ភ្នំពេញ – សាកលវិទ្យាល័យ Tokyo Institute of Technology បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមគម្រោង MEXT Titech University Scholarship នៅប្រទេសជប៉ុនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនដោយរដ្ឋាភិបាលជប៉ុនតាមរយៈក្រសួងអប់រំ យុវជន និងកីឡាជប៉ុនដែលនឹងត្រៀមបើកវគ្គសិក្សានៅខែកញ្ញា ឆ្នាំ២០២៣ខាងមុខ ។

អាហារូបករណ៍ផ្ដល់ជូនជំនាញសិក្សាជាច្រើនរួមមាន ស្ថាបត្យកម្ម និងវិស្វកម្មសំណង់, វិស្វកម្មសំណង់ស៊ីវិល និងបរិស្ថាន, វិទ្យាសាស្ត្រ និងវិស្វកម្មឆ្លងដែន, វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ, គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ការសិក្សាវិទ្យាសាស្ត្រផែនដី និងភពវិទ្យា, វិស្វកម្មព័ត៌មាន និងទំនាក់ទំនង និងជំនាញវិស្វកម្មជាច្រើនផ្សេងទៀត ។ លើសពីនេះអាហារូបករណ៍មានការគាំទ្រដល់បេក្ខជនដែលទទួលបានអាហារូបករណ៍ដូចជា ថ្លៃសំបុត្រយន្តហោះ ប្រាក់ប្រចាំខែ ១៤៧ ០០០JPY សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ១៤៨ ០០០JPY សម្រាប់ថ្នាក់បណ្ឌិត ការចុះឈ្មោះ និងការសិក្សាដោយឥតគិតថ្លៃ ។
លក្ខខណ្ឌសម្រាប់និស្សិតដែលមានបំណងដាក់ពាក្យត្រូវមានដូចជា ជាបេក្ខជនដែលមានអាយុក្រោម៣៧ឆ្នាំ (កើតក្រោយថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៨៥) បេក្ខជនត្រូវដាក់ពាក្យស្នើសុំមុខវិជ្ជាសិក្សាដែលខ្លួនបានសិក្សានៅសាកលវិទ្យាល័យពីមុន ឬមុខជំនាញដែលពាក់ព័ន្ធ មិនតម្រូវមានលិខិតបញ្ជាក់ភាសាអង់គ្លេស(ក្នុងករណីនិស្សិតបានសិក្សាសញ្ញាបត្រមុនជាកម្មវិធីភាសាអង់គ្លេស និងមកពីប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេស) ។

សម្រាប់ព័ត៌មានបន្ថែមសូមទៅកាន់តំណភ្ជាប់ https://allapkpuree.com/fully-funded-mext-titech-university-scholarship-in-japan/ ។ ចាប់ផ្ដើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកទេស JVC ជ្រើសរើសយុវជនចូលរៀនជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាសជ្រើសរើសយុវជនទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ជំហានទី២ ដោយឥតគិតថ្លៃចំនួន៣០០កន្លែង។
ក្រសួងការងារផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2024
តាមរយៈកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំសិក្សា២០២៤-២០២៥...
អាហារូបករណ៍ជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបរួច ដោយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសផ្តល់អាហារូបករណ៍ ១០០%
ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ជាឱកាសសម្រាប់យុវជនក្នុងការពង្រឹងភាពជាអ្នកដឹកនាំ ចូលរួមក្នុងសកម្មភាពសហគមន៍ និងចែករំលែកទស្សនៈរបស់ខ្លួន ក្នុងការពិភាក្សាប្រកបដោយអត្ថន័យ។
ឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2024
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ចំនួន...
ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2023
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅសាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានប្រកាសពីការផ្តល់...
៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards គួរដឹងក្នុងពេលដាក់ពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2025
នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។





























