ប្រើស្មាតហ្វូន អាចនាំឱ្យកុមារអាយុក្រោម ១៣ឆ្នាំ មានបញ្ហាផ្លូវចិត្ត និងចរិតកោងកាច

យោងតាមការសិក្សាជាសកលថ្មីមួយ បានឱ្យដឹងថា កុមារអាយុក្រោម ១៣ឆ្នាំ មិនគួរប្រើទូរស័ព្ទស្មាតហ្វូននោះទេ, នេះបើតាមសារព័ត៌មាន Euro News ។

កុមារដែលបានប្រើស្មាតហ្វូនមុនអាយុ ១៣ឆ្នាំ ទំនងជាពិបាកគ្រប់គ្រងអារម្មណ៍ ឱ្យតម្លៃខ្លួនឯងទាប មានអត្តចរិតកោងកាច និងព្យាយាមផ្ដាច់ខ្លួនចេញពីសង្គម, នេះបើយោងតាមការសិក្សា ដែលបានចេញផ្សាយនៅក្នុង Journal of the Human Development and Capabilities។

ការស្រាវជ្រាវបានបន្ថែមថា ក្មេងស្រីត្រូវរងផលប៉ះពាល់ ដោយសារការប្រើប្រាស់ស្មាតហ្វូនច្រើនជាងក្មេងប្រុស ដោយ ៩,៥ភាគរយ នៃអ្នកឆ្លើយតបជាក្មេងស្រីបានលើកឡើងថា ពួកគេពិបាកប្រឈមនឹងបញ្ហាផ្លូវចិត្ត ខណៈក្មេងប្រុសមាន ៧ភាគរយ។ លទ្ធផលនៃការស្រាវជ្រាវនេះ មិនកំណត់ពីតំបន់ ដែលពួកគេរស់នៅនោះទេ។

ការសិក្សាបានរកឃើញថា ក្មេងអាយុក្រោម ១៣ឆ្នាំទំនងជាប្រឈមនឹងបញ្ហាដេកមិនលក់ ការគំរាមកំហែងតាមអ៊ីនធឺណិត និងទំនាក់ទំនងអវិជ្ជមានក្នុងគ្រួសារ។

ការសិក្សានេះ បានទាញយកទិន្នន័យពីរបាយការណ៍សុខភាពផ្លូវចិត្តផ្ទាល់ខ្លួនរបស់យុវជន ១ម៉ឺននាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ២៤ឆ្នាំ។

ការសិក្សាធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមិនរកប្រាក់ចំណេញនៃ Sapien Labs បានរកឃើញថា ពិន្ទុសុខភាពផ្លូវចិត្តកាន់តែយ៉ាប់ទៅៗ ពេលដែលក្មេងកាន់តែប្រើទូរស័ព្ទទំនើប។

អ្នកដឹកនាំក្រុមអ្នកស្រាវជ្រាវ លោកស្រី Tara Thiagarajan បានលើកឡើងថា លោកស្រីចង់ឃើញការដាក់កំហិត លើការប្រើស្មាតហ្វូនគ្រប់ប្រភេទ សម្រាប់កុមារអាយុក្រោម ១៣ឆ្នាំ ហើយត្រូវគ្រប់គ្រងដូចជា គ្រឿងស្រវឹង និងថ្នាំជក់ ដោយរដ្ឋាភិបាល។ អ្នកជំនាញរូបនេះ បន្តថា កុមារវ័យក្មេង គឺជាវ័យស្ថិតក្នុងដំណាក់កាលកំពុងអភិវឌ្ឍបញ្ញា និងស្មារតី ហើយពួកគេងាយរងគ្រោះ ក្នុងបរិយាកាសអនឡាញខ្លាំងណាស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​