គម្រោង SWITCH to Solar បង្ហាញបច្ចេកវិទ្យាហាលសម្ងួតត្រីប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ

សៀមរាប- នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២២នេះ គម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ (SWITCH to Solar) បានបើកដំណើរការកម្មវិធីតាំងបង្ហាញ សិប្បកម្មកែច្នៃត្រីសំណាង សុធា សហការជាមួយ ក្រុមហ៊ុន Harvest The Sun អង្គការ People in Need និងក្រុមហ៊ុន Sevea ដើម្បីដំឡើងផ្ទះហាលសម្ងួតត្រីប្រើប្រាស់បច្ចេកវិទ្យាសូឡាដែលនឹងក្លាយជាមុខងារសំខាន់មួយជួយដល់ដំណើរការសម្ងួតត្រី។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់បច្ចេកវិទ្យាថ្មីនៃការហាលសម្ងួតរួមមាន ការតម្លើង ដំណើរការនៃការប្រើប្រាស់ តម្លៃ និងការថែទាំ ការសន្សំសំចៃ និងការពង្រឹងគុណភាពផលិតផលបន្ទាប់ពីការប្រើប្រាស់បច្ចេកវិទ្យាហាលសម្ងួតប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងសំណេះសំណាលដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់សម្រាប់សិប្បកម្មកែច្នៃត្រី។

ផ្ទះហាលសម្ងួតត្រីប្រើប្រាស់បច្ចេកវិទ្យាសូឡា នៃសិប្បកម្មកែច្នៃត្រីសំណាង សុធា ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (សូឡា) សម្ងួតត្រី។ – រូបភាពពីអង្គការ PIN

គម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប តាមរយៈកម្មវិធី EU SWITCH-Asia និងសាធារណរដ្ឋឆែក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក។  ក្រុមហ៊ុន SWITCH to Solar បានអនុវត្តក្នុងខេត្តចំនួន ៥ក្នុងប្រទេសកម្ពុជា ជាមួយដៃគូចំនួនបីរួមមាន អង្គការ People in Need ក្រុមហ៊ុន Sevea Consulting និងក្រុមហ៊ុន EnergyLab Cambodia។

លោក កែវ សុភាព នាយកប្រតិបត្តិក្រុមហ៊ុន Harvest the Sun មានប្រសាសន៍ថា លោកមានអំណរគុណក្នុងឱកាសបង្ហាញបច្ចេកវិទ្យាផ្ទះហាលសម្ងួតត្រីប្រើប្រាស់បច្ចេកវិទ្យាសូឡាដែលដំណើរការនៅខេត្តសៀមរាប និងទូទាំងតំបន់។  លោក កែវ សុភាព បន្តថា សិប្បកម្មកែច្នៃត្រី សំណាង សុធា បានដំឡើងសូឡាប្រហែលប្រាំមួយសប្តាហ៍មុន ហើយពិតជារីករាយនឹងលទ្ធផលល្អពីការប្រើប្រាស់ផ្ទះហាលត្រីសូឡា ដោយពីមុនយើងហាលត្រីនៅខាងក្រៅក្រោមពន្លឺថ្ងៃ ប៉ុន្តែឥឡូវនេះជាមួយនឹងការប្រើប្រាស់ផ្ទះហាលត្រីសូឡាត្រីអាចសម្ងួតមានស្តង់ដាអនាម័យត្រឹមត្រូវចេញពីសិប្បកម្ម។

នាយកប្រតិបត្តិក្រុមហ៊ុននេះបានបន្ថែមថា Harvest the Sun គឺជាក្រុមហ៊ុនចុះបញ្ជីមួយដែលផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួនបី រួមមាន ទី១. គុណភាពខ្ពស់ស្រមតាមស្ដង់ដារទីផ្សារ ទី២. ឱកាសការងារស្មើគ្នា និងទី៣. និរន្តរភាពក្រោយការប្រមូលផលបច្ចេកវិទ្យាដូចជា ផ្ទះហាលត្រីសូឡា។ លោកបន្តថា បច្ចេកវិទ្យាសូឡាអាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យកសិកម្ម-ជលផល ដើម្បីកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងបង្កើនគុណភាពផលិតផល ព្រមទាំងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ ។

លោក កែវ សុភាព នាយកប្រតិបត្តិក្រុមហ៊ុន Harvest the Sun

“យើងមានសេចក្តីរំភើបរីករាយក្នុងការក្លាយជាផ្នែកមួយក្នុងកម្មវិធនេះ និងដើម្បីលើកកម្ពស់បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យដល់អាជីវកម្មកសិនេសាទកាន់តែច្រើន”

ត្រីងៀតហាលនៅក្នុងផ្ទះហាលសម្ងួតត្រីប្រើប្រាស់បច្ចេកវិទ្យាសូឡានៃសិប្បកម្មកែច្នៃត្រីសំណាង សុធា ខេត្តសៀមរាប។ – រូបភាពពីអង្គការ PIN

លោក Seb Pitot វិស្វករខាងថាមពលស្អាតនៃក្រុមហ៊ុន Savea បានបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរទៅការប្រើប្រាស់ថាមពលសូឡាបានកំណត់យកបច្ចេកវិទ្យាទាញយកថាមពលសូឡាចំនួន ១០មកប្រើប្រាស់ និងជឿជាក់ថាអាចផ្តល់អត្ថប្រយោជន៍ក្នុងរយៈពេលវែងជូនទៅដល់វិស័យកសិកម្ម និងជលផលរបស់ប្រទេសកម្ពុជា។

លោក Seb Pitot បន្ថែមថា ជំហ៊ានបន្ទាប់ គឺកិច្ចការងារធ្វើតេស្តជាមួយនឹងបច្ចេកវិទ្យាទាំងនេះ តាមរយៈប្រតិបត្តិការប្រចាំថ្ងៃនៅតាមទីតាំងដែលបានជ្រើសរើស ហើយតាមរយៈសកម្មភាពនេះនឹងអាចជួយឱ្យយល់ដឹងបានកាន់តែច្បាស់អំពីបច្ចេកវិទ្យានីមួយៗទាំងឱកាសនិងបញ្ហាប្រឈម។ ដូចនេះ យើងអាចកែតម្រូវបានកាន់តែល្អប្រសើរមុនពេលប្រគល់ទៅឱ្យអតិថិជនរបស់យើងយកទៅប្រើប្រាស់។

លោក Seb Pitot វិស្វករខាងថាមពលស្អាត

“តាមរយៈគម្រោងនេះ យើងនឹងដំឡើង និងធ្វើតេស្ដភាពខុសគ្នានៃបច្ចេកវិទ្យាពន្លឺព្រះអាទិត្យ រួមទាំងម៉ាស៊ីនត្រជាក់ ប្រព័ន្ធត្រជាក់ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនភ្ញាស់ពងមាន់”

សិប្បកម្មកែច្នៃត្រី សំណាង សុធា មានទីតាំងក្នុងខេត្តសៀមរាប ជាគ្រួសារដែលមានអាជីវកម្មកែច្នៃត្រីបានដំណើរការអស់រយៈពេលជាង ១៥ឆ្នាំ។  ក្រុមហ៊ុនមានជំនាញក្នុងការសម្ងួតត្រីជាច្រើនប្រភេទ បន្ទាប់មកមានលក់នៅហាងលក់គ្រឿងទេសជាច្រើនដែលមានទីតាំងនៅទូទាំងប្រទេសកម្ពុជា។  នៅកន្លែងតាំងបង្ហាញនេះ ក្រុមហ៊ុន Harvest the Sun បានអនុវត្ត និងកំពុងសាកល្បងម៉ាស៊ីនសម្ងួតថាមពលព្រះអាទិត្យ ទម្ងន់ ៣៥០គីឡូក្រាម។

ជាមួយគ្នានេះ ផ្ទះហាលសម្ងួតត្រីប្រើប្រាស់បច្ចេកវិទ្យាសូឡា បានផលិតឡើងពីសន្លឹកប៉ូលីកាបូណាតដែលទប់ស្កាត់កាំរស្មី UV ដែលមានគុណភាពខ្ពស់ និងរួមបញ្ចូលនូវប្រព័ន្ធខ្យល់ចេញចូលដោយថាមពលពន្លឺព្រះអាទិត្យ ការគ្រប់គ្រងសីតុណ្ហភាព និងសំណើមដោយស្វ័យប្រវត្តិ និងការត្រួតពិនិត្យឧបករណ៍កម្តៅខាងក្រោយដែលបំពាក់ដោយឧស្ម័ន LPG ។

គួរជម្រាបជូនថា ក្រុមហ៊ុន Savea Consulting គឺជាអ្នកដែលមានជំនាញខាងកិច្ចការងារអនុវត្តការគ្រប់គ្រង និងរៀបចំជាកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលជាមួយនឹងបច្ចេកវិទ្យាសូឡាយ៉ាងហោចណាស់ ១០ប្រភេទនៅតាមបណ្តាខេត្តចំនួន៥ ដែលស្ថិតជុំវិញបឹងទន្លេសាប។ កម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលទាំងនោះ នឹងរៀបចំឡើងក្នុងរយៈពេល២ឆ្នាំខាងមុខដោយផ្តល់ឱកាសសម្រាប់បណ្តាក្រុមអ្នកពាក់ព័ន្ធទៅនឹងវិស័យកសិ-នេសាទទាំងឡាយរៀនសូត្រកាន់តែស៊ីជម្រៅអំពីបច្ចេកវិទ្យាទាញយកថាមពលព្រះអាទិត្យ ឬសូឡា ព្រមទាំងជួយដោះស្រាយបញ្ហា និងចំណុចខុសឆ្គងកន្លងមកបានធ្វើឱ្យសមត្ថភាពក្នុងការប្រើប្រាស់ថាមពលសូឡាមិនអាចជ្រៀតចូលទីផ្សារប្រកបដោយនិរន្តភាពបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។