KOICA និង WFP បន្តគាំទ្រកម្មវិធី​ផ្តល់អាហារ​តាមសាលា​រៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍នៅ​កម្ពុជា រយៈពេល៥ឆ្នាំ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ (WFP) បានដាក់ឱ្យអនុវត្តគម្រោងមួយដែលមានទឹកប្រាក់ ១០លានដុល្លារអាមេរិក សម្រាប់អនុវត្តពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៩ ដើម្បីបន្តគាំទ្រដល់ការពង្រីក និងពន្លឿនការធ្វើស្ថាប័នូបនីយកម្ម នៃកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់ កសិផលក្នុងសហគមន៍នៅកម្ពុជា។

កាលពីខែសីហា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបាន អនុម័តគោលនយោបាយស្តីពី ការផ្តល់អាហារតាមសាលារៀន ដែលជាការទទួលស្គាល់ជាផ្លូវការនូវតួនាទីរបស់កម្មវិធីផ្តល់អាហារតាមសាលារៀន ក្នុងការរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំ អាហារូបត្ថម្ភកុមារ វិស័យ កសិកម្ម និងកិច្ចគាំពារសង្គម។ កម្មវិធីផ្តល់អាហារតាមសាលារៀនត្រូវបានបង្កើតឡើង ដោយបានអនុវត្តវិធី សាស្ត្រប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលមិនត្រឹមតែផ្តល់អាហារដ៏មានជីវជាតិប៉ុណ្ណោះទេ ថែមទាំងបាន ផ្តល់នូវការពង្រឹងសមត្ថភាព ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងសាលារៀន និង ការអភិវឌ្ឍស្ថា ប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងសាលារៀនផ្ទាល់។ បច្ចុប្បន្ន កម្មវិធីផ្តល់អាហារតាមសាលារៀនបាន ផ្តល់អាហារជូនដល់សិស្សានុសិស្សប្រមាណ១៩០,០០០នាក់ នៅតាមសាលាបឋមសិក្សាចំនួន ៦៨៦សាលា។

ការវិនិយោគបន្ថែមថ្មីពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ គឺជាការកសាងបន្ថែមលើសមិទ្ធផលកន្លងមក និងអនុញ្ញាតឱ្យក្រសួងអប់រំ យុវជននិងកីឡា និងកម្មវិធីស្បៀងអាហារពិភពលោក អាចផ្តល់អាហារ ក្តៅៗដ៏មានជីវជាតិជារៀងរាល់ព្រឹក ក្នុងរយៈពេល ៥ឆ្នាំបន្តទៀត ជូនដល់សិស្សានុសិស្សនៅមត្តេយ្យសិក្សា និង បឋមសិក្សាប្រមាណ ១៣៣,៣០០នាក់ នៅតាមសាលាបឋមសិក្សា ៤២៨សាលា ដែលសាលារៀនទាំងនេះ នឹងត្រូវផ្ទេរចូលទៅក្នុងកម្មវិធីផ្តល់អាហារតាមសាលារៀន តាមដំណាក់កាលជាបន្តបន្ទាប់ រហូតអស់ទាំងស្រុង នៅត្រឹមឆ្នាំ២០២៨។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីផ្តល់អាហារតាមសាលារៀន មិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទាំងមូល ដោយបានជួយកសាងប្រព័ន្ធអប់រំមួយឱ្យរឹងមាំ មានភាពធន់ជាងមុន និងបានរួមចំណែកគាំទ្រដល់ គោលដៅអភិវឌ្ឍន៍ជាតិ។ ឯកឧត្តម​ក៏​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តការគាំទ្រពីសំណាក់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងកម្មវិធីស្បៀងអាហារ ពិភពលោក។

លោកស្រី Moonjung Choi នាយិកានៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជា បានថ្លែងថា យើងមានកិត្តិយសណាស់ ដែលបានបន្តកិច្ចសហការយ៉ាងសំខាន់មួយនេះ ជាមួយរាជរដ្ឋាភិបាល កម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក។ ការគាំទ្រនៅក្នុងដំណាក់កាលទី២នេះ គឺបានបញ្ជាក់ជាថ្មីនូវការ ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្ន សម្រាប់ប្រជាជនកម្ពុជា តាមរយៈការគាំទ្រប្រព័ន្ធជាតិ ដែលមានតួនាទីផ្តល់នូវការអភិវឌ្ឍន៍យូរអង្វែងក្នុង វិស័យអប់រំ អាហារូបត្ថម្ភ និងជីវភាពរស់នៅតាមទីជនបទ។”

លោកស្រី ត្អែរ កូណាន់ តំណាងនិងជានាយិកានៃកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា កម្មវិធីស្បៀងអាហារពិភពលោក មានមោទនភាពបំផុត ក្នុងការបន្តគាំទ្រដល់ដំណើរការរបស់ ប្រទេសកម្ពុជា ក្នុងការឆ្ពោះទៅកាន់ភាពជាម្ចាស់យ៉ាងពេញលេញ នៃកម្មវិធីផ្តល់អាហារតាមសាលារៀន ប្រកបដោយនិរន្តរភាព។ កិច្ចសហការជាថ្មីជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងក្រសួងអប់រំ យុវជន និង កីឡាជាឧទាហរណ៍ដ៏មានអានុភាពមួយអំពីរបៀបនៃកិច្ចសហការគ្នា ដែលអាចធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព របស់កុមារ ការបង្កើនគុណភាពនៃការសិក្សា និងការកសាងសហគមន៍ដែលមានភាពធន់បន្ថែមទៀត។

សូមបញ្ជាក់ដែរថា ការដាក់ឱ្យអនុវត្តគម្រោងកម្មវិធីផ្តល់អាហារតាមសាលារៀននេះ កបានបង្ហាញពីការគាំទ្រយ៉ាងមុតមាំ ដល់ការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលកំពុងដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ដើម្បីជំរុញ និងលើកកម្ពស់វិស័យអប់រំនៅកម្រិតមត្តេយ្យដល់មធ្យមសិក្សា ជាពិសេសការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួត ពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *