ភ្នំពេញ៖ បើនិយាយពីគ្រឿងស្រវឹងនៅក្នុងសង្គមខ្មែរនារីៗតែងស្អប់ និងមិនចូលចិត្តបុរសទទួលទានគ្រឿងស្រវឹង ឬផឹកគ្រឿងស្រវឹងលើសប្រមាណឡើយ។ មិនចូលចិត្តដោយសារតែគ្រឿងឥទ្ធិពលធ្វើស្រវឹងពង្រក់ស្មារតីមនុស្ស បំផ្លាញសុខភាព បំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ។ នេះជាការយល់ឃើញ យុវនារីទាក់ទងទៅនឹងការទទួលគ្រឿងស្រវឹង។
កញ្ញា នឿន ស្រីនុច បុគ្គលិកបម្រើការងារនៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បាននិយាយថា
“ខ្ញុំមិនចូលចិត្តគ្រឿងស្រវឹងនោះទេ ហើយក៏មិនគាំទ្រការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទូលំទូលាយនោះដែរ ព្រោះមិនមែនជារឿងល្អដែលត្រូវធ្វើការផ្សព្វផ្សាយច្រើន”
ចំណែក កញ្ញា ញ៉ែម ស្រីលីន ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា អ្នកផឹកគ្រឿងស្រវឹងគ្មានទំនួលខុស តែងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលធ្វើដំណើរ ហើយរូបភាពលក់គ្រឿងស្រវឹងដោយចំហនៅលើទីផ្សារ ឬតាមទីសាធារណៈមិនគួរអនុញ្ញាតឡើយ។
នេះជាការយល់ឃើញរបស់កញ្ញា ជួន លីហ្សា ។
“សម្រាប់ខ្ញុំគ្រឿងស្រវឹងផ្តល់ផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ចំណាយថវិកាច្រើន ខាតពេលវេលា ពិបាកគ្រប់គ្រងស្មារតី និងក្លាយជាមនុស្សលែងដឹងខុសត្រូវដូចមុន ដែលគេនិយមនិយាយបានថា ទឹកប្ដូរនិស្ស័យ”
ឆ្លើយនឹងសំណួរថា តើនារីៗពិតជាស្អប់គ្រឿងស្រវឹងណាស់មែនទេ? កញ្ញា ងយ រស្មី យល់ឃើញថា គ្រឿងស្រវឹងអាចមានគុណសម្បត្តិរបស់វា តែអ្នកផឹកគ្រឿងស្រវឹងដែលគ្មានស្មាតីទទួលខុសត្រូវទៅវិញទេ ដែលគួរឱ្យស្អប់បំផុត។ កញ្ញាបន្តថា ប្រសិនអាចជៀសវាងបានគួរកុំពិសារគ្រឿងស្រវឹង ប្រសិនបើគ្មានទំនួលខុសត្រូវ។
គួររំលឹកថា តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាមធ្យមពីប្រាំទៅប្រាំបីនាក់ក្នុងមួយថ្ងៃ បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃប្រេងឥន្ទនៈជាសកល ក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិក្សាលើលទ្ធភាពឱ្យសិស្សានុសិស្ស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភដ៏ធំមួយសម្រាប់សង្គម ដោយអាចបណ្តាលឱ្យមានរបួស ខូចខាតទ្រព្យសម្បត្តិ និងអាចឈានដល់ការបាត់បង់ជីវិត។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
ក្នុងយុគសម័យបច្ចេកវិទ្យាដ៏សម្បូរបែប ក្រុមយុវជនខ្មែរដែលមានទេពកោសល្យផ្នែកសិល្បៈច្នៃប្រឌិត បានបង្ហាញស្នាដៃយ៉ាងរស់រវើកតាមរយៈការរចនា “គំនូរតុក្កតាឌីជីថល” (Digital Art) ដោយរំលេចអំពីស្លៀកពាក់ប្រពៃណីខ្មែរ…
ចំណេះជីវិត, ព្រឹត្តិការណ៍
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សខ្លះមើលទៅហាក់ដូចជាពូកែដោះស្រាយបញ្ហា និងមិនងាយចាញ់បោកគេ? នោះគឺដោយសារពួកគេមាន «ជំនាញគិតបែបវិភាគ»។ ជំនាញនេះមិនមែនសម្រាប់តែអ្នករៀនពូកែ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ការទៅវត្ត និងប្រគេនចង្ហាន់ព្រះសង្ឃ គឺជាសកម្មភាពមួយដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ។ ជាក់ស្តែង គេសង្កេតឃើញថា មានយុវជនមួយចំនួន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
របាំត្រុដិ ជារបាំប្រជាប្រិយបុរាណខ្មែរ ដែលអ្នកស្រុកលេងតែក្នុងអំឡុងពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ ក្នុងន័យកាត់ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ព្រមទាំងបណ្ដេញឧបទ្រពចង្រៃ ដើម្បីទទួលបានសិរីសួស្តី និងសេចក្តីសុខចម្រើន
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រោយមានការផ្ទុះវែកញែកនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងការនិយាយភាសាខ្មែរលាយឡំជាមួយភាសាបរទេស អ្នកជំនាញមួយរូបបានលើកឡើងថា ការប្រើប្រាស់ភាសាខ្មែរ គឺជាកាតព្វកិច្ច និងជាតម្លៃសំខាន់នៃអត្តសញ្ញាណជាតិ…