កំពង់ឆ្នាំង – ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្រុងកំពង់ឆ្នាំងជារដ្ឋបាលមួយក្នុងចំណោមរដ្ឋបាលថ្នាក់ស្រុកទាំង៧ និងក្រុង១ បានប្រកាសទទួលស្គាល់ជាផ្លូវការ ជាក្រុងបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដំបូងគេបង្អស់ក្នុងចំណោម ក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបណ្ឌិតសភាចារ្យ ថ្លែងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ក្រុងកំពង់ឆ្នាំង ជាក្រុងបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាព្រឹកថ្ងៃទី១៧ ឧសភា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ កត់សម្គាល់ថា ភូមិសាស្រ្តខេត្តកំពង់ឆ្នាំ ជាភូមិសាស្រ្តពិបាក ជាតំបន់ខ្ពង់រាប មានទន្លេ មានភ្នំ ប៉ុន្តែទោះជាយ៉ាងណា ឯកឧត្តមក៏បន្តលើកទឹកចិត្ត និងជឿជាក់ថា ខេត្តកំពង់ឆ្នាំងនឹងក្លាយទៅជាខេត្ត ODF ជាខេត្តដែលគ្មានការបន្ទោរបង់ពាសវាលពាសកាល សម្រេចបាននៅឆ្នាំ២០២៣ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន
“ខ្ញុំជឿជាក់ថាប្រជាពលរដ្ឋនៅពេលដែលមានបង្គន់ហើយ នឹងផ្លាស់ប្ដូរទម្លាប់បន្ទោរបង់ក្រៅបង្គន់ ប្រសិនបើយើងមិនប្ដូរទម្លាប់ គឺយើងនៅតែបន្ទោរបង់ពាសវាលពាសកាលដដែល”
លោក យិន សាវ៉េត អភិបាលក្រុងកំពង់ឆ្នាំង មានប្រសាសន៍ថា អង្គការវ៉តធើអេត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានប្រជុំរៀបចំផែនការ ODF ថ្នាក់សង្កាត់ និងថ្នាក់ក្រុង ចុះពិនិត្យនិងតាមដាន ចុះផ្ទៀងផ្ទាត់ភូមិ សង្កាត់ សម្រេចបាន ODF ចុះប្រជុំជាមួយគ្រួសារក្រីក្រដែលគ្មានបង្គន់អនាម័យប្រើប្រាស់ និងស្វែងរកគាំទ្រពីអ្នកពាក់ព័ន្ធ។ លោក យិន សាវ៉េត បន្តថា ការចុះធ្វើសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទ បានធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹងពីសារៈសំខាន់នៃការបន្ទោបង់ក្នុងបង្គន់ ហើយផ្លាស់ប្តូរទម្លាប់មកសាងសង់បង្គន់ប្រើប្រាស់ ហូបទឹកស្អាត និងលាងដៃជាមួយសាប៊ូ ។
អភិបាលក្រុងកំពង់ឆ្នាំង បន្ថែមថា តាមរយៈការចូលរួមរបស់អាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ មេភូមិ និងប្រជាពលរដ្ឋ បានធ្វើឱ្យអត្រាអនាម័យកើនពី ៨៩% មក១០០% នៅទូទាំងក្រុងកំពង់ឆ្នាំង ដោយក្នុងនោះមានភូមិចំនួន២៦ សង្កាត់ចំនួន០៤ និងក្រុងកំពង់ឆ្នាំង សម្រេចបាន ODF និងបានផ្ទៀងផ្ទាត់ និងវាយតម្លៃទទួលស្គាល់ជាផ្លូវការរួចរាល់ដោយគណៈកម្មការ ។
លោក យិន សាវ៉េត
“ខ្ញុំប្ដេជ្ញានឹងខិតខំបន្តអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដើម្បីធានាបាននូវការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងមានអនាម័យបរិស្ថានកាន់តែល្អប្រសើរ”

លោក ឆាត សុភាព នាយកប្រចាំប្រទេសនៃអង្គការវ៉តធើអេត មានប្រសាសន៍ថា នៅពេលនេះ ក្រុងកំពង់ឆ្នាំង បានសម្រេចគោលដៅ ODF ដែលជាគោលដៅឱ្យប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារមានបង្គន់អនាម័យប្រើប្រាស់ និងបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ស្របទៅនឹងផែនការសកម្មភាពយុទ្ធសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជាដែលមានក្រសួងអភិវឌ្ឍជនបទដឹកនាំនៅក្នុងវិស័យអភិវឌ្ឍទឹកស្អាត និងអនាម័យ។
លោក ឆាត សុភាព
“ខ្ញុំគិតថាខេត្តកំពង់ឆ្នាំជាខេត្តមួយបានកំណត់យកគោលដៅឆ្នាំ២០២៣ ដែលនឹងត្រូវសម្រេចបានគោលដៅអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យឱ្យបាន ១០០% ដូច្នេះថ្ងៃនេះ គឺជាសមិទ្ធផលមួយ ហើយក៏ជាការបង្ហាញអំពីភាពជាគំរូទៅដល់រដ្ឋបាលស្រុកទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងសម្រាប់បន្តការខិតខំប្រឹងប្រែង”
នាយកប្រចាំប្រទេសនៃអង្គការវ៉តធើអេត បន្ថែមថា នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០២៣ ដែលកំណត់ឱ្យសម្រេចបាន ៩០%នៃអត្រាគ្របដណ្ដប់សេវាទឹកស្អាត និងអនាម័យទូទាំងប្រទេស ទាមទារឱ្យមានការបន្តកិច្ចសហប្រតិបត្តិការ និងចូលរួមចំណែកទាំងធនធាន និងបច្ចេកទេស សម្រាប់សម្រេចបាននៅគោលដៅរួម។

គួរបញ្ជាក់ថា នៅចុងឆ្នាំ២០២០ អង្គការវ៉តធើអេត បានជ្រើសរើសក្រុងកំពង់ឆ្នាំង ជាតំបន់គោលដៅ ដើម្បីអនុវត្តកម្មវិធីផ្គត់ផ្គង់ ការសំអាត និងអនាម័យជនបទ។ ទន្ទឹមគ្នានេះ ក្នុងពេលចាប់ផ្តើមអនុវត្តដំបូង ប្រជាពលរដ្ឋមានប្រភពទឹកប្រើប្រាស់ចំនួន ១០០% ក្នុងនោះប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតចំនួន ៨៧.៤% ចំណែកអត្រាប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់ចំនួន ៨៩% និងអត្រាប្រជាពលរដ្ឋទម្លាប់លាងដៃជាមួយសាប៊ូចំនួន ៩១% ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍រយៈពេលខ្លី សម្រាប់បេក្ខជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2023
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងថា នៅក្នុងឆ្នាំ២០២៣នេះ កម្មវិធីអាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/11/2025
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ ៥០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើសនិស្សិតអន្តរជាតិ២ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2025
សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...




































































