ភ្នំពេញ៖ ប្រឡងជាប់និងបានពិន្ទុគណិតល្អសិក្សានុសិស្សត្រូវប្តេជ្ញាចិត្តខិតខំរៀន អនុវត្តទាំងទ្រឹស្ដី និងលំហាត់ជាប្រចាំ។ គណិតវិទ្យាជាមុខវិជ្ជាមួយដែលទាមទារការគណនាលេខច្បាស់លាស់ ចងចាំទាំងរូបមន្ត និងចេះដោះស្រាយលំហាត់។ ទន្ទឹមនឹងនេះការប្រឡងសិស្សពូកែសិស្សានុសិស្សត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ជាមុន និងយល់ឱ្យបានច្បាស់ពីប្រភេទលំហាត់ដែលចេញប្រឡង។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗដែលយុវជន សាន គឹមស័ង សិស្សពូកែគណិតវិទ្យា និងជាអតីតសិស្សនិទ្ទេសA ឆ្នាំ ២០១៩ បានអនុវត្តន៍ និងត្រៀមប្រឡងសិស្សពូកែគណិតវិទ្យា។
ទី១ រៀនមេរៀននីមួយៗឱ្យបានច្បាស់ ៖ សិស្សត្រូវរៀនឱ្យយល់ពីរូបមន្ត ឬទ្រឹស្តីបទនានាដែលជាចំណេះមូលដ្ឋាននៃគណិតវិទ្យា ដើម្បីជាទុនក្នុងការដោះស្រាយលំហាត់គ្រប់ប្រភេទ។ រាល់រូបមន្តឬទ្រឹស្តីបទគួររៀនឲ្យចេះនិងយល់ពីរបៀបស្រាយបញ្ជាក់របស់វា។ បន្ថែមពីនេះគួររៀនធ្វើ ឬមើលឧទាហរណ៍គំរូមួយចំនួនដើម្បីយល់ និងចេះប្រើប្រាស់រូបមន្តឱ្យបានច្បាស់។ ម្យ៉ាងទៀតមានវិញ្ញាសាប្រឡងសិស្សពូកែខ្លះមានលំហាត់ដាក់ឱ្យស្រាយរូបមន្តណាមួយផងដែរ។

ទី២ រៀនធ្វើលំហាត់ឱ្យបានច្រើន៖ បន្ទាប់ពីសិក្សាមេរៀនបានច្បាស់លាស់រួច វាជាពេលសម្រាប់ធ្វើលំហាត់ធម្មតានិងលំហាត់ប្រភេទសិស្សពូកែសាកល្បង។ លំហាត់អាចជ្រើសពីវិញ្ញាសាចាស់ៗ ឬឯកសារនានា។ កាធ្វើលំហាត់តាមសៀវភៅឯកសារនានាគួរខំដោះស្រាយលំហាត់ឱ្យអស់ចិត្តសិន រួចចាំបើកមើលចម្លើយតាមក្រោយ។ ចំណែកការធ្វើលំហាត់តាមវិញ្ញាសាចាស់ៗ បើវិញ្ញាសាដាក់ថាប្រឡងពីរឬបីម៉ោង គួរធ្វើវិញ្ញាសានោះពីរឬបីម៉ោងដូចគ្នា ដោយគិតពីពេលវេលានិងរើសទីកន្លែងតាមការគួរ មិនឱ្យមានការរំខាន (ធ្វើឱ្យដូចការប្រឡងមែនទែន) បន្ទាប់មកមើលអត្រាកំណែផ្ទៀងផ្ទាត់ចម្លើយដោយខ្លួនឯង។
ក្រោយពីផ្ទៀងផ្ទាត់អត្រាកំណែរួចហើយ សិស្សអាចដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯង ហើយរកវិធីកែលម្អជាបន្តបន្ទាប់។ វិធីនេះជួយឱ្យយើងកើនសមត្ថភាពដោះស្រាយលំហាត់ ចេះលៃពេលធ្វើលំហាត់ ចងចាំបានយូរ និងចេះកែតម្រូវចំណុចខ្សោយរបស់ខ្លួនឯងឱ្យល្អជាលំដាប់។ ម្យ៉ាងទៀតមានវិញ្ញាសារប្រឡងសិស្សពូកែខ្លះយកលំហាត់ពីវិញ្ញាសាចាស់ៗមកចេញផងដែរ ហើយធ្វើលំហាត់កាន់តែច្រើនកាន់តែល្អការសិក្សា។

