ស្ត្រីសិក្សាជំនាញព័ត៌មានវិទ្យា IT តិច អាចមកពីខ្វះព័ត៌មាន និងទទួលពាក្យរិៈគន់

ភ្នំពេញ៖ ស្ត្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា ឬ Information technology (IT) ហាក់មានចំនួនតិចតូចប៉ុណ្ណោះនៅកម្ពុជា។ មូលហេតុដែលចំនួនស្ត្រីតិចជាងបុរសនៅក្នុងវិស័យបច្ចេកវិទ្យានេះ បណ្តាលមកពីកង្វះព័ត៌មានសិក្សា និងផ្នត់គំនិតសង្គមយល់ថាស្ត្រីមិនគួរសិក្សាបច្ចេកវិទ្យាកុំព្យូទ័រដូចបុរស។ ផ្ទុយទៅវិញយុវតីមួយចំនួននាបច្ចុប្បន្នបានកែប្រែទស្សនៈនេះ ព្រមទាំងជ្រើសរើសជំនាញព័ត៌មានវិទ្យាសិក្សាបន្តនៅមហាវិទ្យាល័យ ដោយមើលឃើញឱកាសការងារទូលំទូលាយ ស្របតាមចំណង់ចំណូលចិត្ត និងក្តីស្រឡាញ់របស់ខ្លួន។

កញ្ញា ឡេងរី សុភនាត បានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រព័ត៌មានវិទ្យា (IT) ពីសាកលវិទ្យល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ៖

“ខ្ញុំសម្រេចចិត្តរៀនមុខវិជ្ជានេះដោយសារខ្ញុំគិ​តថាមានឪកាសការងារច្រើនក្រោយរៀនចប់ ពេលនោះខ្ញុំទទួលបានអាហារូបករណ៍ ខ្ញុំក៏សម្រេចជ្រើសរើសជំនាញនេះសិក្សាតែម្តង”

ក្រោយរៀនចប់ថ្នាក់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា កញ្ញា ឡេងរី សុភនាត បានក្លាយជាអ្នកអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យា (Software Development) នៅក្រុមហ៊ុនមួយ។ យុវតីរូបនេះបានបន្តថា មនុស្សមួយចំនួនយល់ថា មុខវិជ្ជាព័ត៌មានវិទ្យាសាកសមសម្រាប់តែបុរសសិក្សា ប៉ុន្តែជាក់ស្តែងស្ត្រីក៏អាចសិក្សាបានដែរ។

“ការគិតបែបហ្នឹងទំនងជាការគិតបែបបុរាណ ! មនុស្សស្រីបច្ចុប្បន្នក៏មានសមត្ថភាពសិក្សា និងមានចំណេះដឹងខ្ពង់ខ្ពស់ដូចមនុស្សប្រុស ហើយទទួលបានលទ្ធផលល្អដូចគ្នាដែរ”

កញ្ញា ឡេងរី សុភនាត

សុភនាត សិក្សាជំនាញព័ត៌មានវិទ្យាទទួលបានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងខ្លាំងពីក្រុមគ្រួសារ។

ស្រដៀងគ្នានេះដែរ កញ្ញា ឈី សុគន្ធទេវី ជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មកំព្យូទ័រ នៅវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ក៏បានបង្ហាញថា ៖

“ខ្ញុំចាប់អារម្មណ៍លើការអភិវឌ្ឍន៍​កម្មវិធីបច្ចេកវិទ្យា (Software Development) បង្កើតកម្មវិធីទូរស័ព្ទ។ ខ្ញុំជឿជាក់ថា អនាគតបច្ចេកវិទ្យាដើរតួនាទីសំខាន់នៅក្នុងពិភពលោក ដូច្នេះខ្ញុំចង់ក្លាយជាផ្នែកមួយនៃបច្ចេកវិទ្យាដ៏អសា្ចរ្យមួយនេះ ហើយវាជាអ្វីដែលខ្ញុំស្រលាញ់…”

កញ្ញា ឈី សុគន្ធទេវី បានបន្តថា នៅកម្ពុជាចំនួនស្ត្រីដែលសិក្សាជំនាញវិស្វកម្មកំព្យូទ័រនៅមានតិច ដោយសារពួកខ្វះព័ត៌មានលម្អិតអំបីមុខវិជ្ជានេះ និងការគាំទ្រលើកទឹកដល់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យា។

