រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ៖ គម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា ជំរុញឪពុកម្ដាយបញ្ជូនកូនមករៀនដោយទំនុកចិត្ត

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើងថា គម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា ដែលក្រសួងនឹងដាក់​ឱ្យ​ដំណើរ នឹង​ជួយជំរុញឪពុកម្ដាយសិស្សបញ្ជូនកូនមករៀនដោយទំនុកចិត្ត។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ កាលពីថ្ងៃទី១៣ វិច្ឆិកា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ មានប្រសាសន៍ថា គម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា ត្រូវ​បានសាកល្បងអនុវត្តនៅវិទ្យាល័យសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន សំរោង ដើម្បីផ្លាស់ប្ដូរផ្នត់គំនិតឪពុកម្ដាយសិស្សឱ្យមានទំនុកចិត្តថា សាលារៀននេះជាកន្លែងមួយដែលអាចបង្ហាត់បង្រៀនកូនៗរបស់ពួកគាត់បាន។

វិទ្យាល័យសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន សំរោង ដែលនឹងក្លាយជាសាលារៀនកម្ពុជាគំរូ

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានសង្កត់ធ្ងន់ថា អនាគតរបស់ប្រទេសកម្ពុជា គឺអាស្រ័យលើការចូលរួមរបស់យើងទាំងអស់គ្នាក្នុងស្មារតីស្នេហាជាតិ។ ហើយដើម្បីប្រែក្លាយប្រទេសជាតិឱ្យកាន់តែល្អជាងមុនតាមរយៈស្ថាបត្យកម្ម គឺត្រូវរៀបចំកែលំអរបន្ទប់គេងឱ្យបានស្អាត បន្ទប់ទទួលភ្ញៀវស្អាត បន្ទប់ទឹកស្អាត និងចង្ក្រានបាយស្អាត ដោយផ្អែកនៅលើកិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តមបន្ថែមថា យើងត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យកម្ពុជាដែលជាប្រទេសតូច ក្លាយជាភូមិឋានក្សេមក្សាន្តសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយមានលំនៅឋានរស់នៅសមរម្យ មានជីវភាពល្អប្រសើរ មានការងារធ្វើ មានប្រាក់ចំណូល មានប្រាក់សន្សំ មានអាហារហូបចុកគ្រប់គ្រាន់, មានជីវិតលំហែ និងធ្វើឱ្យកម្ពុជាក្លាយជាទីកន្លែងដែលមនុស្សគ្រប់រូបមានក្តីប្រាថ្នាចង់មករស់នៅ។

គម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏​បានលើកឡើងដែរថា បច្ចុប្បន្នក្រសួងកំពុងតែបណ្ដុះផ្នត់គំនិតដល់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់កោសិកានៃសង្គមជាតិឱ្យទទួលបានផ្នត់គំនិត នៃការរស់នៅបែបថ្មីតាមរយៈស្ថាបត្យកម្ម។ ដូច្នេះ ទី១ យើងត្រូវចាប់ផ្ដើមលុបបំបាត់សំណង់មិនរៀបរយបន្តិចម្តងៗ ដោយក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ហាសំណង់មិនរៀបរយនេះជូនប្រជាពលរដ្ឋចំនួន ៥០ម៉ឺនគ្រួសារដែលប្រៀបបានជាការជួយទាញប្រជាពលរដ្ឋទាំង៥០ម៉ឺនគ្រួសារនេះឱ្យចាកចេញពីភាពក្រីក្រដូច្នោះដែរ, និងទី២ បញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាលិចទឹកតាមដងផ្លូវ ការកសាងចំណតយានយន្ត និងសួនច្បារទីធ្លាលំហរសាធារណ:តាមសាលារៀន ឬពង្រីកផ្លូវធ្វើដំណើរបន្ថែម។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ក៏បានថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជាដែលបានប្តេជ្ញាចិត្តខ្ពស់ចំពោះបុព្វហេតុលើវិស័យរបស់ខ្លួន និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្ហាញអំពីវីរៈភាពក្នុងការបំពេញកិច្ចការងារជាច្រើននារយៈពេលជាង ២ឆ្នាំក្នុងអាណត្តិទី៧នេះ ដើម្បីរួមចំណែកជំរុញឱ្យជាតិសាសន៍ខ្មែរមានជីវិតកាន់តែល្អប្រសើរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។