វិធីសាស្ត្រ​ ​៨​ ​យ៉ាង​ ​បណ្តុះ​ទម្លាប់​ញ៉ាំ​អាហារ​ដ៏​ល្អ​សម្រាប់​កុមារ​តូច​

​ឪពុក​ម្តាយ​ភាគ​ច្រើន​តែងតែ​ពិបាកចិត្ត​រឿង​កូន​ «​រើ​សម្ហូប​» ​មិន​ព្រម​ញ៉ាំ​បន្លែ ​ឬ​មិន​ព្រម​សាក​អាហារ​ថ្មី​ៗ​។ ​ប៉ុន្តែ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ​ទម្លាប់​ញ៉ាំ​របស់​ឪពុក​ម្តាយ​ និង​របៀប​ដែល​ឪពុក​ម្តាយ​ផ្តល់​អាហារ​ឱ្យ​កូន​ ​គឺជា​គន្លឹះ​សំខាន់​បំផុត​។​

​ចង់ឱ្យ​កូន​ងាយស្រួល​ក្នុង​ការ​ញ៉ាំ​ និង​មាន​សុខភាព​ល្អ ​សូម​សាកល្បង​តិច​និក​ងាយ​ៗ​ខាងក្រោម​នេះ​៖​

​១.​ ធ្វើជា​គំរូ​ឱ្យ​កូន​ឃើញ​ ​(​Set​ ​a​ ​Good​ ​Example​)

​ចង់ឱ្យ​កូន​ញ៉ាំ​អ្វី​ ​អ្នក​ត្រូវ​ញ៉ាំ​របស់​នោះ​ឱ្យ​កូន​ឃើញ​ដោយ​ក្តីរីករាយ​។ ​បើ​ឪពុក​ម្តាយ​ញ៉ាំ​បន្លែ​ ​និង​អាហារ​ល្អ​ៗ​ កូន​នឹង​រៀន​ញ៉ាំ​តាម​ដោយ​ស្វ័យប្រវត្ត​។​

​២.​ ​កុំ​យក​អាហារ​ធ្វើជា​រង្វាន់​ ​ឬ​លក្ខខណ្ឌ​

​ការ​និយាយ​ថា​ «​បើ​ញ៉ាំ​បន្លែ​អស់​ ​ទើប​បាន​ញ៉ាំ​នំ​» ​នឹង​ធ្វើឱ្យ​កូន​កាន់តែ​ស្អប់​បន្លែ ​ហើយ​គិត​ថា​ ​នំ​ផ្អែម​ៗ​មាន​តម្លៃ​ជាង​។ ​បើ​ចង់ឱ្យ​កូន​ញ៉ាំ​នំ ​គួរ​ផ្តល់​ឱ្យ​នៅ​ម៉ោង​សម្រាក​ធម្មតា​ ​កុំ​យកមក​ឡូក​ឡំ​ជាមួយ​ម៉ោង​បាយ​។​

​៣.​ ​កុំ​អាល​បោះបង់​លឿន​ពេក​

​កុំ​ទាន់​អាល​គិត​ថា​ ​កូន​មិន​ចូលចិត្ត​អាហារ​នេះ​ ​អាហារ​នោះ​ ​ព្រោះតែ​គេ​ខ្ជាក់​ចេញ​ម្តង ​ឬ​ពីរ​ដង​។ ​តាមពិត​ទៅ​ ​កុមារ​អាច​ត្រូវការ​ពេល​សាកល្បង​ពី​ ​១០​ ​ទៅ​ ​១៥​ ​ដង​ ​មុនពេល​ពួកគេ​ព្រម​ទទួលយក​រសជាតិ​អាហារ​ថ្មី​មួយ​មុខ​។​

​៤. ​ផ្តល់​ជម្រើស​មាន​កំណត់​

​កុំ​ធ្វើ​ម្ហូប​តាម​ចិត្ត​កូន​រហូត​។ ​ផ្ទុយទៅវិញ​ ត្រូវ​ធ្វើ​ម្ហូប​រួម​សម្រាប់​គ្រួសារ​ ប៉ុន្តែ​ផ្តល់​ជម្រើស​ងាយ​ៗ​ពីរ​ឱ្យ​កូន​ជ្រើសរើស​ (​ឧទាហរណ៍​៖​ ​កូន​ចង់​ញ៉ាំ​បាយ​ជាមួយ​សាច់​មាន់​ ​ឬ​សាច់​ជ្រូក​?​) ​ហើយ​ធានា​ថា​ ​មាន​ម្ហូប​មួយ​មុខ​ដែល​កូន​ចូលចិត្ត​នៅលើ​តុ​។​

