ភ្នំពេញ៖ ឆ្នាំ២០២១នេះ ប្រធានបទទិវាអនាម័យនៃការមករដូវរបស់ស្រ្តី “បង្កើនសកម្មភាព និងការវិនិយោគទៅលើសុខភាព និងអនាម័យនៃការមករដូវ”។ ទិវាអនាម័យនៃការមករដូវរបស់ស្ត្រីតែងបា្ររព្ធជាសកលនៅថ្ងៃទី២៨ ខែឧសភាជារៀងរាល់ឆ្នាំ។ ការលើកយកបញ្ហាទាំងនេះមកនិយាយនៅក្នុងគ្រួសារ មិត្តភក្តិ និងសហគមន៍អប់រំសុខភាពមិនមែនជាទង្វើអាក្រក់ ឬអាថ៌កំបាំងទៀតឡើយសម្រាប់បុរសនិងស្រី្ត។ នេះជាការយល់ឃើញរបស់យុវតីនិងអ្នកពាក់ព័ន្ធមួយចំនួនដែល AMS បានជួបសម្ភាសន៍។

កញ្ញា ហ៊ូ គីមហៀង ជានិស្សិតពេទ្យឆ្នាំទី៥ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល បានប្រាប់ពីមូលហេតុដែលកញ្ញាហ៊ាននិយាយប្រាប់មិត្តភក្ដិអំពីបញ្ហាពេលមករដូវក្នុងគោលបំណងការពារការប៉ះទង្គិចជាមួយមិត្តភក្ដិ និងងាយស្រួលឱ្យមិត្តភក្តិជួយនៅពេលមានបញ្ហាធ្ងន់ធ្ងរ។
“ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការនិយាយប្រាប់មិត្តភក្ដិនៅពេលខ្ញុំមានរដូវ ព្រោះជាពេលដែលអារម្មណ៍ខ្ញុំផ្លាស់ប្ដូរខុសពីធម្មតា ខ្ញុំឆាប់ខឹង មិនចង់និយាយស្ដី ប្រសិនប្រាប់បញ្ហានេះទៅកាន់មិត្តភក្ដិគេអាចនឹងយល់ អាចជួយរកដំណោះស្រាយ និងរៀបចំឥរិយាសមស្រប”
កញ្ញា ហ៊ូ គីមហៀង

កញ្ញា ហ៊ូ គីមហៀង បានបន្តទៀតថា ស្ត្រីតែងមានភាពអៀនខ្មាស់នៅថ្ងៃនៃការមករដូវ ប៉ុន្តែបើមនុស្សជុំវិញខ្លួនឈប់រើសអើងនោះនឹងចូលរួមចំណែកសំខាន់ក្នុងការថែទាំសុខភាពផ្លូវ ស្រ្តី ព្រមទាំងជួយស្រ្ដីឱ្យជៀសផុតពីជំងឺ ឬបញ្ហាសុខភាពផ្លូវភេទ។
ចំណែកកញ្ញា សុខ ស្រីនុត និស្សិតអក្សរសាស្រ្ដខ្មែរឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា ស្រ្ដីកម្ពុជាគួរបង្កើនគិតបញ្ហាសុខភាពឱ្យបានច្រើន ពិសេសបញ្ហាអនាម័យពេលមានរដូវ ហើយយុវជនគួរស្វែងយល់ពីចំណេះដឹងនេះឱ្យបានទូលំទូលាយ។
ស្ថាបនិកនៃអាជីវកម្ម Green Lady Cambodia កំពុងផលិតក្រណាត់អនាម័យស្រ្តី (Washable Pad) សម្រាប់ស្រ្តីប្រើជំនួសសំឡីអនាម័យ កញ្ញា ហុក សុវណ្ណវត្តី ក៏បាននិយាយដែរថា យុវតីត្រូវបំបែកភាពស្ងៀមស្ងាត់ ត្រូវបង្ហាញពីការលំបាកផ្ទាល់ខ្លួន ហើយគ្រប់គ្នាត្រូវជួយដល់ស្ត្រី និងក្មេងស្រីនៅពេលពួកគេទើបមានបទពិសោធន៍មករដូវដំបូង។
“ខ្ញុំផលិតក្រណាត់អនាម័យស្រ្តី អាចជួយអ្នកដទៃ ជាពិសេសយុវតីនៅក្នុងប្រទេសកម្ពុជាគួរយល់ដឹងអំពីសុខភាពផ្ទាល់ខ្លួនឱ្យបានទូលំទូលាយ និងហ៊ាននិយាយពីបញ្ហាអនាម័យពេលមានរដូវដើម្បីសុខភាព ដើម្បីស្នាមញញឹមរបស់ស្ត្រីខ្លួនឯង”
កញ្ញា ហុក សុវណ្ណវត្តី

នៅថ្ងៃទី២៨ ខែឧសភា ជារៀងរាល់ឆ្នាំពិភពលោកតែងទិវាអនាម័យនៃការមករដូវរបស់ស្រ្តីក្នុងគោលបំណងបង្ហាញអំពីសារៈសំខាន់នៃការគ្រប់គ្រងអនាម័យស្រ្តីពេលមានរដូវ។ នៅកម្ពុជាការចូលរួមប្រារព្ធទិវានេះដោយមើលឃើញថា ស្រ្តី និងក្មេងស្រីមួយចំនួនហាក់នៅមានភាពអៀនខ្មាស់ ដែលទាមទារឱ្យមានការអប់រំ និងផ្សព្វផ្សាយពីការយល់ដឹងក្នុងកាថែរក្សាអនាម័យពេលមានរដូវឱ្យកាន់តែទូលំទូលាយ ។
លោក ហង់ ហ៊ីប៊ុណ្ណា អ្នកឯកទេសទឹកស្អាត និងអនាម័យរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា តាមការអង្កេតរបស់អង្គការភ្លែននៅក្នុងប្រទេសកម្ពុជាស្រី្ត និងក្មេងស្រីមានបញ្ហាប្រឈមពេលមានរដូវ ជាពិសេសក្នុងអំឡុងពេលកូវីដ-១៩ ដោយមានការខ្មាស់អៀនក្នុងការទិញសំឡីអនាម័យ មានការព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចជាប្រចាំនៅក្នុងការចំណាយលើការប្រើប្រាស់សំឡីអនាម័យ និងបម្រាមប្រពៃណីមួយចំនួនដែលមិនល្អ។
លោក ហង់ ហ៊ីប៊ុណ្ណា បានបន្ថែមទៀតថា សារៈសំខាន់នៅក្នុងទិវាអនាម័យស្រ្តីពេលមានរដូវក្នុងឆ្នាំ២០២១នេះ ផ្ដោតទៅលើប្រធានបទបង្កើនសកម្មភាព និងការវិនិយោគទៅលើសុខភាព និងអនាម័យនៃការមករដូវ។
“យើងត្រូវបំបែកភាពស្ងៀមស្ងាត់របស់ស្រ្តី និងក្មេងស្រីឱ្យមានការយល់ដឹងខ្ពស់អំពីសុខភាពអនាម័យពេលមានរដូវជារឿងសំខាន់ដែលមិនមែនជារឿងគួរអៀនខ្មាស់ទៀតឡើយ ហើយត្រូវមានមោទនភាពចំពោះខ្លួនឯងជាស្រ្ដី និងក្មេងស្រីដែលអាចពរពោះបាន ដោយគិតថារាល់ថ្ងៃគឺជាថ្ងៃល្អសម្រាប់ខ្លួនជាស្រ្ដីជានិច្ច”
លោក ហង់ ហ៊ីប៊ុណ្ណា
ដោយឡែកលោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបានយកចិត្តទុកដាក់ទៅលើសុខភាពអនាម័យស្រ្ដីពេលមករដូវបានទូលំទូលាយ និងបានចូលរួមកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់ក្មេងស្រី។
“ទិវាអនាម័យនៃការមករដូវរបស់ស្ត្រី នឹងជួយផ្សព្វផ្សាយព័ត៌មានសុខភាពនិងអនាម័យទៅកាន់ក្មេងស្រីនៅជនបទឱ្យបានទូលំទូលាយ ជំរុញការយល់ដឹងពីរបៀបប្រើប្រាស់សំឡីអនាម័យ និងរៀបចំទុកដាក់ឱ្យបានល្អ។ នៅពេលក្មេងស្រីពេញវ័យយល់ដឹងពីបញ្ហាអនាម័យទាំងនេះអាចចូលរួមចំណែកជួយពួកគាត់មិនឱ្យបោះបង់ការសិក្សា”
លោក ខុន លីដូ

ជាការកត់សម្គាល់ នៅកម្ពុជាកាលបើនិយាយពីពាក្យ “អនាម័យពេលមានរដូវ” ស្តាប់មួយភ្លែតហាក់ដូចជារឿងថ្មីក្នុងប្រធានបទពិភាក្សា ឬអាចថាជារឿងរបស់ស្ត្រីតែប៉ុណ្ណោះ។ ប៉ុន្តែទិដ្ឋភាពជាក់ស្តែងបញ្ហាសុខភាពស្រ្ដី និងក្មេងស្រីពេលមានរដូវនេះ កំពុងក្លាយជាចំណោទបញ្ហាដ៏សំខាន់ដែលប្រទេសនានាក្នុងពិភពលោកយកចិត្តទុកដាក់ និងកំពុងសិក្សាពីរបៀបគ្រប់គ្រងអនាម័យពេលមានរដូវឱ្យបានប្រសើរសម្រាប់ស្ត្រី និងបរិស្ថាន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2025
កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...
អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2026
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...




























