អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចំនួន​១០កន្លែង ដែល​អាហារូបករណ៍នេះ មានតម្លៃជា​ទឹកប្រាក់​សរុប ១៦០០០ដុល្លារអាមេរិក ក្នុងនិស្សិតម្នាក់ សម្រាប់ថ្នាក់បរិញ្ញាបត្រ​រយៈពេល៤ឆ្នាំ។

មុខជំនាញ​ដែលត្រូវ​ផ្តល់ជូន​រួមមាន ៖ រ៉ូបូត និង​ស្វ័យ​ប្រវត្តិកម្ម (Robotics and Automation Engineering), វិទ្យាសាស្រ្ត​ទិន្នន័យ និង​បញ្ញាសិប្បនិម្មិត (Data Science and Artificial Intelligence), សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត (Cyber Security), ស្ថាបត្យកម្ម (Architecture), ការរចនាផ្នែកខាងក្នុង (Interior Design) និង បញ្ញាធុរកិច្ច (Business Intelligence)។

លក្ខខណ្ឌ នៃការជ្រើសរើស ៖ បេក្ខជន​ត្រូវ​មានសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬមានសញ្ញាបត្រ​សមមូល និង​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​មុខ​វិជ្ជា គណិតវិទ្យា និងតក្កវិទ្យា និង​ភាសាអង់គ្លេស ព្រមទាំង​ការ​សម្ភាសន៍ផ្ទាល់​នៅ​សាកលវិទ្យាល័យ​ខេមតិច។

ការ​ទទួលពាក្យ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០២៥ ហើយ​ការ​ប្រឡង​នឹងធ្វើឡើង​នៅ​ថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២៥។

លក្ខខណ្ឌ និង​របៀបដាក់ពាក្យ ៖ ការដាក់ពាក្យ​នឹង​ត្រូវ​ធ្វើឡើងតាមរយៈ​តំណភ្ជាប់ ៖ https://camtech.edu.kh/apply ដោយត្រូវ​បំពេញ​លក្ខខណ្ឌដូចជា សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​ដែលមានតម្លៃស្មើ (បញ្ជាក់ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច), វិញ្ញាបនបត្រ​បញ្ជាក់សមត្ថភាព​ភាសាអង់គ្លេស (ប្រសិនបើមាន), ឯកសារមួយ​ក្នុងចំណោម សំបុត្រ​កំណើត អត្តសញ្ញាណប័ណ្ណ ឬលិខិត​ឆ្លងដែន ដែលមាន​សុពលភាព, រូបថតថ្មីទំហំ ៤x៦ មានផ្ទៃពណ៌ស។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ 078 212 181៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *