កុមារភៀសសឹកជាង ៦ពាន់នាក់ទទួលអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាពពី “ទីកន្លែងកុមារមេត្រី”

នៅអំឡុងពេលមានភាពតានតឹងជម្លោះព្រំដែន កុមារភៀសសឹកជាង ៦,៦០០នាក់បានទទួលអារម្មណ៍កក់ក្តៅ និងសុវត្ថិភាពពីជំរំអំណាន ឬហៅថា “ទីកន្លែងកុមារមេត្រី” ដែលជាកម្មវិធីរៀបចំដោយអង្គការទស្សនៈពិភពលោក នៅមណ្ឌលសុវត្ថិភាពកំណត់ដោយរាជរដ្ឋាភិបាល។

លោក ឈន តុលា ប្រធានប្រចាំតំបន់ប្រតិបត្តិ នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅខេត្តសៀមរាប មានប្រសាសន៍ថា “ទីកន្លែងកុមារមេត្រី” ជាទីកន្លែងដែលមានសុវត្ថិភាព មានភាពរីករាយ និងមេត្រីភាពសម្រាប់កុមារបានមកប្រាស្រ័យទាក់ទងគ្នា និងចូលរួមក្នុងសកម្មភាពអាន ឬនិទានរឿងនិងធ្វើសកម្មភាពផ្សេងដែលមានលក្ខណៈលេងកំសាន្តផង និងរៀនដើម្បីជំរុញការអានរបស់កុមារ។

លោក ឈន តុលា បញ្ជាក់ថា ក្រោយមានការដាក់ឱ្យប្រើប្រាស់ “ទីកន្លែងកុមារមេត្រី” នេះ កុមារទទួលបានអត្ថប្រយោជន៍ដូចជា ទី១. កុមារមានអារម្មណ៍ធូរស្រាល សុវត្ថិភាព និងកក់ក្តៅ, ទី២. កុមារអាចបន្តការសិក្សា ដូចកុមារដទៃ និងទី៣. កុមារអាចលេងកម្សាន្ត តាមរយៈសម្ភារៈអប់រំ និងកីឡា ការកម្សាន្តនានា។ លោក តុលា ថា អាទិភាពរបស់អង្គការទស្សនៈពិភពលោក គឺធានាថាកុមារគ្រប់រូបទទួលបានការគាំទ្រ ការការពារ និងគ្មានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ។

ប្រធានប្រចាំតំបន់ប្រតិបត្តិ នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅខេត្តសៀមរាប បន្ថែមទៀតថា អន្តរាគមន៍របស់អង្គការទស្សនៈពិភពលោក គឺឆ្លើយតបទៅនឹងសិទ្ធិជាមូលដ្ឋានដែលកុមារត្រូវទទួលបាន រួមមាន ការទទួលបានសេវាចាំបាច់ដូចជា សុខាភិបាល ការអប់រំ ព្រមទាំងការគាំទ្រផ្លូវចិត្ត។ តាមរយៈការបង្កើតទីកន្លែងកុមារមេត្រីជាបណ្តោះអាសន្នសម្រាប់កុមារដែលត្រូវបានផ្លាស់ទីដោយសារជម្លោះព្រំដែនកម្ពុជា-ថៃនេះ អាចជួយឱ្យកុមារស្តារនូវផ្លូវចិត្តឡើងវិញ មានអារម្មណ៍កក់ក្តៅ សុវត្ថិភាព និងអាចបន្តការសិក្សារបស់ពួកគេដូចកុមារផ្សេងទៀតដែរ។

“ទីកន្លែងកុមារមេត្រី”

គួរបញ្ជាក់ថា អង្គការទស្សនៈពិភពពលោក បានរៀបចំឱ្យមាន “ទីកន្លែងកុមារមេត្រី” សរុបចំនួន ២៤ គឺខេត្តព្រះវិហារចំនួន៣, ខេត្តសៀមរាបចំនួន ១៣ និងខេត្តបន្ទាយមានជ័យចំនួន៨ សម្រាប់កុមារដែលត្រូវបានផ្លាស់ទីដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នៅតាមមណ្ឌលសុវត្ថិភាពដែលអាជ្ញាធរបានកំណត់ជូន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *