បើនិយាយឱ្យសាមញ្ញ ទោះរស់នៅទីណា ធ្វើការនៅទីណា ធ្វើដំណើរទៅដល់ទីណាក៏មានសុភមង្គលដែរ ហើយមិនពិបាកបង្កើតសុភមង្គលពិតទាំងនោះឡើយ ។ ជាក់ស្តែងដើម្បីកសាងសុភមង្គលពិតនៅក្នុងជីវិតការងារអាចជារឿងលំបាកបន្តិច ប៉ុន្តែត្រូវការចំណុចសកម្មវិជ្ជមានជាច្រើនតាមរយៈការគ្រប់គ្រងចិត្ត ការបង្កើតគំនិត ការប្រព្រឹត្តឬទង្វើ និងពាក្យសម្តីទៅកាន់ក្រុមការងារ ឬសមាជិកក្រុម ។ ខាងក្រោមនេះ ជាចំណុចសកម្មវិជ្ជមានទាំង៧ ជួយកសាងសុភមង្គលពិតនៅដំណើរជីវិត ។

១. ចេះជ្រើសរើសដំណោះស្រាយបញ្ហា ៖ ក្នុងលោកនេះមានបញ្ហាពីរប្រភេទ ទីមួយគឺបញ្ហាដែលអាចដោះស្រាយបាន និងទីពីរបញ្ហាដែលមិនអាចដោះស្រាយបាន ។ បញ្ហាទីមួយ គឺប្រៀបដូចថ្មមួយដុំតូចដែលអាចរំកិលបាន នៅពេលដែលបញ្ហាទីពីរ គឺប្រៀបដូចថ្មមួយដុំធំមិនអាចនឹងរំកិល។ បើដឹងថារំកិល ឬច្រានមិនបានហើយ តើអ្នកនៅតែខាតពេលក្នុងការធ្វើទៀតដែរឬទេ? បញ្ហាដោះស្រាយបាន នឹងធ្វើឱ្យចិត្តរីករាយ នៅពេលដែលបញ្ហាដោះស្រាយមិនបាន នឹងធ្វើឲ្យផ្លូវចិត្តរិតតែរងទុក្ខ ។ ចូរកុំខ្វល់នឹងថ្មមួយដុំធំ ព្រោះវានឹងសឹករេចរិលដោយឯកឯងទៅតាមពេលវេលា ។
២. រក្សាគំនិតវិជ្ជមាន ៖ ការគិតអវិជ្ជមានចំពោះពិភពលោកធ្វើឱ្យខូចផ្លូវចិត្តនិងផ្លូវកាយទទេ ដោយគ្មានផលចំណេញអ្វីទាល់តែសោះ។ ពិភពលោកគឺជាកន្លែងសម្រាប់អ្នករីករាយមិនមែនទុក្ខសោកទេ។ អ្វីដែលអ្នកបានធ្វើ ទោះមិនល្អផ្តាច់ ក៏ជាជោគជ័យមួយនៅក្នុងជីវិតរបស់អ្នកដែរ ។ ចំណុចនេះ អាចមានន័យថា រឿងពិតនៃជីវិតមិនមែនមានភាពរីករាយគ្រប់ពេលទេ តែកុំបណ្តោយឱ្យទុក្ខសោកកើតឡើងច្រើនពេកនៅក្នុងដំណើរជីវិត ។
៣. រក្សាគំនិតវិជ្ជមានជានិច្ចទោះស្ថិតក្នុងបញ្ហា ៖ ចំណុចខ្មៅមួយលើក្រដាសសមួយផ្ទាំង តើអ្នកមើលឃើញអ្វី? មនុស្សភាគច្រើនប្រាកដជាឃើញតែចំណុចខ្មៅ ហើយបំភ្លេចអស់ ភាពសមួយផ្ទាំងធំ ។ ដូចនេះសូមកែគំនិតក្នុងភាពខ្វះខាត គឺមានចំណុចល្អជាច្រើនដែលអ្នកគួរតែនឹកគិត។ កុំឱ្យកំហុសតូចមួយបំផ្លាញសុខផ្ទាល់ខ្លួន និងភាពរីករាយរបស់អ្នកដទៃ ។

