មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារប្រចាំកម្ពុជា (Unicief Cambodia) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធចែករំលែកសកម្មភាពទាំងប្រាំមួយ ដែលនឹងអាចក្លាយជាទម្លាប់អនុវត្តប្រចាំថ្ងៃ ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អប្រសើរ។
១. ទទួលទានទឹកឱ្យបាន ២លីត្រ ៖ ទឹកជាសារធាតុសំខាន់សម្រាប់ទ្រទ្រង់រាងកាយ ជាពិសេសមួយរយៈនេះដែលធាតុអាកាសចាប់ផ្ដើមកើនកម្ដៅ សារជាតិនៅក្នុងខ្លួនក៏អាចបាត់បង់។ ដើម្បីបន្សាំខ្លួនជាមួយសីតុណ្ហភាពក្ដៅនេះ សម្រាប់មនុស្សធំពេញវ័យ គួរផឹកទឹកឱ្យបានយ៉ាងហោចណាស់ពីរលីត្រក្នុងមួយថ្ងៃ។
២. និយាយ ឬទាក់ទងទៅកាន់មិត្តភក្ដិ ឬមនុស្សជាទីស្រលាញ់ ៖ ទំនាក់ទំនងជារឿងសំខាន់ណាស់។ និយាយទាក់ទងទៅកាន់មិត្តភក្ដិ ឬមនុស្សជាទីស្រលាញ់ អាចជួយរឹតចំណងមិត្តភាព ក៏ដូចជាសេចក្ដីស្រលាញ់រវាងភាគីទាំងសងខាង។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចជួយដល់ផ្លូវចិត្ត ផ្លូវអារម្មណ៍ឱ្យបានកាន់តែប្រសើរផងដែរ។
៣. កំណត់ពេលលេងទូរស័ព្ទត្រឹមមួយម៉ោង ៖ ការលេងទូរស័ព្ទជារឿងល្អ ដែលអាចកាត់បន្ថយការអផ្សុក ក៏ដូចជាអាចបង្កើនចំណេះដឹង។ តែការចំណាយពេលច្រើនម៉ោងពេកលេងទូរស័ព្ទ អាចបង្កជាបញ្ហាផ្សេងៗដែលអាចប៉ះពាល់ដល់សុខភាព ដូចជាស្រវាំងភ្នែក ឬចុករោយដៃជាដើម។ ដូច្នេះក្នុងមួយថ្ងៃគួរកាត់បន្ថយពេលលេងទូរស័ព្ទមកនៅត្រឹមតែមួយម៉ោងទើបល្អ។
៤. ទទួលទានបន្លែ និងផ្លែឈើ ៖ បន្លែ និងផ្លែឈើមានផ្ទុកជាតិវីតាមីនផ្សេងៗដែលជំនួយដល់ការលូតលាស់សរីរាង្គកាយ។ មិនថាស្ថិតក្នុងវ័យណា ការទទួលទានបន្លែ និងផ្លែឈើផ្ដល់អត្ថប្រយោជន៍ដល់មិនត្រឹមតែសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ហើយអាចជួយដល់សុខភាពសម្រស់ផងដែរ។
៥. គេងឱ្យបានប្រាំបីម៉ោង ៖ គេងគ្រប់គ្រាន់ធ្វើឱ្យមនុស្សមានកម្លាំងកាយ និងមានស្មារតីបំពេញភារកិច្ចផ្សេងៗប្រចាំថ្ងៃ ដូចជាការសិក្សា និងការងារជាដើម។ គេងគ្រប់គ្រាន់ជំនួយជាពិសេសដល់សុខភាពខួរក្បាល ជួយឱ្យមានការចងចាំល្អ ការគិតបានឆាប់រហ័ស និងបង្កើនភាពច្នៃប្រឌិតបានថ្មីៗ។
៦. ហាត់ប្រាណយ៉ាងហោចណាស់បាន ២០នាទីក្នុងមួយថ្ងៃ ៖ ការហាត់ប្រាណមិនត្រឹមតែធ្វើឱ្យមានរូបរាងស្អាត ឬជួយដល់ការសម្រកគីឡូប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យសាច់ដុំដំណើរការល្អ សម្រួលការធ្វើចលនាក្នុងបេះដូង និងសរសៃរឈាម អាចធ្វើឱ្យឆ្អឹងលូតលាស់រឹងមាំ និងអាចជួយបំបាត់ភាពស្រ្តេសផងដែរ។
