម​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា។ ក្នុងនោះ​គ្រូបង្វឹក ឬគ្រូទីប្រឹក្សា ពិតជា​ដើរ​តួនាទីយ៉ាងសំខាន់​សម្រាប់យុវជន​​ដែល​ចូលរួម​ប្រកួត​ក្នុង​កម្មវិធីជជែកដេញដោល ក្នុងការ​តម្រង់ទិស និង​បង្វឹក​ក្រុម ជំរុញ​បេក្ខជន​​មាន​សមត្ថភាព​ត្រិះរិះពិចារណា​គ្រប់ជ្រុងជ្រោយ បង្កើន​ការ​យកចិត្ត​ទុកដាក់ និង​បង្កើន​ការ​ស្រាវជ្រាវ។

សម្រាប់លោក សំ សុពេជ្រ ដែលជា​គ្រូបង្វឹក​សម្រាប់​កម្មវិធី​ជជែក​ដេញដោល បានចែក​រំលែក​បទពិសោធន៍​ចំនួន​៤ ដើម្បី​អាច​ក្លាយ​ខ្លួន​ជា​គ្រូបង្វឹក ក្នុងនោះ​រួមមាន ៖

១. ជាបេក្ខជនប្រកួតប្រជែង ៖ ក្នុងដំណាក់កាលនេះ វាជាពេលវេលាដែលអាចទទួលបាននូវ​ជំនាញរឹង និងជំនាញទន់ដែលទាក់ទងនឹងបច្ចេកទេសជជែកពិភាក្សា ឬការចេះទំនាក់ទំនង ព្រោះនៅក្នុងការ​ជជែកដេញដោលពិភាក្សា មិនអាចនិយាយតែគំនិតខ្លួនឯង ដោយការអានហើយក៏ចេះនោះទេ! គឺត្រូវទំនាក់ទំនងទៅកាន់អ្នកជំនាញ។ តាមរយៈជំនាញទន់នេះដែរ បេក្ខជនត្រូវបង្កើតការងារក្រុមដោយពួកគាត់ចាប់ផ្តើមចេះធ្វើការជាមួយគ្នា ដោយសារតែពេលខ្លះពួកគាត់មិនស្គាល់គ្នា។ ហេតុដូច្នេះហើយបានជាត្រូវរៀនពីររៀបសហការណ៍គ្នាជាចាំបាច់។

២. ជាអ្នកណែនាំ ៖ ក្នុងនាមជាអ្នកណែនាំសមាជិកក្រុម ត្រូវមានសមត្ថភាពដឹងពីចំណុចខ្លាំង និងចំណុចខ្សោយពីសំណាក់ដៃគូប្រកួតដូចគ្នាដែរ។ មួយវិញទៀតត្រូវស្គាល់ពីសមត្ថភាព នៃសមាជិកក្រុមដែលកំពុងតែណែនាំផងដែរ ដើម្បីដឹងថា តើត្រូវរៀបនរណាឱ្យនិយាយមុន និងថា តើនរណាសម្រាប់និយាយបន្ទាប់ និងជាអ្នកណែនាំកូនក្រុម គឺជាអ្នកដែលមានជំនាញខាងយុទ្ធសាស្រ្តផងដែរ។

៣. ក្លាយជាអ្នកបង្វឹក ៖ តួនាទីនៅក្នុងចំណុចនេះ គឺទាក់ទងនឹងបច្ចេកទេសនៃការប្រកួត ការស្វែងរកទឡ្ហីករណ៍ ការរកឯកសារយោងដែលមានលក្ខណៈខ្លឹមៗ ការរកទិន្នន័យដែលមានភាពជាក់លាក់ដើម្បីគាំទ្រ នូវ​អ្វីដែលអ្នកជជែកពិភាក្សាបាននិយាយ។ មួយវិញទៀត ត្រូវសម្រួលដល់ការលេងពាក្យសំដី ដើម្បីឱ្យទាក់ទាញទឹកចិត្តទស្សនិកជន ការប្រើប្រាស់វោហារស័ព្ទ ការចេះដាក់សម្លេងឡើងចុះឱ្យបានត្រឹមត្រូវ បូករួមទាំងការប្រើប្រាស់ទឹកមុខជាដើម។ ចំណុចទាំងនេះហើយជាអ្វីដែលអ្នកបង្វឹកបង្ហាត់ត្រូវចេះ ដើម្បី​បង្រៀនទៅកាន់អ្នកដែលត្រូវត្រៀមខ្លួនចូលរួមជជែកពិភាក្សា។ 

៤. ជាអ្នក​វាយតម្លៃ ៖ ជាគ្រូបង្វឹក ក៏​ត្រូវ​តែចេះ​កាត់ក្តីផងដែរ ។ ​ក្នុងនាមជាអ្នកកាត់ក្ដី គឺមិនអាចឱ្យពិន្ទុដោយផ្អែកទៅលើភាពលម្អៀងផ្ទាល់ខ្លួនបាននោះទេ។ ប៉ុន្តែវាអាស្រ័យទៅលើតើក្រុមមួយណាដែលពូកែបញ្ចុះបញ្ចូលជាងគេ។ ការបញ្ចុះបញ្ចូលត្រង់ចំណុចនេះមានន័យថា គឺតាមរយៈ ឯកសារយោង ទឹកមុខ ភស្តុតាង និងការសហការណ៍ក្រុមបានល្អ នោះទើបបេក្ខជនអាចមានឱកាសទទួលបាននូវជ័យជំនះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។