ខណៈពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសុខភាពថ្មីៗ មនុស្សជាច្រើនកំពុងផ្លាស់ប្តូរទៅរករបបអាហារ និងរបៀបរស់នៅដែលប្រសើរជាងមុន ដើម្បីបង្កើនគុណភាពនៃសុខភាពទាំងមូល។ របបអាហារបួស ឬ ការហូបបន្លែសុទ្ធ ត្រូវបានគេពេញនិយមទូទាំងពិភពលោក ដោយមនុស្សកាន់តែច្រើនបានផ្លាស់ប្តូរទៅរកជម្រើសនេះសម្រាប់សុខភាព និង បរិស្ថាន។
យោងតាមអ្នកជំនាញអាហារូបត្ថម្ភ បានបង្ហាញថា ការរស់នៅដោយហូបបួស អាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព រួមទាំងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងជាតិស្ករក្នុងឈាម សុខភាពបេះដូង និង អាចជួយអ្នកសម្រកទម្ងន់ផងដែរ។ របបអាហារបួស ត្រូវបានកំណត់ថា ជារបៀបរស់នៅដែលមិនបរិភោគសាច់សត្វ នោះហើយជាមូលហេតុដែលរបបអាហារបួស ជៀសវាងផលិតផលសត្វទាំងអស់ រួមទាំងសាច់ ស៊ុត និងទឹកដោះគោ។ តើរបបអាហារបួស ឬ ការហូបបន្លែសុទ្ធជួយឱ្យអាយុវែងយ៉ាងដូចម្តេច?

យោងតាមអ្នកស្រាវជ្រាវ របៀបរស់នៅបែបនេះអាចជួយឱ្យអ្នករស់នៅបានយូរ ដោយសារហេតុផលទាំងនេះ៖
១. អ្នកញ៉ាំបួសបានអនុវត្តរបៀបរស់នៅដែលមានសុខភាពល្អជាងអ្នកញ៉ាំសាច់ ៖ យោងតាមការសិក្សាស្រាវជ្រាវលើបញ្ហានេះជាច្រើនបានបង្ហាញថា របៀបរស់នៅនៃការហូបបួស និងញ៉ាំអាហារដែលមានជីវជាតិមានសុខភាពល្អជាង បើប្រៀបធៀបទៅនឹងអ្នកញ៉ាំសាច់។ អ្នកទទួលទានបន្លែអាចទំនងជាមិនសូវជក់បារី ឬ ពិសាគ្រឿងស្រវឹងផងដែរ ហើយពួកគេរក្សាបាននូវសន្ទស្សន៍ម៉ាសរាងកាយធម្មតា ដោយការហាត់ប្រាណទៀងទាត់ និងជៀសវាងអាហារដែលប៉ះពាល់សុខភាព។

២. របបអាហារបួសមានជីវជាតិច្រើនជាង ៖ ដោយសាររបបអាហារបួសរួមបញ្ចូលតែអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ រួមមាន ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងអារហារដែលផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗដែលចាំបាច់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍដល់រាងកាយឱ្យមានសុភាពល្អ។ ហើយអាហារទាំងនោះក៏ផ្ទុកនូវជាតិហ្វាយប័រ ប្រូតេអ៊ីន និង សារធាតុប្រឆាំងអុកស៊ីតកម្មច្រើនផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2025
ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2025
សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញសំខាន់ៗចំនួន៧ដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...




































































