ចិនចេញសេចក្តីព្រាងច្បាប់ គ្រប់គ្រង AI ដែលមានសមត្ថភាពទំនាក់ទំនងដូចមនុស្ស

អាជ្ញាធរគ្រប់គ្រងអ៊ីនធឺណិតរបស់ចិន កាលពីសប្ដាហ៍មុន បានចេញសេចក្ដីព្រាងច្បាប់ លើការបញ្ចេញមតិជាសាធារណៈ ដែលនឹងរឹតបន្តឹងការត្រួតពិនិត្យសេវាកម្មបញ្ញាសិប្បនិម្មិត (AI) ដែលរចនាឡើង ដើម្បីធ្វើត្រាប់តាមបុគ្គលិកលក្ខណៈរបស់មនុស្ស និងទាក់ទាញអ្នកប្រើប្រាស់ឱ្យមានទំនាក់ទំនងអារម្មណ៍។

សកម្មភាពនេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការបង្កើត និងដាក់ឱ្យប្រើប្រាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI ដែលអ្នកប្រើប្រាស់អាចទំនាក់ទំនងជាមួយបាន តាមរយៈការពង្រឹងសុវត្ថិភាព និងសីលធម៌។

ច្បាប់ដែលបានស្នើឡើង នឹងអនុវត្តចំពោះផលិតផល និងសេវាកម្ម AI ដែលផ្ដល់ជូនសាធារណជននៅក្នុងប្រទេសចិន ដែលបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្ស គម្រូនៃការគិត និងរបៀបទំនាក់ទំនង ធ្វើត្រាប់តាម និងធ្វើអន្តរកម្មជាមួយអ្នកប្រើប្រាស់ តាមរយៈអត្ថបទ រូបភាព សំឡេង វីដេអូ ឬមធ្យោបាយផ្សេងទៀត។

សេចក្ដីព្រាងច្បាប់នេះ បានដាក់ចេញនូវវិធីសាស្ត្របទប្បញ្ញត្តិមួយ ដែលតម្រូវឱ្យអ្នកផ្ដល់សេវាព្រមាន អ្នកប្រើប្រាស់អំពីការប្រើប្រាស់ហួសប្រមាណ និងធ្វើអន្តរាគមន៍ នៅពេលអ្នកប្រើប្រាស់ មានអាការញៀន។

ក្រោមសំណើរនេះ អ្នកផ្ដល់សេវានឹងត្រូវទទួលខុសត្រូវសុវត្ថិភាពពេញមួយវដ្តជីវិតផលិតផល និងបង្កើតប្រព័ន្ធសម្រាប់ការពិនិត្យឡើងវិញ នូវក្បួនដោះស្រាយ សុវត្ថិភាពទិន្នន័យ និងការការពារព័ត៌មានផ្ទាល់ខ្លួន។

សេចក្ដីព្រាងច្បាប់នេះ ក៏ផ្ដោតលើហានិភ័យផ្លូវចិត្ត ដែលអាចកើតមានផងដែរ។ អ្នកផ្ដល់សេវានឹងត្រូវបានគេរំពឹងថា នឹងកំណត់អត្តសញ្ញាណស្ថានភាពអ្នកប្រើប្រាស់ និងវាយតម្លៃអារម្មណ៍របស់អ្នកប្រើប្រាស់ និងកម្រិតនៃការពឹងផ្អែកលើសេវាកម្មរបស់ពួកគេ។ សេចក្ដីព្រាងច្បាប់នេះ បាននិយាយថា ប្រសិនបើអ្នកប្រើប្រាស់ត្រូវបានគេរកឃើញថា បង្ហាញអារម្មណ៍ខ្លាំង ឬអាកប្បកិរិយាញៀន អ្នកផ្ដល់សេវាគួរតែចាត់វិធានការចាំបាច់ ដើម្បីអន្តរាគមន៍។

​វិធានការទាំងនេះ ក៏​បានកំណត់ខ្លឹមសារ និងអនុវត្តបន្ទាត់ក្រហម ដោយបញ្ជាក់ថា សេវាកម្មមិនត្រូវបង្កើតខ្លឹមសារ ដែលបង្កគ្រោះថ្នាក់ដល់សន្ដិសុខជាតិ ផ្សព្វផ្សាយពាក្យចចារអារ៉ាម ឬលើកកម្ពស់បង្កើតខ្លឹមសារ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ផ្សព្វផ្សាយពាក្យចចាមអារ៉ាម ឬជំរុញការប្រើអំពើហិង្សា ឬភាពអាសអាភាស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា