កញ្ញា សន សុវណ្ណកាអូរី ៖ បទពិសោធន៍ផ្លាស់ប្ដូរការសិក្សានៅជប៉ុន ជួយឱ្យខ្ញុំរឹងមាំ និងបានផ្សព្វផ្សាយពីកម្ពុជា

នេះជាបទពិសោធន៍ផ្លាស់ប្តូរការសិក្សាលើកដំបូងរបស់កញ្ញា សន សុវណ្ណកាអូរី ដែលបានចំណាយពេលវេលាស្ទើរតែកន្លះឆ្នាំ ទៅសិក្សានៅប្រទេសជប៉ុនតាមរយៈអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងគម្រោងអាស៊ីកាកេហាស៊ី (Asia Kakehashi) ហើយបទពិសោធន៍ទាំងនោះបានជួយយុវតី សុវណ្ណកាអូរី យ៉ាងច្រើន​ទាំងការសិក្សា និងការរស់នៅប្រចាំថ្ងៃ។

“នៅទីនោះ (ប្រទេសជប៉ុន) វាមិនដូចជានៅផ្ទះរបស់យើងដែលចង់ចចេស រឹងរូស ឬធ្វើអ្វីតាមចិត្តនោះទេ។ ខ្ញុំបានរៀនបត់បែន រៀនមើលចិត្តមនុស្សថា គេនោះចង់បានអ្វីហើយខ្ញុំគួរធ្វើបែបណា ! រីឯសីលធម៌ផ្ទាល់ខ្លួនវិញ ខ្ញុំក៏ត្រូវចេះបន្ទន់អាកប្បកិរិយាទៅតាមប្រភេទមនុស្សដែលខ្ញុំបានជួបផងដែរ”

កញ្ញា សន សុវណ្ណកាអូរី បាននិយាយដូច្នេះនៅពេលដែល AMS បានសួរនាំពីបទពិសោធន៍ផ្លាស់ប្តូរការសិក្សារយៈពេលបួនខែរស់នៅប្រទេសជប៉ុន។ សីលធម៌ផ្ទាល់ខ្លួន​ និងរបៀបរៀបចំខ្លួនឱ្យសមស្របទៅតាមកាលទេស: ជាអ្វីដែលយុវតីកម្ពុជារូបនេះទទួលបាន និងបានអនុវត្តន៍រហូតក្លាយជាទម្លាប់។

យុវតី សុវណ្ណកាអូរី បានបន្តថា នៅប្រទេសជប៉ុនប្រជាជនមានទម្លាប់គោរពពេលវេលាទៀងទាត់បំផុត ហើយរបៀបរស់នៅគោរពពេលវេលានេះ​បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរជីវិតរបស់កញ្ញា។ យុវតីវ័យ ១៧ឆ្នាំរូបនេះ បានរៀបរាប់ថា សិស្សជប៉ុនក្រៅគោរពពេលវេលា ចូលចិត្តស្រាវជ្រាវ និងយល់ដឹងពីបរិស្ថានរស់នៅខាងក្រៅបានទូលំទូលាយ។ ពួកគេមិនរៀនក្នុងសៀវភៅតែមួយមុខនោះទេ ព្រមទាំងតាំងចិត្តខ្ពស់ដើម្បីសម្រេចបំណងប្រាថ្នាអ្វីមួយ។

កញ្ញា សន សុវណ្ណកាអូរី

“ខ្ញុំបានចាប់អារម្មណ៍ពាក្យស្លោករបស់សាលានៅប្រទេសជប៉ុន គេសរសេរថា “Serious Challenge” ដែលមានន័យថា យើងត្រូវតែមានឆន្ទ:មោះមុតចំពោះអ្វីដែលយើងចង់បាន ដោយគិតថាវាជាការប្រកួតប្រជែងមួយដែលយើងត្រូវតែយកឈ្នះឱ្យបាន”

ក្នុងដំណើរផ្លាស់ប្តូរបទពិសោធន៍សិក្សា សុវណ្ណកាអូរី មិនត្រឹមតែបានរៀនសូត្រពីវប្បធម៌និងការរស់នៅរបស់ជនជាតិជប៉ុនប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីវប្បធម៌កម្ពុជាឱ្យប្រជាជនជប៉ុនបានស្គាល់ទៀតផងដែរ។ តាមរយៈការផ្លាស់ប្តូរការសិក្សានេះ សុវណ្ណកាអូរី បានក្លាយទៅជាតំណាងកម្មវិធី Hiroshima Junior International Forum ជាកម្មវិធីមួយរបស់ជប៉ុន ដែលទាក់ទងនឹងការផ្សព្វផ្សាយអំពីសន្តិភាពពិភពលោក។

និយាយពីឈ្មោះ សុវណ្ណកាអូរី ស្រដៀងនឹងឈ្មោះជនជាតិជប៉ុន ប៉ុន្តែកាអូរីបានបង្ហើបប្រាប់ថា ខ្លួនជាកូនអ្នកភ្នំពេញ មានដើមកំណើតខ្មែរសុទ្ធសាធ និងទើបតែរៀនភាសាជប៉ុនបានប្រហែលពីរឆ្នាំប៉ុណ្ណោះ។ ថ្វីត្បិតកញ្ញាធ្លាប់រៀនភាសាជប៉ុន និងចេះនិយាយភាសាជប៉ុនពិតមែន ដោយសារការអនុវត្តភាសាផ្ទាល់ជាមួយជនជាតិជប៉ុនខុសគ្នាពីការសិក្សានៅសាលា។ សម្រាប់កញ្ញា សុវណ្ណកាអូរី ការលំបាកផ្នែកភាសាខ្លះៗមិនមែនជា​ឧបសគ្គខ្លាំងនោះទេ។

កញ្ញា សន សុវណ្ណកាអូរី

“ខ្ញុំបានបំពេញគ្រប់បំណងប្រាថ្នាខ្លួនឯងដែលចង់ផ្លាស់ប្ដូរការសិក្សា វាជាជោគជ័យមួយសម្រាប់ខ្លួនឯង និងមោទនភាពជូនគ្រួសារ។ ខ្ញុំចង់ឱ្យប្រជាជនលើពិភ​ព​លោកស្គាល់ពីប្រទេសខ្មែរឱ្យបានទូលំទូលាយ។ ជនជាតិជប៉ុននិយាយថា “ខ្ញុំមិនស្គាល់ពីខ្មែរទេ” ពាក្យទាំងនេះធ្វើឱ្យខ្ញុំកាន់តែចង់បង្ហាញពួកគាត់ពីអរិយធម៌ខ្មែរទៅកាន់ពួកគាត់”

កញ្ញា សន សុវណ្ណកាអូរី ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យទឹកល្អក់ រាជធានីភ្នំពេញ បានផ្លាស់ប្តូរការសិក្សាតាមរយៈអាហារូបករណ៍គម្រោងអាស៊ីកាកេហាស៊ី ទៅកោះហុកកៃដូ ប្រទេសជប៉ុន កាលចុងខែតុលា ឆ្នាំ២០២០។ ដំណើរសិក្សានេះត្រូវបានយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ មានគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិ​។

យុវតីសម្តីស្រទន់ សន សុវណ្ណកាអូរី បានចែករំលែកមុននឹងបញ្ចប់កិច្ចសន្ទនាថា ការផ្លាស់ប្តូរកម្មវិធីសិក្សាទៅក្រៅប្រទេសជាមិនមែនឱកាសដើរលេងកម្សាន្ត ឬជាពេលវេលាសប្បាយរីករាយនោះទេ។ ផ្ទុយទៅវិញមានបញ្ហាប្រឈមជាច្រើនដែលយុវជនត្រូវរកដំណោះស្រាយ។ “ក្នុងនាមជាយុវជនមានឱកាសច្រើនណាស់ដើម្បីចូលរួមចំណែកបង្ហាញពីកម្ពុជាទៅកាន់ពិភពលោក តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សាទៅក្រៅប្រទេស”៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ជំនាញ, ព្រឹត្តិការណ៍

ការទទួលស្គាល់សមត្ថភាពច្នៃប្រឌិត ជំរុញកំណើននិស្សិតនារី រៀនជំនាញស្ថាបត្យកម្ម

បច្ចុប្បន្ន វត្តមានរបស់និស្សិតស្ថាបត្យកម្មជានារីកំពុងកើនឡើង ខណៈសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ពួកគេការទទួលស្គាល់ថាមានសក្ដានុពលមិនចាញ់បុរសឡើយ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជាសិក្សាបទពិសោធពីអាល្លឺម៉ង់លើការអនុវត្តកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារ (WBL)

