ភ្នំពេញ – លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា និងជាឧត្តមមន្រ្តីកម្ពុជាលើការងារយុវជនអាស៊ាន បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២ ជាឆ្នាំដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការមួយរបស់ក្រុមប្រឹក្សាសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) លើកទី២៨ បានរៀបចំកម្មវិធីអមចំនួន៤សម្រាប់កិច្ចប្រជុំមួយនេះ ក៏ដូចជាដើម្បីអបអរសាទរការកំណត់យកឆ្នាំ២០២២ ជាឆ្នាំនៃយុវជនអាស៊ាន ដូចជា កិច្ចសន្ទនាយុវជនអាស៊ានលើកទី១, ការប្រកួតប្រជែងវីដេអូយុវជនអាស៊ានលើកទី៦, ការប្រកួតរូបថតយុវជនអាស៊ាន និង កម្មវិធីជជែកដេញដោលយុវជនអាស៊ាន។

បើតាមលោកជំទាវអគ្គនាយក ចាប់តាំងពីខែកក្កដា អគ្គនាយកដ្ឋានយុវជន បានរៀបចំកម្មវិធីកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ដោយមានយុវជនមកពីប្រទេសក្នុងតំបន់អាស៊ាន បូកជាមួយយុវជនកូរ៉េប្រមាណជាង១រយនាក់ ធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីជួបជុំគ្នាផ្ទាល់ដោយបានលើកនូវគំនិតយោបល់ ក៏ដូចជាកង្វល់របស់ពួកគេ ដើម្បីឱ្យថ្នាក់ដឹកនាំ ក៏ដូចជាអ្នកតាក់តែងគោលនយោបាយបានដឹងពីការគិត ក៏ដូចជាមតិយោបល់របស់យុវជន។

ដោយឡែកកម្មវិធីប្រកួតប្រជែងស្នាដៃវីដេអូយុវជនអាស៊ាន ដែលបើតាមលោកជំទាវ ស្រូយ សុជាតិ កម្មវិធីមួយនេះ អនុញ្ញាតិឱ្យយុវជនតាក់តែងវីដេអូទៅតាមប្រធានបទពាក់ព័ន្ធ ស្រ្តី សិទ្ធិកុមារ បរិស្ថាន ដោយធ្វើយ៉ាងណាបង្ហាញពីការយល់ដឹងរបស់គេ ក៏ដូចជាអ្វីដែលពួកគេចង់បាន។

សម្រាប់កម្មវិធីប្រកួតស្នាដៃយុវជនពាក់ព័ន្ធនឹងការថតរូបវិញ ក៏មិនខុសគ្នាពីខុសគ្នាប៉ុន្មានពីការប្រកួតស្នាដៃវីដេអូដែរ ដោយយុវជនអាចថតរូប បង្ហាញពីអត្ថន័យអ្វីមួយដែលជាការជះឥទ្ធិពលនៅក្នុងសង្គម ហើយពួកគេចង់ផ្ញើសារអ្វីមួយដល់ក្រុមយុវជនផ្សេងៗ។

កម្មវិធីអមយុវជនមួយទៀត ដែលហៅថា កម្មវិធីជជែកដេញដោលយុវជនអាស៊ាន គឺជាព្រឹត្តិការណ៍សំខាន់មួយផងដែរ ដោយមានការអញ្ជើញយុវជននៅក្នុងតំបន់អាស៊ានទាំង១០ប្រទេស ធ្វើការជជែកដេញដោលទៅលើប្រធានបទផ្សេងៗពាក់ព័ន្ធទៅនឹងបរិស្ថាន សេដ្ឋកិច្ច ស្បៀងអាហារ អាកាសធាតុ ព្រមទាំងប្រធានបទផ្សេងៗទៀតដែលអាចជាបញ្ហាប្រឈម។ បើតាមលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីជជែកដេញដោលយុវជនអាស៊ាននេះ គឺចង់ឱ្យយុវជនទាំងអស់ មានទាំងកម្ពុជា និងយុវជនអាស៊ាន យល់ដឹងឱ្យបានច្រើនអំពី ស្មារតីរបស់អាស៊ាន ក៏ដូចជាតម្លៃរបស់អាស៊ាន។

យ៉ាងណាក៏ដោយ បើតាមលោកជំទាវ ស្រូយ សុជាតិ យុវជនពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកជាមួយកិច្ចប្រជុំអាស៊ាន ដោយថា យុវជន គឺជាសរសរទ្រូង នៃប្រទេសជាតិ ដូច្នេះហើយកម្មវិធីមិនអាចបាត់នូវសម្លេងរបស់យុវជនឡើយ សូម្បីតែកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាខាងមុខ ក៏នឹងមានការផ្តល់ឱកាសឱ្យយុវជន នៃបណ្តាប្រទេសទាំង១០ នៃតំបន់អាស៊ាន ជួបជាមួយនាយករដ្ឋមន្រ្តី នៃបណ្តាប្រទេសអាស៊ាន ដើម្បីបង្ហាញសម្លេងរបស់ពួកគេថា តើពួកគេចង់បានអ្វីពីថ្នាក់ដឹកនាំ ហើយពួកគេអាចចូលរួមអ្វីបានជាមួយរដ្ឋាភិបាលរបស់ពួកគេ ក៏ដូចជាអាស៊ាន។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ាន លើកទី២៨ (ASCC) លើកទី២៨ បានប្រព្រឹត្តធ្វើនៅរាជធានីភ្នំពេញពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, ឧត្តមមន្ត្រីវិស័យក្រោម សហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការរងអាស៊ាន, តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម-វប្បធម៌អាស៊ាន, ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពវិស័យអាទិភាពដែលសម្រេចបានក្នុងឆ្នាំ២០២២ នៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ និងបញ្ហាប្រឈមនានា ដើម្បីចូលរួមដោះស្រាយ សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នាពេលខាងមុខ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/07/2023
កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2025
តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2023
វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2025
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

កម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2023
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































