ភ្នំពេញ៖ បណ្ដុះបណ្ដាលគ្រូបង្រៀនឱ្យមានសមត្ថភាព អភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀនជាបន្តបន្ទាប់ និងលើកទឹកចិត្តគ្រូបង្រៀនលើការងារស្រាវជ្រាវជាផ្នែកមួយនៃយន្តការពង្រឹងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀននៅកម្ពុជា ហើយរូបភាពទាំងនេះអាចកើតឡើងទៅបានអាស្រ័យលើគ្រូបង្រៀន និងភាគីពាក់ព័ន្ធចូលរួម ។ នេះជាការលើកឡើងរបស់បណ្ឌិត ហេង គ្រេង ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ដរ នៃអគ្គនាយកដ្ឋានឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសន្និសីទជាតិលើកទី១ ស្ដីពីការប្រឹក្សាគរុកោសល្យ ។

រូបតំណាងពីអង្គការរូមធូរីដកម្ពុជា
១. បណ្ដុះបណ្ដាលគ្រូបង្រៀនឱ្យមានសមត្ថភាព ៖ ការងារបណ្តុះបណ្តាលគ្រូបង្រៀនឱ្យមានសមត្ថភាព គណៈគ្រប់គ្រងសាលាត្រូវផ្ដល់ឱកាសឱ្យគ្រូសរសេរនិក្ខេបបទនិងការពារនិក្ខេបបទរបស់ខ្លួនឱ្យបានល្អ ព្រមទាំងផ្ដល់ឱកាសឱ្យគ្រូចុះហាត់ការនៅតាមគ្រឹះស្ថានសិក្សាផ្សេងៗ ។ លើសពីនេះ សាលាត្រូវរៀបចំឱ្យគ្រូមានដំណើរទស្សនកិច្ចសិក្សានៅតាមបណ្ដាខេត្តផ្សេងៗ រួមទាំងការសិក្សាបែបគម្រោងដែលគណៈគ្រប់គ្រងបានកំណត់សម្រាប់គ្រូ ។ ម៉្យាងវិញទៀត ត្រូវរៀបចំឱ្យមានសិក្ខាសាលាខ្នាតតូចសម្រាប់គ្រូបង្រៀនចូលរួម និងផ្ដល់មូលនិធិគាំទ្រការស្រាវជ្រាវរបស់គ្រូបង្រៀន ។
២. អភិវឌ្ឍសមត្ថភាពគ្រូបង្រៀនជាប្រចាំ ៖ ត្រូវពង្រឹងសមត្ថភាពគ្រូបង្រៀនជាប្រចាំតាមរយៈការរៀបចំជាសិក្ខាសាលាខ្នាតតូច និងបន្តបណ្ដុះបណ្ដាលគ្រូឱ្យទទួលចំណេះដឹងថ្មីបន្ថែម ។ លើសពីនេះ បន្តផ្ដល់មូលនិធិស្រាវជ្រាវ ឬគម្រោងអភិវឌ្ឍន៍ការរៀននិងស្រាវជ្រាវបង្រៀនសម្រាប់បណ្ដុះបណ្ដាលគ្រូ ក្នុងគោលបំណងជំរុញការស្រាវជ្រាវរបស់គ្រូបង្រៀនមានប្រសិទ្ធភាព ។ ការផ្ដល់ថវិកាគ្រប់គ្រាន់ដល់គម្រោងបណ្ដុះបណ្ដាលគ្រូ ជួយឱ្យគ្រូបង្រៀនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្រាវជ្រាវអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈកាន់តែខ្ពស់ ។
៣. លើកទឹកចិត្តនិងថែរក្សាគ្រូបង្រៀន ៖ អនុវត្តគន្លងអាជីពជារឿងសំខាន់ជួយផ្ដល់ឱ្យគ្រូអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនទៅកម្រិតមួយផ្សេងទៀត តាមរយៈការសិក្សាបន្ថែម ។ លើសពីនេះ ផ្ដល់រង្វាន់ដល់គ្រូឆ្នើម ឬបណ្ណសរសើរ ផ្ដល់ថវិកាសម្រាប់បន្តការសិក្សាវគ្គខ្លីៗ ឬការស្រាវជ្រាវរួមគ្នាជាមួយដៃគូ ។ ម៉្យាងវិញទៀតត្រូវផ្ដល់ឱកាសដល់គ្រូ ឬអ្នកស្រាវជ្រាវឆ្នើមចូលរួមជជែកពិភាក្សាក្នុងវេទិកាជាតិ និងអន្តរជាតិ ។
គួរបញ្ជាក់ថា សន្និសីទជាតិលើកទី១ ស្ដីពីការប្រឹក្សាគរុកោសល្យរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តិទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃ២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ធ្វើតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទផ្សេងៗគ្នាក្នុងគោលបំណងបង្ហាញពីទស្សនៈវិស័យពង្រឹងគុណភាពគរុកោសល្យ និងការងារបណ្តុះបណ្តាល ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ម៉ាណាគី ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2026
ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជនកម្ពុជា។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2023
កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2023
ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...
អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ដល់សិស្ស និស្សិតរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៧៤០នាក់។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...
ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2025
ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online
អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...


























