គុណសម្បត្តិ៥ របស់ផ្លែទំពាំងបាយជូ ចំពោះសុខភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ផ្លែទំពាំងបាយជូ មិនត្រឹមតែមានឱជារសឆ្លើយតបនឹងចំណូលចិត្តមនុស្សប៉ុណ្ណោះទេ ប៉ុន្តែគឺជាប្រភេទផ្លែឈើម្យ៉ាងដែលអាចប្រើប្រាស់ជាអាហារូបត្ថម្ភ សម្រាប់ទ្រទ្រង់សុខភាព។ នៅក្នុងពូជនៃផ្លែនេះទៀតសោតគឺមានភាពខុសៗគ្នា និងភាពសម្បូរបែបទៅតាមរដូវកាល តែយ៉ាងណាសារធាតុទូទៅពីក្នុងទំពាំងបាយជូគឺ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែ ដែលសារធាតុទាំងនេះ ដើរតួនាទីចិញ្ចឹមទៅកាន់សុខភាពរាងកាយមនុស្ស។

តាមរយៈគេហទំព័រ GRAZIA បានប្រាប់ពីគុណសម្បត្តិប្រាំចំណុចរបស់ផ្លែទំពាំងបាយជូ និងមានរៀបរាប់លម្អិតជូននៅខាងក្រោម ៖

១. កាត់បន្ថយការប្រែប្រួលរាងកាយទៅកាន់វ័យជរា ៖ មូលហេតុដែលទំពាំងបាយជូ មានសមត្ថភាពក្នុងការកាត់បន្ថយ ការប្រែប្រួលរាងកាយលឿនទៅកាន់វ័យជរាបាន ពីព្រោះផ្លែឈើប្រភេទនេះ​ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងរួមចំណែកកាត់បន្ថយភាពតានតឹង។

២. ការពារសុខភាពបេះដូង ៖ ទំពាំងបាយជូ ល្អសម្រាប់សុខភាពបេះដូងនៅត្រង់ថា ក្នុងផ្លែឈើមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចដែលបានប្រាប់ក្នុងចំណុចទីមួយ ក្រៅពីនោះគឺនៅមានផ្ទុកវីតាមីនស៊ី (C) និងមាននាទីជួយការពារសរសៃឈាម និងធ្វើឱ្យឈាមរត់បានល្អ។ បន្ថែមពីនោះ ក៏រួមចំណែកក្នុងការកាត់បន្ថយការរលាក និងបន្ថយហានិភ័យនៃជំងឺលើសឈាម ក៏ដូចជាសុខភាពសរសៃឈាមបេះដូង គ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល និងកាត់បន្ថយកូលេស្តេរ៉ុលមិនល្អចេញពីរាងកាយ។

៣. សម្រួលប្រព័ន្ធរំលាយអាហារ ៖ ទំពាំងបាយជូ មានរសជាតិជូៗ ដែលងាយស្រួលក្នុងការដឹងថាមានវីតាមីនស៊ី ( C ) ខណៈផ្លែឈើប្រភេទនេះ ក៏មានជាតិសរសៃ ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ​បាន​ល្អ និងសុខភាពពោះវៀនផងដែរ។ កាលដែលទទួលទានអាហារសម្បូរដោយជាតិសសៃជួយគ្រប់គ្រងចលនាពោះវៀន និងការពារអាការទល់លាមក។

៤. សុខភាពភ្នែក ៖ ការទទួលទានទំពាំងបាយជូ បានជាប្រចាំ អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺភ្នែកដែលទាក់ទងនឹងភាពស្រវាំងពេលមានអាយុកើនឡើង និងជំងឺភ្នែកឡើងបាយជាដើម ទាំងនេះក៏ដោយសារតែផ្លែឈើមានសារធាតុប្រឆាំងអុកស៊ីតកម្ម។

៥. សុខភាពស្បែក ៖​ ដោយសារតែវីតាមីនស៊ី ( C ) និងសារធាតុប្រឆាំងអុកស៊ីតកម្ម ទើបមានការជឿជាក់ថា ទំពាំងបាយជូ ជួយរក្សាស្បែកឱ្យក្មេងជាងវ័យ និងភ្លឺថ្លា។ បន្ថែមពីនោះ វីតាមីនស៊ី ( C ) ក៏ជំរុញឱ្យមានការផលិតកូឡាជែន ជួយការពារភាពជ្រីវជ្រួញ និងសញ្ញានៃភាពចាស់ រួមទាំងការពារកាំរស្មីយូវីចំពោះស្បែក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *