មុនបង្កើតមាតិកា ឬចែកចាយបន្តមាតិកានៅលើបណ្តាញសង្គម បុគ្គលគ្រប់រូបគួរតែពិចារណាឱ្យបានដិតដល់ ព្រោះថា ការបង្ហោះ ឬចែកចាយមាតិកាទាំងនោះ វានឹងមានឥទ្ធិពលទៅលើអ្នកគាំទ្រ ឬមិត្តភក្តិរបស់អ្នកទោះតិច ឬច្រើនក្តី។ នេះជាការលើកឡើងរបស់លោកស្រី នាង សុវ៉ាតនា ហៅ Dj Nana នៅក្នុងកម្មវិធីយុទ្ធនាការគាំទ្រវិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត កាលពីពេលថ្មីៗនេះ។
លោកស្រី នាង សុវ៉ាតនា បានលើកឡើងថា អ្វីដែលអ្នកទាំងអស់គ្នាចែករំលែកនៅលើបណ្តាញហ្វេសប៊ុករបស់អ្នកទាំងគ្នា ទោះបីជាមានមិត្តត្រឹមតែ១០នាក់ ឬ២០នាក់ក្តី តែការចែកចាយរបស់អ្នកទាំងអស់គ្នានឹងជះឥទ្ធិពលទៅលើមិត្តនៅក្នុងបណ្តាញសង្គមទាំងនោះ។ នោះគឺមានន័យថា បើយើងមានអ្នកគាំទ្រកាន់តែច្រើន រាល់សកម្មភាពផ្សព្វផ្សាយរបស់យើង គឺរឹតតែត្រូវប្រុងប្រយ័ត្ន ហើយត្រូវតែព្យាយាមធ្វើជាគំរូល្អឱ្យអស់ពីលទ្ធភាព ។

– លោកស្រី នាង សុវ៉ាតនា
“ការព្យាយាមធ្វើជាគំរូល្អវាលំបាក ប៉ុន្តែយើងត្រូវមានភាពអត់ធ្មត់ ព្រោះភាពអត់ធ្មត់ក្នុងការសាងនូវមាតិកាល្អៗ ដើម្បីចែកចាយទៅក្នុងបណ្តាញសង្គម ប្រៀបដូចជាយើងកំពុងសាងសង់ទីកន្លែងដែលមានសុវត្ថិភាពសម្រាប់កូនចៅយើងទៅថ្ងៃក្រោយដូច្នោះដែរ“
បើតាមការលើកឡើងរបស់លោកស្រី សុវ៉ាតនា ស្ថាប័នឯកជន ឬក្រុមហ៊ុននានា ដែលកំពុងតែធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅលើបណ្តាញសង្គម មុននឹងជ្រើសរើសអ្នកមានឥទ្ធិពលលើបណ្តាញសង្គមមកជួយផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន គួរតែពិនិត្យមើលមាតិការបស់ពួកគាត់ដែលផលិតថា តើផ្តល់អត្ថប្រយោជន៍អ្វីខ្លះទៅកាន់សង្គម ចៀសវាងជ្រើសរើសដោយមើលតែចំនួនអ្នកគាំទ្រ។
សម្រាប់លោក ជិន ប៊ុនធឿន នាយកប្រត្តិបត្តិសាខាកាកបាទក្រហម រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រព័ន្ធអ៊ីនធឺណិតបានផ្តល់នូវគុណសម្បត្តិជាច្រើនសម្រាប់ការរស់នៅ តែវាក៏បានជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់អ្នកប្រើប្រាស់ផងដែរ ពិសេសកុមារ និងក្មេងវ័យជំទង់ ។ បើតាមលោក ប៊ុនធឿន កុមារ និងក្មេងវ័យជំទង់ គឺជាវ័យដែលមិនទាន់មានលទ្ធភាពអាចគ្រប់គ្រងខ្លួនឯងបាន ហើយថែមទាំងមិនទាន់យល់ដឹងនូវការប្រើប្រាស់ប្រព័ន្ធអ៊ីធឺណិតនេះបានសព្វគ្រប់ជ្រុងជ្រោយនៅឡើយដែរ។ ដូច្នេះ ការកើនឡើងអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដ៏សំបូរបែបនេះ វាបានបង្កបញ្ហាផ្សេងៗជាច្រើនទៅដល់អ្នកប្រើប្រាស់ ក្នុងនោះគឺទៅលើកុមារតែម្តង ។

ជាការកត់សម្គាល់របស់លោក ប៊ុនធឿន បញ្ហាដែលតែងកើតមានជាញឹកញាប់ និងកំពុងកើតមាននោះ គឺមានដូចជា ជំងឺបាក់ទឹកចិត្ត ទទួលការគំរាមគំហែង និងមានបញ្ហាផ្សេងៗទៀតដែលកំពុងប្រឈម និងត្រូវរួមគ្នាដោះស្រាយ ។
ដោយមើលឃើញពីផលប៉ះពាល់អវិជ្ចមានបែបនេះ កន្លងមកសាខាកាកបាទក្រហមបានសហការជាប់ជាប្រចាំជាមួយនឹងអង្គការសកម្មភាពដើម្បីកុមារ ដោយបានរៀបចំបើកវគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយជូនទៅដល់អាណាព្យាបាល និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ជាពិសេសគឺយុវវជនកាកបាទក្រហមកម្ពុជា។

លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសង្កត់ធ្ងន់ថា ជាការពិតរឿងរបស់កុមារ មិនអាចស្ថាប័នណាមួយមកដោះស្រាយតែឯងបានទេ ។ បើតាមលោកជំទាវ ការងារកុមារគឺជាការងារអន្តរក្រសួង ជាការងារពហុវិស័យ ដែលយើងទាំងអស់គ្នាមានតួនាទីការពារកុមារ មិនថាការពារតាមរយៈអនឡាញ ឬការការពារដោយផ្ទាល់នោះឡើយ៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2024
សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។
អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2026
ឱកាសទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សាជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង បានប្រកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យប្រញាប់ចុះឈ្មោះចូលរៀន ដោយក្នុងឆ្នាំ២០២៣-២០២៤នេះ...
ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...
អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...
អាហារូបករណ៍សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សានៅសាកលវិទ្យាល័យ និងសាលាជំនាញបច្ចេកទេស ឆ្នាំសិក្សា២០២៤-២០២៥ ពីអង្គការកុមារមេគង្គ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/04/2024
ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....





























