ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ការប្រកួតប្រជែងជំនាញវិជ្ជាជីវៈពិភពលោក បង្កើតឱកាសដល់យុវជន និងគ្រូបង្រៀនអប់រំវិជ្ជាជីវៈបញ្ចេញសមត្ថភាព និងទេពកោសល្យ

ក្នុងពិធីបិទ ការប្រកួតប្រជែងសមត្ថភាពជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រកួតប្រជែងជំនាញវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៥ បានបង្កើតឱកាសដល់យុវជន និងគ្រូបង្រៀនអប់រំវិជ្ជាជីវៈ បញ្ចេញសមត្ថភាព និងទេពកោសល្យ ជាពិសេសការបំពេញសេចក្តីស្រមៃរបស់ខ្លួន បង្កើតកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន ការពង្រឹងគុណភាពគ្រូ និងការបង្កើតវេទិកាល្អៗ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា ការប្រកួតប្រជែងជំនាញវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៥ ជាព្រឹត្តិការណ៍មួយដែលពិភពលោកកំពុងយកចិត្តទុកដាក់និងចាប់អារម្មណ៍។ វេទិកានេះ មិនត្រឹមតែជាការប្រកួតសមត្ថភាព និងជំនាញប៉ុណ្ណោះទេ ថែមទាំងជាការផ្លាស់ប្ដូរគំនិត ការរួមបញ្ចូលគ្នានៃវប្បធម៌ និងការភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នាថែមទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

កម្មវិធីប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ាន ធ្វើ​ឡើងក្រោមប្រធានបទ “ជំនាញផ្លាស់ប្ដូរជោគវាសនា ជំនាញបង្កើតអនាគត”។ ការប្រកួតនេះ មានបេក្ខជនចូលរួមសរុបចំនួន៦០ក្រុម ក្នុងនោះប្រទេសកម្ពុជាចំនួន ៤០ក្រុមដែលរួមមានវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា, វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស និងវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ប្រទេសឥណ្ឌូនេស៊ីចំនួន ១០ក្រុម, ប្រទេសហ្វីលីពីនចំនួន ៣ក្រុម, ប្រទេសម៉ាឡេស៊ីចំនួន ៣ក្រុម និងប្រទេសថៃចំនួន ៤ក្រុម។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ជំនាញទាំង៣ ដែលជាវិញ្ញាសាក្នុងការប្រកួតនេះ គឺ ១.ការធ្វើពាណិជ្ចកម្មតាមប្រព័ន្ធអនឡាញ, ២.បច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី និង ៣.ការផលិតឧបករណ៍បម្រើដល់ឧស្សាហកម្ម, ឯកឧត្តមថា វិញ្ញាសាទាំងនេះ គឺសុទ្ធសឹងជាជំនាញដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារបច្ចុប្បន្ននិងអនាគត និងមានភាពចាំបាច់ក្នុងការអភិវឌ្ឍឧស្សាហកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើង។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តម ហេង សួរ ក៏ជឿជាក់ថា ការប្រកួតនេះ នឹងផ្តល់នូវលទ្ធផលជាក់ស្តែង ជះឥទ្ធផលយ៉ាងវិជ្ជមាន ទាក់ទាញយុវជនឱ្យស្រលាញ់ជំនាញបច្ចេកទេស និងការច្នៃប្រតិដ្ឋផ្សេងៗ ហើយក៏ជាឱកាសបង្កើតឱ្យមានវេទិការសម្រាប់សហប្រតិបត្តិការជំនាញ និងការផ្លាស់ប្តូរនានា ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតបត្តិការជាមួយកម្ពុជាជាច្រើនបន្ថែមទៀត តាមរយៈការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនលើវិស័អប់រំជំនាញវិជ្ជាជីវៈ សំដៅគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សប្រកបគុណភាពឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា

ឯកឧត្តមឯកអគ្គរដ្ឋទូតបញ្ជាក់ថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ដោយបាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក តាមរយៈការរៀបចំការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិយ៉ាងសម្បូរបែប ដែលក្នុងនេះរួមមាន «ការប្រកួតប្រជែងសមត្ថភាពជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ាន» ដែលស្តែងឱ្យឃើញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការរវាងកម្ពុជា-ចិន លើវិសល័យអភិវឌ្ឍន៍ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយបានទាក់ទាញសិស្សនិស្សិតជាច្រើនមកពីបណ្តាប្រទេសក្នុងតំបន់ចូលរួមប្រកួតប្រជែង។

សូមជំរាបជូនថា កម្មវិធីប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ត្រូវបានរៀបចំឡើង ចាប់តាំងពីឆ្នាំ២០០៨ ក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជនបានបង្ហាញសមត្ថភាពក្នុងការបង្កើតថ្មី, បង្ហាញពីមិត្តភាពរឹងមាំជាសកលក្នុងកិច្ចសហប្រតិបត្តិការ និងអនាគតឈ្នះ-ឈ្នះរួមគ្នា, បង្ហាញឱ្យឃើញនូវការខិតខំជំរុញ និងបង្កើនសមត្ថភាពនិស្សិតឱ្យក្លាយជាយុវជនឆ្នើម, ដឹកនាំឱ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរ លើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរជាលក្ខណៈអន្តរជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2026

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។