ចំណែកលោក ម៉ី សូរិទ្ធីវង្ស ធ្លាប់សិក្សាបរិញ្ញាបត្រព័ត៌មានវិទ្យា និងកំពុងបម្រើការងារនៅក្រុមហ៊ុនឯកជន បាននិយាយថា ចំនួននិស្សិតស្រីសិក្សាជំនាញព័ត៌មានវិទ្យាតិច ដោយសារស្ត្រីខ្លួនឯងយល់ថា ជំនាញព័ត៌មានវិទ្យាសាកសមសម្រាប់តែបុរសដោយផ្អែកលើបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន។ សូរិទ្ធីវង្ស បន្ថែមថា អាចមកពីស្ត្រីខ្លួនឯងខ្វះព័ត៌មានសិក្សានិងព័ត៌មានការងារ ស្របនឹងស្ថានភាពផ្នត់គំនិតបុគ្គលនិងគ្រួសារពុំទាន់ឱ្យតម្លៃដល់សិក្សារបស់ស្ត្រីក្នុងជំនាញព័ត៌មានវិទ្យា។

“សម្រាប់ខ្ញុំគិតថា រៀនជំនាញព័ត៌មានវិទ្យា ដូចជាមិនពិបាកទេសម្រាប់ស្ត្រី ពេលខ្លះនិស្សិតស្រីអាចចាប់ជំនាញទន់ (Soft Ware) ឬអាចរើសយកជំនាញគ្រឿងរឹង (Hard Ware) តាមចំណង់ចំណូលចិត្ត… តែភាគច្រើនខ្ញុំដឹងថាស្ត្រីគាត់ជ្រើសជំនាញទន់ច្រើន ដូចជាសរសេរកូដ អភិវឌ្ឍន៍កម្មវិធី ឬតំឡើងកម្មវិធីជាដើម ហើយស្ត្រីបច្ចុប្បន្នរៀនជំនាញនេះច្រើនដែរ តែនៅតិចជាងបុរស”

លោក ម៉ី សូរិទ្ធីវង្ស

ជាការកត់សម្គាល់ នៅកម្ពុជាទោះបីស្ត្រីសិក្សានិងធ្វើការនៅក្នុងវិស័យព័ត៌មានវិទ្យានៅមានចំនួនតិចតូចក៏ដោយ ក៏ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នំាចំនួនសិស្ស-និស្សិតស្រីកំពុងសិក្សានិងចាប់អារម្មណ៍ជំនាញមួយនេះមានកំណើរជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធបានជំរុញឱ្យស្ត្រីចាប់យកមុខវិជ្ជាព័ត៌មានវិទ្យា ឬមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យាឱ្យមានចំនួនកាន់តែច្រើនបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

OCIC និង WCCI សហការបង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាកាសចរណ៍ដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-អាមេរិក បន្តជំរុញឱកាសសិក្សា និងអភិវឌ្ឍជំនាញយុវជននៅសហរដ្ឋអាមេរិក

កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាជំរុញការកាត់បន្ថយសំណល់ និងការពារបរិស្ថាន ដើម្បីពង្រឹងភាពស្អាត និងភាពបៃតង

ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាមនុស្សចាស់! សម្តេចធិបតីអំពាវនាវដល់គ្រប់គ្រួសារ បន្តពង្រឹងសីលធម៌ អប់រំកូនចៅឱ្យ​ចេះគោរពមាតាបិតា ជីដូនជីតា និង​ព្រឹទ្ធាចារ្យ

តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា
ចំណេះជីវិត, ព្រឹត្តិការណ៍

រូបមន្តបែងចែកកញ្ចប់សន្សំ ៤ យ៉ាង ដើម្បីកសាងគ្រឹះហិរញ្ញវត្ថុរឹងមាំសម្រាប់យុវជន

ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ឬការរស់នៅខ្វះមុខខ្វះក្រោយ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានដែលមិនអាចខ្វះបាន។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជនរងគ្រោះពីអំពើហិង្សាផ្លូវភេទសម័យខ្មែរក្រហម ២៣៥នាក់ នៅខេត្តកំពត ទទួលបានសំណងក្រៅប្រព័ន្ធតុលាការ ដើម្បីស្តារជីវភាព និងសេចក្តីថ្លៃថ្នូរ

អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) សរុបចំនួន ២៣៥នាក់ នៅក្នុងខេត្តកំពត ទទួលបានសំណង
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

គម្រោង «PassKru» ជួយសម្រួលការស្វែងរកឯកសារប្រឡងគ្រូ ជាប់លេខ១ ក្នុងកម្មវិធី Next Gen Engagement Program Batch III

វេទិកាឌីជីថលមួយឈ្មោះថា «PassKru» ដែល​រួម​គ្នា​បង្កើត​ដោយ​និស្សិតឆ្នាំទី៣មួយ​ក្រុម នៃបណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា (CADT) ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាត
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

វិស័យអប់រំនៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើជំនាញសម្រាប់ពេលអនាគត

វិស័យអប់រំនៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើការអភិវឌ្ឍជំនាញសម្រាប់ពេលអនាគត តាមរយៈការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត (AI)

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon