កម្មវិធីប្រកួតប្រជែងអាហារូបករណ៍ UGRAD ដើម្បីទទួលបានឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលមួយឆមាសនៅសហរដ្ឋអាមេរិក បើកទទួលពាក្យពីពេលនេះ រហូតដល់ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2021។ អាហារូបករណ៍នេះ ផ្តល់ជូននិស្សិតឆ្នើមកំពុងសិក្សាថ្នាក់បរិញ្ញាបត្រចំនួន 250នាក់ពីបណ្ដាប្រទេសនានានៅលើសាកលលោក។
លក្ខខណ្ឌដាក់ពាក្យចូលរួមសម្រាប់បេក្ខជនកម្ពុជាត្រូវមានអាយុយ៉ាងហោចណាស់ 18 ឆ្នាំ កំពុងសិក្សា ឬបានបញ្ចប់ឆ្នាំទីមួយ (ថ្នាក់បរិញ្ញាបត្រ) និងមានពេលវេលាសិក្សាថ្នាក់បរិញ្ញាបត្រកម្មវិធី UGRAD ពេញមួយឆមាស។ ទន្ទឹមគ្នានេះ បេក្ខជនត្រូវមានការតាំងចិត្តខ្ពស់ មានភាពជាអ្នកដឹកនាំតាមរយៈការងារសិក្សា ព្រមទាំងចូលរួមក្នុងសហគមន៍បន្ថែម។
បន្ថែមលើនេះ បេក្ខជនត្រូវមានជំនាញសរសេរនិងនិយាយភាសាអង់គ្លេសល្អ (TOEFL) ជានិស្សិតដែលមកពីគ្រួសារក្រីក្រ ឬមានជីវភាពក្រោមមធ្យម និងត្រូវប្តេជ្ញាចិត្តវិលត្រឡប់មកប្រទេសកំណើតវិញបន្ទាប់ពីចប់កម្មវិធី។
ចំពោះបេក្ខជនមាចំណាប់អារម្មណ៍ អាចបំពេញនិងដាក់ពាក្យបានតាមអនឡាញ ឱ្យបានមុនថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ2021 អាស័យដ្ឋានពាក្យស្នើសុំ http://ow.ly/s2jS50CTmBr សម្រាប់ព័ត៌មានបន្ថែម https://kh.usembassy.gov/global-ugrad/ ៕
ព័ត៌មានអាហារូបករណ៍ផ្សេងៗទៀត
ជីវប្រវត្តិ: កញ្ញា សៅ សុធារ៉ា កំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាធ្លាប់ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឲ្យស្ថាប័នឯកជនមួយកន្លែង។ បច្ចុប្បន្ន សុធារ៉ា ជាអ្នកយកការព័ត៌មានអប់រំឲ្យសារព័ត៌មាន AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ការអនុវត្តកាតព្វកិច្ច…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍គ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំង៦៧ នៅរាជធានីភ្នំពេញ បានឯកភាពបន្តការបង្រៀន និងរៀនដោយផ្ទាល់ក្នុងថ្នាក់រៀន ដោយមិនប្ដូរទៅការរៀនតាមអនឡាញនោះទេ ទោះស្ថិតក្នុងអំឡុងពេលមានវិបត្តិតម្លៃប្រេងឥន្ធនៈ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្នុងគោលបំណងរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងជំរុញការអភិវឌ្ឍមូលធនមនុស្សឆ្លើយតបបានទៅនឹងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសសម្រាប់ខេត្តបន្ទាយមានជ័យ, សាកលវិទ្យាល័យជាតិមានជ័យ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម…
ចំណេះជីវិត, ព្រឹត្តិការណ៍នៅក្នុងសម័យកាលដែលមានការប្រែប្រួលយ៉ាងរហ័ស យុវជនម្នាក់ៗមិនត្រឹមតែត្រូវរៀនឱ្យពូកែនៅក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមាន “យុទ្ធសាស្ត្រក្នុងការរស់នៅ និងការរៀនសូត្រ” ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង បានចេញសេចក្តីណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ពិភាក្សា និងជ្រើសរើសវិធីសាស្រ្តបង្រៀន និងរៀន តាមរយៈការរៀនធម្មតា ឬការរៀនអនឡាញ តាមស្ថានភាព…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្នុងឱកាសអបអរសាទរ វិទ្យាល័យឥន្ទ្រទេវី ដែលបានក្លាយជាម្ចាស់ពានរង្វាន់ «ជើងឯកវិទ្យាល័យ» លើកទី៥ ឆ្នាំ២០២៥-២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី១២ ខែឧសភា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកពង្រឹងវិស័យអប់រំ តាមរយៈការចែករំលែកវិធីសាស្រ្តបង្រៀនថ្មី ដែលបានកំពុងប្រើប្រាស់ក្នុងសាលារៀនជំនាន់ថ្មី ដល់គ្រូបង្រៀន ៦៦នាក់
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានចេញសេចក្តីព្រាងប្រកាសសម្រាប់សាធារណជនចូលរួមផ្តល់មតិ ស្តីពីការអនុវត្តបច្ចេកវិទ្យាក្នុងវិស័យអប់រំឧត្តមសិក្សា ក្នុងគោលបំណងបង្កើតក្របខណ្ឌច្បាប់រួម…
ព្រឹត្តិការណ៍, អប់រំកុមារតូចការតាមដានការវិវត្តរបស់កូនៗគឺជាកិច្ចការដ៏សំខាន់ ជាពិសេសនៅពេលឃើញកុមារដទៃទៀតហាក់ដូចជានិយាយបានច្រើនជាងកូនរបស់ខ្លួនឯង។ យោងតាមអ្នកជំនាញ កុមារម្នាក់ៗមានល្បឿននៃការរីកចម្រើនខុសៗគ្នា…