ទី៣ វិធីសាស្ត្ររៀនឱ្យចំទិសដៅ ៖ រៀនឱ្យចំទិសដៅជាការរៀនត្រូវនឹងប្រភេទលំហាត់ដែលវិញ្ញាសាចេញ។ ចំណុចនេះសិស្សត្រូវមានសៀវភៅឯកសារច្រើនសម្រាប់រៀនត្រៀមប្រឡងសិស្សពូកែ ជាពិសេសត្រូវមានវិញ្ញាសាប្រឡងរួចប៉ុន្មានឆ្នាំចុងក្រោយ (តាមលទ្ធភាពអាចរកបាន) ហើយពិនិត្យវិញ្ញាសាទាំងនោះឱ្យដឹងពីប្រភេទលំហាត់ដែលគេតែងចេញ។ សិស្សត្រូវសន្និដ្ឋាន លំហាត់បែបណាដែលគេអាចនឹងចេញហើយយកលំហាត់ពីណាមកចេញ។
បើយើងអាចដឹងពីឯកសារយោងរបស់អ្នកចេញវិញ្ញាសា គួររៀនធ្វើលំហាត់ក្នុងឯកសារនោះឱ្យចេះចាំស្ទាត់ជាការស្រេច។ តែជាទូទៅការរកឯកសារយោងរបស់អ្នកចេញវិញ្ញាសាជារឿងពិបាក ដូច្នេះខ្ញុំត្រូវខំធ្វើលំហាត់ប្រភេទណាដែលគេធ្លាប់ចេញឱ្យបានច្រើនតាមលទ្ធភាព
យុវជន សាន គឹមស័ង
ទី៤ សិស្សត្រូវដាក់ផែនការរៀនឱ្យបានល្អ ៖ ការកំណត់និងដាក់ផែនការសិក្សាត្រូវធ្វើដោយផ្អែកតាមឯកសារនិងពេលវេលាសម្រាប់រៀន។ ឧទាហរណ៏ថានៅសល់មួយខែមុនប្រឡង និងសៀវភៅបួនក្បាលត្រូវមើល សិស្សត្រូវមើលសៀវភៅមួយក្បាលឱ្យចប់មុនមួយសប្តាហ៏ ហើយបួនសប្តាហ៍ត្រូវមើលចប់បានបួនក្បាល ប្រសិនបើសល់ពេលបន្តិចបន្តួចរំលឹកឡើងវិញ។ យុវជន សាន គឹមស័ង បានរំលឹកថា បើសៀវភៅមួយក្បាលមានកម្រាស ៨០-១០០ លំហាត់ត្រូវគិតថាមួយថ្ងៃមើលប៉ុន្មានលំហាត់ហើយលៃពេលយ៉ាងណាឱ្យធ្វើអស់តាមផែនការ។ សិស្សត្រូវព្យាយាមធ្វើតាមផែនការឱ្យអស់លទ្ធភាព។ ជាទូទៅដាក់ផែនស្រួលតែអនុវត្តពិបាក សិស្សត្រូវមានអំណត់ ហើយរៀបផែនឱ្យណាស្របតាមស្ថានភាពរៀងៗខ្លួន៕


កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...
អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2025
កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម ៥៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅលើជំនាញបច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្មសរុបចំនួន ៥៨០កន្លែង ដោយក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ដុល្លារក្នុងមួយខែថែមទៀត។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2025
កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2025
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...





























