ហេតុផលចម្បងៗប្រាំដែលនិស្សិតនៅមហាវិទ្យាល័យគួរសិក្សាដោយឥតគិតថ្លៃ

បច្ចុប្បន្នចំណាយបង់ថ្លៃសិក្សានៅកម្រិតមហាវិទ្យាល័យកំពុងកើនឡើងជាលំដាប់នៅពីមួយឆ្នាំទៅមួយឆ្នាំ។ ការចំណាយនេះសម្រាប់សិស្សនិងនិស្សិតមានលទ្ធភាពសិក្សា​យល់​ថាមិនមានសម្ពាធហិរញ្ញវត្ថុឡើយ ប៉ុន្តែសម្រាប់សិស្សដែលគ្មានលទ្ធភាព ពិន្ទុមិនខ្ពស់ មិនជាប់អាហារូបករណ៍យល់ថាជារឿងលំបាក​ និងត្រូវធ្វើកិច្ចការជាច្រើនក្នុងបុព្វហេតុដើម្បីអប់រំរបស់ខ្លួន។ សាកល្បងគិតថា ប្រសិនបើមហាវិទ្យាល័យបង្រៀនដោយឥតគិតថ្លៃ នោះនិស្សិតនឹង​ទទួលបានការសិក្សាខ្ព​ស់​ ព្រមទាំងសម្រេចក្ដីស្រមៃរបស់ពួកគេយ៉ាងច្រើន។ ប្រាំខាងក្រោមនេះនិស្សិតនៅមហាវិទ្យាល័យគួរសិក្សាដោយឥតគិតថ្លៃ។ បើតាមការចុះផ្សាយរបស់សាក​ល​វិទ្យាល័យ UOPEOPLE សិក្សាទៅការចំណាយថ្លៃសិក្សារបស់និស្សិតនៅសហរដ្ឋអាមេរិក។

Focused young man taking notes from books for his study. College student sitting at desk with books for finding information in high school library. Guy studying in classroom and completing project with highschool classmates in background.

. សង្គមរីកចម្រើនតាមរយៈការអប់រំ ៖ នៅពេលមនុស្សមានការអប់រំកាន់តែច្រើន នោះពួកគេអាចដោះស្រាយបញ្ហាបានកាន់តែប្រសើរ។ នៅពេលដែលមនុ​ស្ស​កាន់តែមានលទ្ធភាពទទួលបានការអប់រំនៅមហាវិទ្យាល័យច្រើន ចំនួនអ្នកជំនាញធ្វើការក៏កាន់តែកើនឡើងខ្ពស់។ នេះមានន័យថា សង្គមអាចរីកចម្រើនក្នុងល្បឿនលឿនជាងមុននៅពេលមនុស្សមានចំណេះដឹងជ្រៅជ្រះ។ លើសពីនេះទៀត ការអប់រំឱ្យយុវជនកាន់តែយល់ច្បាស់ពីប្រវត្តិសាស្រ្តនៃសង្គម និងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្នសំខាន់ៗសម្រាប់ការរីកចម្រើននៃប្រទេសនីមួយៗ។

. ឱកាសការងាកើនឡើងជាលំដាប់៖ ទន្ទឹមនឹងវឌ្ឍនភាពបច្ចេកវិទ្យាកើតឡើង ការផ្លាស់ប្តូរកម្លាំងពលកម្ម ស្វ័យប្រវត្តិកម្មការងារកំពុងរីករាលដាលយ៉ាងឆាប់រហ័ស មុខតំណែងមួយចំនួនដូចជាកិច្ចការការិយាល័យជាដើមកំពុងត្រូវការធនធានមនុស្ស។ ទោះជាយ៉ាងណាក៏ដោយស្វ័យប្រវត្តិកម្មមិនមានន័យថាជំនួសកម្លាំងពលកម្មទាំងមូលរបស់មនុស្សទេ។

ផ្ទុយទៅវិញតំរូវការសេដ្ឋកិច្ចភាគច្រើនកំពុងប្តូរវេនគ្នាទាមទារឱ្យមានកំលាំងពលកម្មជំនាញជាងមុន ដូចជាជំនាញវិភាគ ជំនាញធ្វើការងារជាក្រុម និងគំនិតច្នៃប្រឌិតជាដើម​។ ជំនា​​ញ​​ទាំងនេះ ត្រូវបានបង្រៀននិងផ្តល់ដល់និស្សិតការអប់រំនៃថ្នាក់នៅមហាវិទ្យាល័យ។ ប្រសិនបើមានមនុស្សកាន់តែច្រើនអាចចូលរៀននៅមហាវិទ្យាល័យដោយឥតគិតថ្លៃ នោះយុវជនដែលមានចំណេះវិជ្ជាពិតប្រាកដ អាចបង្កើតឱកាសការងារឱ្យមានការកើនឡើង។

៣. ជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន៖ ទំនងនិស្សិតភាគច្រើនបញ្ចប់ការសិក្សាជាមួយនឹងបំណុល។ ឧទាហរណ៍នៅសហរដ្ឋអាមេរិកបំណុលនិស្សិតជាមធ្យមសម្រាប់មនុស្សម្នាក់រវាងបីម៉ឺនដុល្លារដោយសារការសិក្សានៅមហាវិទ្យាល័យ។ ភាពភ័យខ្លាចកើតឡើងដោយសារបំណុលជំរុញឱ្យនិស្សិតបោះបង់ការសិក្សាចោលជា​រឿ​យ​ៗ។ ពួកគេអាចនឹងមានឱកាសសិក្សា មានការងារនិងចំណូលកើនឡើងជួយដល់សេដ្ឋកិច្ចជាតិ។​

៤. បង្កើនសមភាព៖ បើនិយាយពីការចំណាយជាបញ្ហាចំម្បងសម្រាប់មនុស្សមួយចំនួនទៅមហាវិទ្យាល័យ ធ្វើឱ្យយុវជនគ្រប់រូបមិនមានឱកាសស្មើគ្នានៅក្នុងការ​​សិក្សា។ និស្សិតចេញពីគ្រួសារក្រីក្រមួយចំនួន មិនបានរៀនដល់កម្រិតមហាវិទ្យាល័យពីព្រោះតែគ្មានលទ្ធភាពបង់ថ្លៃសាលា។ ប្រសិនបើមានឱកាសគ្នារៀនដោយឥតគិតថ្លៃ មនុស្សគ្រប់រូបនឹងទទួលចំណេះដឹងពេញលេញ មានន័យថាការអប់រំមានតំលៃសមរម្យគឺជាជំហានសំខាន់ឆ្ពោះទៅរកសមភាពត្រឹមត្រូវ។

. និស្សិតផ្តោតអារម្មណ៍ខ្ពស់លើការសិក្សា៖ នៅពេលដែលសិស្សមិនព្រួយបារម្ភអំពីរឿងលុយកាក់ ពេលនោះពួកគេអាចយកចិត្តទុកខ្ពស់​លើ​ការសិក្សាកាន់តែ​ប្រសើរ។ និស្សិតដែលមានបំណុលសិក្សា ពួកគេព្រួយបារម្ភជានិច្ចលើបញ្ហាបំណុល។ ត្បិតវិនិយោគលើការសិក្សាចំណេញពិតមែនសម្រាប់អនាគត ប៉ុន្តែភាពតានតឹងនេះអាចជះឥទ្ធិពលអវិជ្ជមានអារម្មណ៍របស់ពួកគេអំឡុងពេលពួកគេកំពុងសិក្សាស្រាវជ្រាវ៕

Young Woman study at university library

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី