អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា ​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា ​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៦ នៅ​ទីក្រុង​ហ្វូគូអូកា ប្រទេស​ជប៉ុន ដើម្បី​ផ្លាស់ប្ដូរ​វប្បធម៌ លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាងកុមារ​មកពី​ ៤០ប្រទេស​ផ្សេងៗ​ក្នុង​តំបន់។

​សម្រាប់​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើសប្រតិភូកុមារសម្រាប់ឆ្នាំនេះ រួមមាន បេក្ខជន​ត្រូវតែ​មាន​សញ្ជាតិ​ខ្មែរ, កំពុងសិក្សា​តាមគ្រឹះ​ស្ថានរដ្ឋ និងឯកជន, ត្រូវមាន​ថ្ងៃខែឆ្នាំ​កំណើត ចន្លោះ​ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ (អាយុ១០-១១ឆ្នាំ)។

អគ្គនាយកដ្ឋាន​យុវជន នឹង​ជ្រើសរើស​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ជួប​មនុស្សថ្មីៗ, អាច​ចែករំលែក​ពី​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ក្នុងតំបន់, មាន​ចិត្តរំភើប​នឹង​ការ​ភ្លក់​រសជាតិ​អាហារ និង​បទពិសោធន៍​ថ្មីៗ, ក្លាហាន​ចាកចេញ​ពី​តំបន់​សុខ​ស្រួល​របស់ខ្លួន និងមិនត្រូវ​បន្តដំណើរ​កម្សាន្ត​ពេល​ដល់​ថ្ងៃកំណត់។

សម្រាប់ប្អូនៗដែលចាប់អារម្មណ៍ចង់ចូលរួមកម្មវិធីនេះ អាចដាក់ពាក្យតាមរយៈ https://forms.gle/fvfPx7SFPXMrQpXm6 ។

ឈប់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦

សូមជំរាបថា កិច្ច​ប្រជុំ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) បង្កើត​ឡើង​ចាប់តាំង​ពីឆ្នាំ១៩៨៩ ក្នុង​គោលបំណង​បង្កើត​ទំនាក់ទំនង​រវាង​កុមារ​ក្នុងតំបន់​ឱ្យមាន​ភាព​ស្និតស្នាល និង​អភិវឌ្ឍ​សមត្ថភាព​កុមារឱ្យ​យល់ដឹង​អំពី​វប្បធម៌ អរិយធម៌ និង​ទម្លាប់​ក្នុងការ​រស់នៅ​របស់​កុមារតាម​ប្រទេស​នីមួយៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...