ជីវប្រវត្តិ: កញ្ញា សៅ សុធារ៉ា កំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាធ្លាប់ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឲ្យស្ថាប័នឯកជនមួយកន្លែង។ បច្ចុប្បន្ន សុធារ៉ា ជាអ្នកយកការព័ត៌មានអប់រំឲ្យសារព័ត៌មាន AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីផ្លាស់ប្តូរនិស្សិតចិនមកពីខេត្តគួយចូវ លើកទី៣ ក្រោមប្រធានបទ “ផែនការនិស្សិតឆ្នើម…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យលទ្ធភាពដាក់មុខវិជ្ជាភាសាបរទេស ដូចជា ភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលអនាគត ដើម្បីលើកកម្ពស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
វិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងជួបប្រទះបញ្ហាប្រឈមសំខាន់ៗជាច្រើន ដែលប៉ះពាល់ដល់គុណភាពអប់រំ រួមមានអត្រាអវត្តមានសិស្សខ្ពស់ លទ្ធផលសិក្សាទាប…
ជំនាញ, ព្រឹត្តិការណ៍
ផ្នត់គំនិតដែលធ្លាប់តែគិតថា “ជំនាញមេកានិច ឬជួសជុលរថយន្ត” សមស្របសម្រាប់តែបុរសនោះ ត្រូវបានផ្លាស់ប្តូរហើយនាពេលបច្ចុប្បន្ន។ ជំនាញបច្ចេកទេសមួយនេះ កំពុងតែលេចធ្លោខ្លាំង និងទាក់ទាញការចាប់អារម្មណ៍…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
អង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហៅកាត់ថា(OECD) បានព្រមានថា បញ្ហាអវត្តមានសិស្សពីសាលារៀនកំពុងកើនឡើងនៅទូទាំងពិភពលោក ដោយអត្រាអវត្តមាននៅក្នុងប្រទេសមួយចំនួនបានកើនឡើង…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
ស្ត្រីជនជាតិចិនម្នាក់ដែលធ្វើការជាអ្នកសម្អាតនៅសាកលវិទ្យាល័យ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីនាងទទួលបានកន្លែងសិក្សាថ្នាក់អនុបណ្ឌិត ក្រោយពីខិតខំសិក្សាដោយខ្លួនឯង…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាបច្ចេកវិទ្យាស្នូលដែលជំរុញការផ្លាស់ប្ដូរសេដ្ឋកិច្ច និងទីផ្សារការងារនៅទូទាំងពិភពលោក អ្នកជំនាញ AI កម្ពុជាមើលឃើញថា ប្រជាពលរដ្ឋ និងស្ថាប័នក្នុងប្រទេសកំពុងចាប់ផ្ដើមប្រើប្រាស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មនុស្សពេញវ័យធ្វើការនៅកម្ពុជា នឹងកើនឡើងដល់ចំណុចកំពូល នៅឆ្នាំ២០៤៣។ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា រយៈពេល ១៥ ទៅ២០ឆ្នាំខាងមុខនេះ គឺជារយៈពេលដ៏មាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អង្គការកុមារកម្ពុជារីករាយ ដែលបង្កើតឡើងដោយមូលនិធិ គីនចាន់ បានវិនិយោគថវិកាសរុបជាង ១៧,៣លានដុល្លារអាម៉េរិក ដើម្បីគាំទ្រសាលាមត្តេយ្យ និងបឋមសិក្សាចំនួន ១៨១កន្លែង នៅក្នុងខេត្តចំនួន ៩ ទូទាំងប្រទេស…