ភ្នំពេញ – ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប គឺជាការប្រឡងមួយដ៏សំខាន់ក្រោយពីសិស្សានុសិស្សបានចំណាយពេលក្នុងជីវិតសិក្សាអស់ចំនួន១២ឆ្នាំ ។ នៅឆ្នាំនេះក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យមានការប្រឡងបាក់ឌុបនៅថ្ងៃទី២៧ ធ្នូ ២០២១ ដោយគោរពតាមគោលការណ៍ចំនួន៤ គឺ ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន បន្ទាប់ពីផ្អាកការប្រឡងកាលពីឆ្នាំមុនដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ កញ្ញា សារៈ អាលីហ្សា អតីតសិស្សនិទ្ទេស A កាលពីឆ្នាំ២០១៥ បានលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ គួរប្រឡងពឹងលើសមត្ថភាពពិត និងមិនលួចចម្លង ។

អតីតសិស្សនិទ្ទេស A រូបនេះ លើកឡើងថា តាមរយៈការធ្វើកំណែទម្រង់នៃការប្រឡងបាក់ឌុបកន្លងមក ធ្វើឱ្យសិស្សានុសិស្សភាគច្រើនផ្លាស់ប្តូរឥរិយាបថ និងចាប់ផ្តើមភ្ញាក់រលឹកប្រឹងប្រែងសិក្សា ដោយមិនផ្តេកផ្តួលលើការលួចចម្លង ឬលួចមើលសំណៅឯកសារនៅពេលប្រឡងទៀតនោះឡើយ ។
អាលីហ្សា បន្តថា បេក្ខជនត្រូវចាប់យកឱកាសប្រឡងនេះ វាស់ស្ទង់សមត្ថភាពពិតរបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ប៉ុន្តែប្រសិនបើបេក្ខជនលួចចម្លងគេក្នុងពេលប្រឡង ឬលួចមើលសំណៅឯកសារនៅពេលប្រឡង នោះប្រាកដជាមិនដឹងអំពីសមត្ថភាពពិតរបស់ខ្លួនមានកម្រិតណា? អាចអភិវឌ្ឍសមត្ថភាពកម្រិតណា? ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតនោះឡើយ ។
កញ្ញា សារៈ អាលីហ្សា
“ខ្ញុំលើកទឹកចិត្តឱ្យបេក្ខប្រឡងដោយសមត្ថភាពពិត ព្រោះយើងមិនអាចលួចចម្លងគេរហូតនោះឡើយ ក្រោយរៀនចប់ យើងចេញធ្វើការងារទាមទារឱ្យយើងមានចំណេះដឹង និងមានសមត្ថភាពពិតប្រាកដ”
កញ្ញា សារៈ អាលីហ្សា បានចែករំលែកបទពិសោធន៍របស់នាងដល់បេក្ខជនដែលត្រូវប្រឡងបាក់ឌុបទាំងអស់ថា នៅមុនថ្ងៃប្រឡងបាក់ឌុប បេក្ខជនត្រូវមើលលំហាត់ងាយស្រួល និងកុំមើលរំលងលំហាត់ដែលមានក្នុងសៀវភៅពុម្ភ ដោយខិតខំអនុវត្តលំហាត់ទាំងនោះជាប្រចាំ ។ បេក្ខជនក៏ត្រូវហ្វឹកហាត់ការគិតលេខដោយដៃឱ្យបានត្រឹមត្រូវ និងរហ័ស ព្រោះក្រសួងមិនអនុញ្ញាតិឱ្យបេក្ខជនយកម៉ាស៊ីនគិតលេខចូលបន្ទប់ប្រឡងនោះឡើយ ។
អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៥ រូបនេះបញ្ជាក់ថា នៅថ្ងៃប្រឡងបាក់ឌុបមកដល់ បេក្ខជនត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ រួមមាន កាតសិស្ស សាលាកបត្រឯកត្តជន ម៉ាស់ អាល់កុល ឬជែលលាងដៃ និងសម្ភារៈប្រឡងដូចជា ប៊ិក បន្ទាត់ ដែកឈាន និងប៉ារ៉ាបូលជាដើម ។ ជាមួយគ្នានេះ បេក្ខជនត្រូវញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ ទៅមណ្ឌលប្រឡងឱ្យបានទាន់ពេលវេលា ដោយពិនិត្យឈ្មោះ លេខតុ លេខបន្ទប់ មុនម៉ោងប្រឡងរបស់ខ្លួនឱ្យបានត្រឹមត្រូវ ។ ជាពិសេស សុំកម្លាំងចិត្តពីឪពុកម្ដាយ ក្រុមគ្រួសារ មិត្តភក្តិ ដើម្បីបង្កើនទំនុកចិត្តក្នុងការប្រឡងបន្ថែមទៀត ។ កញ្ញា សារៈ អាលីហ្សា ប្រឡងជាប់និទ្ទេស A ទទួលបានពិន្ទុ ៩៩.៩១២ ពិន្ទុ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2023
មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។
ឱកាសសិក្សានៅប្រទេសបារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/04/2023
កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...
អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...
ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...
ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...
អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...
ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...
អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅប្រទេសណូវ៉េលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2024
អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...
ក្រសួងអប់រំផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2024
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ សាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត...





























