ឯកឧត្តម សេរី ជំនះ ៖ កុមារ និងយុវជនកម្ពុជា មានកាតព្វកិច្ច​ចំនួន៤ ក្នុងកា​រចូលរួមជួយអភិវឌ្ឍសង្គមជាតិ

ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នៅខេត្តកណ្តាល កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា យុវជនមិនត្រឹមតែជាអនាគតនៃប្រទេសជាតិទេ ប៉ុន្តែជាថាមពលសំខាន់សម្រាប់ការបង្កើតឱកាសថ្មីៗ។ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ត្រូវការកម្លាំងយុវជនដែលមានចក្ខុវិស័យ មានទេពកោសល្យ និងសមត្ថភាពពេញលេញក្នុងការច្នៃប្រឌិតប្រកបដោយនវានុវត្តន៍។

ឯកឧត្តមរដ្ឋលេខាធិការ ក៏​បាន​លើករំលេចអំពីកាតព្វកិច្ចចំនួន៤ របស់កុមារ និងយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី និងជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការជួយជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ ៖

ទី១. កាតព្វកិច្ចរបស់កុមារ និងយុវជនចំពោះឪពុកម្ដាយ ៖ កាតព្វកិច្ចនេះ គឺផ្អែកលើតម្លៃសីលធម៌ ទំនៀមទម្លាប់ ប្រពៃណី និងការគោរពដឹងគុណ ដែលត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ។ កាតព្វកិច្ចទាំងនេះ មិនត្រឹមតែជាបន្ទុកទេ តែជាការបង្ហាញការគោរព និងការតបស្នងសងគុណផងដែរ។ នៅក្នុងបរិបទ “តួនាទី៣ល្អ” នេះស្ថិតក្នុងចំណុច “កូនល្អ”។

ទី២. កាតព្វកិច្ចចំពោះលោកគ្រូអ្នកគ្រូ ៖ គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងប្រព័ន្ធអប់រំរបស់កម្ពុជា ដែលផ្អែកលើគោលការណ៍ ការគោរពដឹងគុណ ចំពោះអ្នកផ្ដល់ចំណេះដឹង។ ក្នុងវប្បធម៌ខ្មែរ លោកគ្រូ អ្នកគ្រូត្រូវបានចាត់ទុកជា “ឪពុកម្តាយទី២” ដែលមានឋានៈស្មើនឹងឪពុកម្ដាយ ហើយការគោរពគ្រូ ត្រូវបានចាត់ទុកជាកត្តាចម្បងដែលនាំមកនូវភាពជោគជ័យក្នុងការសិក្សា និងជីវិត។ នៅក្នុងបរិបទ “តួនាទី៣ល្អ” នេះស្ថិតក្នុងចំណុច “សិស្សល្អ”។

ទី៣. កាតព្វកិច្ចចំពោះមិត្តភក្តិ ៖ គឺជាផ្នែកមួយនៃសីលធម៌សង្គម ដែលត្រូវបានបញ្ចូលនៅក្នុងចំណុច “មិត្តល្អ” នៃ “តួនាទីបីល្អ” សម្រាប់កុមារ និងយុវជនកម្ពុជា។ នៅក្នុងសង្គមខ្មែរ មិត្តភាពល្អតែងតែត្រូវបានលើកតម្កើង ហើយតែងប្រៀនប្រដៅថាមិត្តល្អ គឺជាមិត្តដែលហ៊ានស្តីបន្ទោស ឬណែនាំយើងឱ្យកែខ្លួននៅពេលយើងធ្វើខុស។ កាតព្វកិច្ចចំពោះមិត្តភក្តិ គឺភាពស្មោះត្រង់ ការទុកចិត្តគ្នា ការជួយឧបត្ថម្ភ ការជួយលើកទឹកចិត្ត ការគោរព ការចេះយោគយល់ ការចេះរួបរួមសាមគ្គី ព្រមទាំងចេះណែនាំមិត្តភក្តិឱ្យដើរលើផ្លូវល្អ ផ្លូវត្រូវ ជៀសវាងគ្រឿងញៀន និងអំពើហិង្សា ឬអំពើអបាយមុខផ្សេងៗ ដែលអាចបំផ្លាញអនាគតរបស់ពួកគេ។

តម្លៃសីលធម៌ ទំនៀមទម្លាប់ ប្រពៃណី និងការគោរពដឹងគុណ

ទី៤. កាតព្វកិច្ចរបស់កុមារ និងយុវជនកម្ពុជាចំពោះប្រទេសជាតិ ៖ កុមារ និងយុវជន ក៏ដូចពលរដ្ឋកម្ពុជាគ្រប់រូបដែរ គឺសុទ្ធតែមានកាតព្វកិច្ចមូលដ្ឋានចំពោះប្រទេសជាតិ។ កាតព្វកិច្ចទាំងនេះ មិនត្រឹមតែជាការអនុវត្តតាមច្បាប់ប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមកសាងអនាគតដ៏រឹងមាំរបស់សង្គមជាតិផងដែរ។ កាតព្វកិច្ចចម្បងរបស់កុមារ និងយុវជនកម្ពុជាចំពោះប្រទេសជាតិ គឺផ្អែកលើការគោរពច្បាប់ ការចូលរួមអភិវឌ្ឍន៍ និងការថែរក្សាបេតិកភណ្ឌជាតិ។ កាតព្វកិច្ចដ៏ធំបំផុតរបស់កុមារ និងយុវជន ចំពោះប្រទេសជាតិ គឺការខិតខំអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាពខ្ពស់ ដើម្បីត្រៀមខ្លួនជាអ្នកបន្តវេនក្នុងការដឹកនាំ និងកសាងប្រទេសជាតិប្រកបដោយភាពរុងរឿង។

គួរជំរាបជូនថា​ ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ជារចនាសម្ព័ន្ធកម្មវិធីអភិវឌ្ឍយុវជន និងកុមារនៅក្នុងប្រព័ន្ធសាលារៀនដែលជំរុញឱ្យយុវជន និងកុមារ មានស្មារតីស្រឡាញ់ការសិក្សា អភិវឌ្ឍបំណិនសតវត្សរ៍ទី២១ ចូលរួមក្នុងសកម្មភាពសង្គម មានសីលធម៌ល្អ និងការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង គ្រួសារ សង្គម និងប្រទេសជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...