ឯកឧត្តម ហង់ជួន ណារ៉ុន ៖ គ្រូ​នៅ​ក្នុង​យុគសម័យថ្មី មានតួនាទី​បណ្តុះ​សិស្ស​ឱ្យ​ចេះ​រៀន​ដោយ​ខ្លួនឯង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា គ្រូបង្រៀន​មានតួនាទីសំខាន់បំផុតក្នុង​ការ​បង្រៀនសិស្ស​ឱ្យ​មានមូលដ្ឋាន​ចំណេះដឹងរឹងមាំ ហើយ​មាន​បំណិន​ក្នុង​ការ​ប្រើប្រាស់​ចំណេះដឹងនោះ ដើម្បី​ចូលរៀន​ដោយ​ខ្លួន។ នេះជា​ប្រសាសន៍​​លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ឱកាសមហាសន្និបាត​សហព័ន្ធសេវាអប់រំ​នៅ​កម្ពុជា កាលពីពេលថ្មីៗនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា ក្នុងបរិបទសម័យកាលថ្មីនេះ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត និងបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបក្នុងការរៀនសូត្រ ការរស់នៅ និងការបំពេញការងារប្រចាំថ្ងៃ ដោយបានផ្លាស់ប្តូរទម្លាប់តាមបែបប្រពៃណីទៅជាទម្លាប់គន្លងថ្មីមួយទៀតដោយផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយបច្ចេកវិទ្យាឌីជីថល ដូចនេះ កម្ពុជាត្រូវតែត្រៀមខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្តូរនេះ។

បើតាម​ប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បច្ចុប្បន្ន​គោល​ដៅ​នៃកម្មវិធីសិក្សា​នៅ​ប្រទេស​កម្ពុជាគឺ​មានចំនួន៣ រួមមាន វិជ្ជាសម្បទា បំណិនសម្បទា និង​ចរិយាសម្បទា, ក្នុងនោះ​ឯកឧត្តម​បាន​លើក​ឡើង​ពីបរិបទអប់រំ​នៅ​​ប្រទេសជប៉ុន ដោយ​ថា គោលដៅ​នៃការ​សិក្សានៃប្រទេស​ជឿនលឿន​មួយ​នេះ គឺ​ជាការ​បណ្តុះសិស្ស​ឱ្យ​ចេះរៀន​ដោយ​ខ្លួនឯង ហើយ​នៅ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា គ្រូ​នៅក្នុង​យុគសម័យថ្មីនេះ គឺមានតួនាទីបណ្តុះសិស្ស​ឱ្យ​ចេះរៀន​ដោយ​ខ្លួនឯង ហើយ​បញ្ញាសិប្បនិម្មិត (AI) នឹងដើរតួនាទី​ជា​ជំនួយ​ការប្រកប​ដោយ​ប្រសិទ្ធភាព។ “ទាំងនេះ នឹងធ្វើឱ្យវិស័យអប់រំ ប្រែប្រួលមុខមាត់យ៉ាងខ្លាំង ដោយសារតែការទទួលបាននូវចំណេះដឹង អាចធ្វើបានដោយភ្លាមៗ មិនចាំបាច់ទៅស្រាវជ្រាវមើលនៅក្នុងសៀវភៅឡើយ”។

ជាមួយ​គ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏​បានសង្កត់ធ្ងន់ដែរថា ត្បិត​ក្នុង​យុគសម័យ​បញ្ញាសិប្បនិម្មិត គេអាច​ទទួលបានចំណេះដឹងភ្លាមៗ​ដោយ​មិន​ចាំបាច់ទៅស្រាវជ្រាវក្នុងសៀវភៅក្តី ប៉ុន្តែ​ក៏​នៅ​ទាមទារ​ឱ្យ​មានការ​អានសៀវភៅដែរ។ ឯកឧត្តម​បញ្ជាក់ថា ការទាមទារ​ឱ្យ​នៅ​តែមាន​ការ​អាន ព្រោះតែចំណេះដឹងមួយ​ចំនួនធំ ដូចជាទស្សនៈវិជ្ជា និង​ចំណេះដឹងកម្រិតខ្ពស់ជាច្រើនទៀត គឺមានតែនៅ​ក្នុងសៀវភៅ ទោះ​បី​ជា​មាន​សៀវភៅ​អនឡាញក្តី ប៉ុន្តែវាមិន​គ្រប់គ្រាន់នោះទេ។

ដូច្នេះ ដើម្បី​ដើរ​ឱ្យ​ទាន់យុគសម័យបច្ចេកវិទ្យា ក៏​ដូចជាឆ្លើយតបទៅនឹង​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាល​ដែលចង់នាំ​ប្រទេស​កម្ពុជា ឆ្ពោះទៅរក​ការ​អភិវឌ្ឍថ្មី ពោល​គឺជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និងជា​ប្រទេស​ដែលមាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៥០ បើតាម​ប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តី ប្រព័ន្ធអប់រំ​ត្រូវតែពង្រឹង និង​បន្ត​ធ្វើកំណែទម្រង់ ដោយ​បញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យាអប់រំនៅក្នុងការសិក្សារៀនសូត្រ ក៏ដូចជាការលើកកម្ពស់នូវការបង្រៀនខាងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

បើយោង​តាម​ផែនការ​យុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអប់រំ យុវជន និងកីឡា រយៈពេល​៤ឆ្នាំទៅមុខ​នេះ វិស័យអប់រំនៅ​កម្ពុជានឹងបន្ត​ផ្តោតលើ​ការ​ធ្វើ​កំណែទម្រង់​អប់រំ​នៅ​គ្រប់កម្រិត និង​គ្រប់ផ្នែក ជាពិសេស​កំណែទម្រង់​សាលារៀន​ឆ្ពោះទៅ​សម្រេច​ស្តង់ដាសាលារៀនគំរូ និង​កំណែទម្រង់គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ទទួលបាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព សមធម៌ និង​បរិយាបន្ន ពោរពេញ​ដោយ​ចំណេះដឹង បំណិន វិន័យ សីលធម៌ និង​ឥរិយាបទល្អ ព្រមទាំង​សុខភាពល្អ កាយសម្បទារឹងមាំ និង​ការសិក្សា​ពេញមួយ​ជីវិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *