សាលា​ប៊ែល​ធី​អន្តរជាតិ​ ​ឈ្នះ​ជ័យលាភី​លេខ​១​ ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​២០២៦​

​បន្ទាប់ពី​ការ​ប្រកួត​បញ្ចេញ​គំនិត​យ៉ាង​ស្វិតស្វាញ ​ទីបំផុត​ក្រុម​បេក្ខជន​ជាប់​ជ័យលាភី​លេខ​១​ ​នៃ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​ ​ឆ្នាំ​២០២៦​ ​បាន​ទៅ​លើ​ ​សាលា​ប៊ែល​ធី​អន្តរជាតិ​ ​រាជធានី​ភ្នំពេញ​ ​ខណៈ​ជ័យលាភី​លេខ​២​ ​បាន​ទៅ​លើ​វិទ្យាល័យ​ ​ដំ​ដែក ​ខេត្ត​សៀមរាប​។​

​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​ ​២០២៦​ ​ក្រុម​បេក្ខជន​ទាំង​ពីរ​ក្រុម​ ​គឺ​វិទ្យាល័យ​ ​ដំ​ដែក ​ខេត្ត​សៀមរាប ​(​ក្រុម​ស្រប​) ​និង​សាលា​ប៊ែល​ធី​អន្តរជាតិ​ ​រាជធានី​ភ្នំពេញ​ ​(​ក្រុម​បដិសេធ​) ​ពួកគេ​ប្រកួត​គ្នា​លើ​ប្រធានបទ​៖​ «​មាន​តែ​ចំណេះដឹង​មិន​គ្រប់គ្រាន់​ទេ ​យុវជន​សតវត្ស​ទី​២១​ត្រូវ​ចេះ​ប្រើប្រាស់​ចំណេះដឹង​ ​ដើម្បី​កសាង​កម្ពុជា​ទៅ​រក​វិបុលភាព​»​។​

វគ្គផ្ដាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អគ្គ​លេខាធិការ​ នៃ​អគ្គ​នាយកដ្ឋាន​យុវជន​ និង​ដៃ​គូ​សហការ​ទាំងអស់​ ​ដែល​បាន​គាំទ្រ​កម្មវិធី​នេះ​។ ​ជាពិសេស​ អរគុណ​បេក្ខជន​ទាំង​ ​២​ក្រុម​ ​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ ​ក៏​ដូចជា​គណៈកម្មការ​វាយតម្លៃ​ ​ដែល​បាន​រួមចំណែក​ក្នុង​ការ​ផ្ដល់​ពិន្ទុ​ដ៏​សុក្រិត​ដល់​បេក្ខជន​ទាំង​ ​២​ក្រុម​។​

​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​បន្ថែម​ថា​ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ​គុណភាព​នៃ​ការ​ជជែក​ដេញដោល​ថ្នាក់​ជាតិ​កាន់តែ​ល្អ​ប្រសើរឡើង​។ ​បើ​តាម​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​សិស្សានុសិស្ស​រៀន​នៅក្នុង​សាលា​ជា​ផ្នែក​មួយ​ ប៉ុន្តែ​កម្មវិធី​នេះ​ ​នឹង​ជួយ​បណ្ដុះ​បំណិន​សតវត្ស​ទី​២១​ ​ជា​សកម្មភាព​ក្រៅ​សាលា​ដល់​យុវជន ​រួមមាន​ ​បណ្ដុះ​ឱ្យ​ចេះ​ស្រាវជ្រាវ​ សហការ ​ដោះស្រាយ​បញ្ហា​ ​ចេះ​ធ្វើការ​ជា​ក្រុម​ ​ចេះ​ត្រិះរិះ​ពិចារណា​ ​និង​មាន​ភាព​ជា​អ្នកដឹកនាំ​ ​ដែល​ទាំង​នេះ​ជា​បំណិន​សតវត្ស​ទី​២១​។ ​”​ដូច្នេះ​ ​មាន​តែ​ចំណេះ​មិន​គ្រប់គ្រាន់​ ​គឺ​ត្រូវ​មាន​បំណិន​ មនសិការ​ពលរដ្ឋ​ល្អ ​ដើម្បី​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅរក​វិបុលភាព​!​“​។​