៤. បង្វែរបញ្ហាទៅជាបញ្ញា ៖ បញ្ហានិងទុក្ខសោកគឺជារឿងពីរផ្សេងគ្នា ។ បញ្ហាគឺជាការពិត ឯទុក្ខសោកគឺជាអារម្មណ៍ ។ ការខំត្រាំត្រែងនឹងបញ្ហា ធ្វើឱ្យទម្ងន់ទុក្ខរឹតតែធ្ងន់។ បើបញ្ហាអាចដោះស្រាយបាន តើអ្នកចាំបាច់ទៅខ្វល់ធ្វើអ្វី? ហើយបើបញ្ហានេះមិនអាចដោះស្រាយបាន តើមានប្រយោជន៍អ្វីទៅខ្វល់?
សាមញ្ញាបំផុតអ្នកអាចយកវេលាដោះស្រាយបញ្ហាដែលអាចដោះបាន គឺល្អប្រសើរជាងចាយពេលឈឺចាប់ចំពោះបញ្ហាដែលអ្នកដឹងថា មិនអាចដោះស្រាយបាន ។ ហេតុនេះអ្វីដែលត្រូវតែធ្វើឱ្យបាន គឺទោះបញ្ហាច្រើនយ៉ាងណាក៏នៅតែរកសុខបាន ហើយវិធីដ៏ល្អបំផុតគឺបង្វែរបញ្ហាទៅជាបញ្ញា ។
៥. ជោគជ័យពិតប្រាកដមិនមែនទាល់តែឈ្នះគេឡើយ ៖ លទ្ធផលបែបណា គឺមិនសំខាន់នោះទេ ឱ្យតែអ្នកបានខំព្យាយាមដោយស្មោះអស់ពីបេះដូង គឺអ្នកនឹងមិនមានកំហុសឡើយចំពោះអ្វីៗដែលអ្នកបានធ្វើ។ គិតដល់អនាគតអ្នកនឹងអស់សង្ឃឹម គិតត្រឹមបច្ចុប្បន្នអ្នកនឹងដើរទៅមុខយ៉ាងងាយ ហើយជោគជ័យប្រាកដត្រូវតែផ្តល់ស្នាមញញឹមចំពោះខ្លួនឯង និងអ្នកដទៃ ។

៦. សម្រេចចិត្តរួចហើយមិនមែនជាកំហុសទេ ៖ វេលាដែលមនុស្សម្នាក់សម្រេចចិត្ត គឺគ្មាននរណាមួយដឹងឡើយថាខុសឬត្រូវ ចំណែករឿងអតីតកាលទោះបើខំដុះលាងយ៉ាងណា ក៏នៅតែមិនអាចកែប្រែបាន ជម្រើសមានតែទទួលយកការពិត ។ រឿងដែលបានកើតឡើងចំពោះអ្នកហើយ ទោះជាបែបណាគឺសុទ្ធតែជារឿងល្អ ព្រោះអនាគតរបស់អ្នកនៅតែអាចកែប្រែឱ្យបានប្រសើរ តាមរយៈការកែប្រែថ្ងៃនេះ ។
៧. ចេះផ្តល់អភ័យទោស ៖ បើនិយាយពាក្យ “យុត្តិធម៌” ទំនងជាមិនអាចធ្វើឱ្យជីវិតស្ងប់នោះទេ ព្រោះមានអ្នកដែលមិនអស់ចិត្តដោយការឈ្នះ ឬចាញ់ តែការអត់ឱនអភ័យទោស នឹងធ្វើឱ្យមនុស្សអាចរស់នៅជាមួយគ្នាដោយសុខ ។ ចំណុចនេះរឿងដែលល្អបំផុតត្រូវគិតថា មានវិធីពីរយ៉ាងក្នុងការបន្សាបជាតិប្រៃពីទឹកគឺ យកអំបិលចេញ និងចាក់ទឹកបន្ថែម ហើយការសម្រេចចិត្តគ្រប់យ៉ាងសុទ្ធតែជាជម្រើស ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2023
សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេសកាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...
ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2025
សាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...
ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2025
កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និងការអភិវឌ្ឍ (Master)
ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2025
ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online
សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2024
សម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ឆ្នាំង មានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសយុវជនឱ្យចូលសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើនសរុបចំនួន ៦៦០កន្លែង។
អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សានៅប្រទេសវៀតណាម ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/09/2025
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី២ ជាង៣រយកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។





