​៥.​ ​កំណត់​ម៉ោង​ញ៉ាំ​នំ ​និង​ទឹក​ផ្លែ​ឈើ​

​ការ​ឱ្យ​កូន​ញ៉ាំ​នំ ​ឬ​ជញ្ជក់​ទឹក​ផ្លែឈើ​ពេញ​មួយ​ថ្ងៃ​ ​នឹង​ធ្វើឱ្យ​កូន​ឆ្អែត​ពោះ​ ​ហើយ​នឹង​មិន​ឃ្លាន​នៅពេល​បាយ​ឡើយ​ ​ដូច្នេះ​សូម​កំណត់​ម៉ោង​ញ៉ាំ​នំ​ឱ្យ​ច្បាស់លាស់​។ ​ដោយឡែក​ សម្រាប់​ការ​ផឹក​ទឹក​ផ្លែ​ឈើ​វិញ​ ​គួរ​កម្រិត​ត្រឹម​ ​១២០​ ​មីលីលីត្រ ​(​១​ ​កែវ​តូច​) ​ក្នុង​មួយ​ថ្ងៃ​ ​សម្រាប់​កុមារ​អាយុ ​១​ ​ដល់​ ​៣​ ​ឆ្នាំ​។​

​៦. ​បើក​ចិត្ត​ទូលាយ​ចំពោះ​ការ​ញ៉ាំ​ប្រឡូស​ប្រឡាក់​

​ក្មេង​រៀនសូត្រ​ពី​អាហារ​តាមរយៈ​ការ​ប៉ះពាល់​។ ​ការ​ឱ្យ​កូន​ចាប់​កាន់ ​ច្របាច់​ ​ឬ​ធ្វើឱ្យ​កំពប់​ខ្លះ ​គឺជា​ការ​បង្កើត​ភាព​រីករាយ​ជាមួយ​អាហារ​។ វ័យ​នេះ​ «​កូន​ព្រម​ញ៉ាំ​» ​សំខាន់​ជាង​ «​កូន​ញ៉ាំ​ស្អាត​»​។​

​៧.​ ​យល់​ពី​ចិត្តសាស្ត្រ​ខ្លាច​អាហារ​ថ្មី​ ​(​Neophobia​)

​ការ​ខ្លាចរអា ​និង​បដិសេធ​អាហារ​ថ្មី​ៗ​ ​ជា​ការ​វិវត្ត​ធម្មជាតិ​របស់​កុមារ​តូច​ ​(​មិន​មែន​មកពី​គេ​ខូច​ ​ឬ​រើ​សម្ហូប​ផ្ដេសផ្ដាស​ទេ​)​។ ​ចូរ​ផ្តល់​អាហារ​នោះ​ឱ្យ​គេ​ម្តង​ទៀត​នៅ​ពេល​ក្រោយ​ដោយ​ក្តី​អត់ធ្មត់​។ ​(​ចំណាំ​៖ ​បើ​កូន​រើស​អាហារ​ខ្លាំង​ជ្រុល ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​កុមារ​)​។​

​៨.​ ​បន្ថយ​ការ​បារម្ភ​ ​និង​ពិនិត្យ​ការ​លូតលាស់​ ​(​Relax​)

​វិធី​ដឹង​ថា​កូន​ញ៉ាំ​គ្រប់គ្រាន់​ឬ​អត់ ​គឺ​មើល​លើ​ទម្ងន់​ ​និង​កម្ពស់​របស់​កូន​។ ​បើ​កូន​ឡើង​គីឡូ ​និង​លូត​កម្ពស់​តាម​ស្តង់ដារ​ធម្មតា​ ​មាន​ន័យ​ថា​ ​កូន​ទទួលបាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ហើយ​។

​គន្លឹះ​ ​៖ ​សាកល្បង​កត់ត្រា​រាល់​អ្វី​ដែល​កូន​បាន​ញ៉ាំ​ (​សូម្បីតែ​មួយ​ម៉ាត់​) ​ក្នុង​រយៈពេល​ ​១​ ​សប្តាហ៍​។ ​ប្រសិនបើ​ឃើញ​ថា​ ​កូន​បាន​ញ៉ាំ​គ្រប់​មុខ​ ​(​ទាំង​បន្លែ ​ផ្លែ​ឈើ​ ​សាច់​ ​និង​បាយ​) ​នោះ​ស្ថានភាព​មិន​បាន​អាក្រក់​ដូច​អ្វី​ដែល​អ្នក​បារម្ភ​ឡើយ​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...