​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​លើកឡើង​ដែរ​ថា​ ​សម្រាប់​បេក្ខជន​ទាំង​ ​២​ក្រុម​ ​ទោះជាប់​លេខ​១​ក្ដី​ ​ឬ​លេខ​២​ក្ដី​ ​មិន​ជា​បញ្ហា​ ​ប៉ុន្តែ​ឪពុក​ម្ដាយ​ពិតជា​មាន​មោទនភាព​ ​ទោះបី​កូន​រៀន​នៅ​ខេត្ត​ ​ឬ​រៀន​នៅ​ភ្នំពេញ​ ​សុទ្ធតែ​ឈាន​មក​ដំណាក់កាល​នេះ​ ​ហើយ​នេះ​ជា​កិត្តិយស​ធំ​មួយ​សម្រាប់​បេក្ខជន ​គ្រួសារ​ ​គ្រូបង្រៀន​ ​និង​សាលារៀន​ផងដែរ​។​

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​ក៏​បាន​លើកទឹកចិត្ត​ដល់​បេក្ខជន​ទាំង​ ​២​ក្រុម​ ត្រូវ​មាន​សាមគ្គីភាព​ដើម្បី​រីកចម្រើន​ ​ចេះ​ផ្សំ​គំនិត​គ្នា​ ​ហើយ​ប្រើប្រាស់​ចំណេះដឹង​ ​ដើម្បី​កសាង​សង្គមជាតិ​ឱ្យ​មាន​ការ​រីកចម្រើន​។ ​ម៉្យាង​វិញ​ទៀត​ ​សូម​កុំ​ឱ្យ​មតិ​ស្រប ​និង​មតិ​បដិសេធ ​ធ្វើឱ្យ​មាន​ការ​បំបែកបំបាក់​គ្នា​ ​តែ​ត្រូវ​រួមគ្នា​ ​ដើម្បី​កសាង​សង្គមជាតិ​។​

​គួរ​ជម្រាប​ជូន​ថា​ ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​ ​រៀបចំឡើង​ស្រប​គ្នា​ទៅនឹង​ «​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​ ​១២​ ​សីហា​» ​ដែល​ឆ្នាំ​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​ «​បរិបទ​ខុសគ្នា​ ​ក្តី​ប្រាថ្នា​រួមគ្នា​»​, ​ហើយ​គោលបំណង​សំខាន់​ ​នៃ​កម្មវិធី​ជជែក​ដេញដោល​នេះ​ ​គឺ​ផ្តល់​ជូន​នូវ​វេទិកា​សម្តែង​មតិ​របស់​យុវជន​កម្ពុជា​ ​និង​ជា​សង្វៀន​វោហារ​សព្ទ​ដើម្បី​បណ្តុះបណ្តាល​ ​និង​ពង្រឹង​បំណិន​ស្រាវជ្រាវ​ ការ​និយាយ​ជាសាធារណៈ​ ការ​ដោះស្រាយ​បញ្ហា​ ​ការ​ធ្វើ​ការងារ​ជា​ក្រុម​ ការ​ច្នៃ​ប្រតិដ្ឋ ​ការ​វិភាគ​និង​សំយោគ​ ​ការ​ប្រាស្រ័យទាក់ទង​ប្រកបដោយ​សន្តិសហវិជ្ជមាន​ ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​យុវជន​នៅក្នុង​កម្រិត​មធ្យមសិក្សា​ក្នុង​ប្រទេស​កម្ពុជា​ ​ឱ្យ​ក្លាយជា​ពលរដ្ឋ​មាន​ទំនួលខុសត្រូវ​ក្នុង​សង្គមជាតិ​។ ​សម្រាប់​ឆ្នាំ​នេះ​ ​មាន​បេក្ខជន​ចូលរួម​ប្រកួត​ មកពីជិត​ ​៥០​សាលា​ទូទាំង​រាជធានី​-​ខេត្ត​ ​ដែល​សុទ្ធសឹង​ជា​សិស្ស​ឆ្នើម​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...