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កំពុងសិក្សា​ពីបទពិសោធរបស់ប្រទេសអាល្លឺម៉ង់ លើការងារបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ពិសេសការអនុវត្តកម្មវិធីបណ្តុះបណ្តាល​នៅ​កន្លែង​ការងារជាក់ស្តែង (WBL)
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

អង់គ្លេសនឹងពង្រឹងវិធានការបន្ថែមគ្រប់គ្រងការចូលប្រើអ៊ីនធឺណិត របស់កុមារ

លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសថា លោកនឹងស្វែងរកអំណាចឱ្យ​កាន់តែទូលំទូលាយបន្ថែម ដើម្បីគ្រប់គ្រងការចូលប្រើអ៊ីនធឺណិត ដែលលោកយល់ថា ចាំបាច់សម្រាប់ការពារកុមារ ពីហានិភ័យឌីជីថល…
ចំណេះជីវិត, ព្រឹត្តិការណ៍

ជំនាញសំខាន់ៗដែលយុវជន និងពលរដ្ឋត្រូវមាន ដើម្បីក្លាយជាពលរដ្ឋឌីជីថល

នាយុគសម័យឌីជីថល មនុស្សតែងតែប្រើប្រាស់នូវជំនាញឌីជីថលផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួន ដើម្បីបំពេញកិច្ចការងារ និងសម្រួលដល់ជីវិតរស់នៅប្រចាំថ្ងៃ ។ ពលរដ្ឋឌីជីថលមិនត្រឹមតែមានន័យថា មានសមត្ថភាពប្រើប្រាស់នូវបច្ចេកវិទ្យា…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ហេតុអ្វីកម្ពុជានៅលេខ៨១ ក្នុងរង្វាយតម្លៃ PISA ឆ្នាំ២០២២ ទោះ​ជាមានកំណែទម្រង់វិស័យអប់រំឆ្នាំ២០១៤?

ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំ​ យុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំ ដោយ​បានដាក់ចេញ​នូវ​វិធានការណ៍​ជា​បន្ត​បន្ទាប់ ដូចជាការពង្រឹងគុណភាពនៃការប្រឡងមធ្យមសិក្សា​ទុតិយភូមិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំដាក់ចេញទិសដៅយុទ្ធសាស្រ្ត​ចំនួន ៤ ដើម្បីបន្ត​កែលម្អប្រព័ន្ធអប់រំកម្ពុជា មានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ

រដ្ឋមន្រ្តីអប់រំដាក់ចេញទិសដៅយុទ្ធសាស្រ្ត​ចំនួន ៤ ដើម្បីបន្ត​កែលម្អប្រព័ន្ធអប់រំកម្ពុជា មានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

ឯកឧត្តម ហង្ស សុតសំភារ ៖ ស្ថាបត្យករវ័យក្មេង​បច្ចុប្បន្ន មានសមត្ថភាពខ្ពស់ អាចបន្តវេនសម្រាប់ការសាងប្រទេស​ជាតិ ពិសេស​វិស័យស្ថាបត្យកម្ម

ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ស្ថាបត្យករ​វ័យ​ក្មេង​កម្ពុជា​បច្ចុប្បន្ន​នេះ មានសមត្ថភាពខ្ពស់ ហើយ​សុទ្ធ​តែអាច​បន្ត​វេន សម្រាប់​ការកសាងប្រទេស​ជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម ឈួរ សុបញ្ញា ៖ ពេលយុវជន​មានបេះដូង​ដឹងគុណ នោះសង្គម​នឹង​មាន​មូលដ្ឋានរឹងមាំ ប្រកប​ដោយសីលធម៌ គុណធម៌ និង​សាមគ្គីភាព

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ សហការជាមួយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងសមាគមអប់រំសីលធម៌អន្តរជំនាន់ បានរៀបចំពិធីខមាទោស…
ចំណេះជីវិត, ព្រឹត្តិការណ៍

តើ ពោត ល្អចំពោះសុខភាពដែរ ឬទេ?

ពោតគឺជាអាហារដែលយើងនិយមទទួលទានបំផុតនៅរដូវក្តៅ ប៉ុន្តែវាតែងតែត្រូវបានគេយល់ច្រឡំថា ជាអាហារ “មិនល្អ” ឬ “សម្បូរស្ករ” ដោយសារវាត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំក្នុងភេសជ្ជៈផ្អែមៗ និងអាហារកែច្នៃ។ ទោះជាយ៉ាង…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon