ក្រសួងអប់រំ ៖ អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត

ភ្នំពេញ – ក្រសួងអប់រំ យុវជន និកីឡា បានរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២១ ក្រោមប្រធានបទ អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ។ ទន្ទឹមគ្នានេះអក្ខរកម្មពុំមែនសំដៅតែទៅលើការអប់រំក្នុងសាលា ឬការរៀនលេខ និងអក្សរនោះទេ តែជាការស្វែងយល់បន្ថែមពីវិស័យនានា ដូចជាអក្ខរកម្មឌីជីថល និងបច្ចេកវិទ្យាជាដើម ។ នេះជាខ្លឹមសារលើកឡើងពីអ្នកពាក់ព័ន្ធចូលរួម​ក្នុងទិវាអក្ខរកម្មជាតិ ៨ កញ្ញា ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃពុធនេះ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ​មានប្រសាសន៍ថា ទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២១ ជាទិវាមួយមានសារៈសំខាន់ និងមានអត្ថន័យដើម្បីលើកកម្ពស់ការងារអក្ខរកម្មទាំងក្នុងក្របខណ្ឌទិវាអក្ខរកម្មជាតិ និងក្រមខណ្ឌទិវាអក្ខរកម្មអន្តរជាតិ ។

ឯកឧត្តមបន្តថា តាមរយៈសមិទ្ធផលនៃទិវាអក្ខរកម្មវិជ្ជាជីវៈកន្លងទៅបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមគ្នាអនុវត្តយុទ្ធនាការជាសកលពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលផ្សេងៗទៀត ជាពិសេស កិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់មន្រ្តីអប់រំគ្រប់កម្រិតថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត បញ្ញាវន្ត និងក្រុមយុវជនស្ម័គ្រចិត្តនៅទូទាំងប្រទេស ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍បញ្ជាក់ថា ៖

“ប្រធានបទអក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត មានទិសដៅលើកកម្ពស់វិស័យសិក្សាធិការជាតិ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានឱកាសក្នុងការសិក្សាគ្រប់ពេលវេលា និងគ្រប់ទីកន្លែង”

ចំណែកទិវាអក្ខរកម្មអន្តរជាតិនៅក្នុងឆ្នាំនេះវិញ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មសម្រាប់ការស្តារឡើងវិញដោយផ្តោតលើធនធានមនុស្សការបង្រួមគម្លាតឌីជីថល» សំដៅទៅដល់ការស្ដារវិស័យអប់រំឡើងវិញក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយកិច្ចខិតខំប្រឹងប្រែងនានាចាំបាច់សម្រាប់​និរន្តរភាពនៃការអប់រំតាមរយៈការសិក្សាពីចម្ងាយដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ។ នេះបើតាមខ្លឹមសាររបស់អង្គការយូណេស្កូ (UNESCO) ។

ជាមួយគ្នានេះ​ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) យល់ថា ការលើកកម្ពស់អក្ខរកម្មទិន្នន័យទៅដល់សាធារណជនក៏ជាផ្នែកសំខាននៃអក្ខរកម្ម ។ ការលើកកម្ពស់អក្ខរកម្មទិន្នន័យ មានគោលដៅនាំយកចំណេះដឹងផ្នែកទិន្នន័យ និងទិន្នន័យបើកទូលាយទៅកៀកជិតប្រជាពលរដ្ឋ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាផ្សេងៗ ។ អង្គការទិន្នន័យអំពីការអភិវឌ្ឍនឹងបន្តកិច្ចការរបស់ខ្លួនក្នុងវិស័យអប់រំជាមួយស្ថាប័នជាតិ និងអន្តរជាតិ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ។

ជុំវិញការងារលើកកម្ពស់អក្ខរកម្មនេះ តាមការបញ្ជាក់របស់ក្រសួងអប់រំ ក្នុងឆ្នាំ២០២១ ក្រសួងបានដំណើរការថ្នាក់អក្ខរកម្មជាតិចំនួន ៩១៧ថ្នាក់ ដែលបានអនុវត្តន៍ដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ៨៧២ថ្នាក់ ថ្នាក់អក្ខរកម្មតាមរោងចក្រចំនួន ៧ថ្នាក់ និងពន្ធនាគារ ៤៥ថ្នាក់ និងអនុវត្តន៍ដោយដៃគូអភិវឌ្ឍន៍ចំនួន ៣៩ថ្នាក់ ដែលមានអ្នកសិក្សាសរុប ២៦ ៩២០នាក់ និងស្រី ១០ ៣៤៨នាក់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...