ម្ចាស់ស្នាដៃ “មនុស្សបាក់ទឹកចិត្ត” យល់ថាមនុស្សកុំបោះបង់អ្វីៗដោយងាយ កុំរំលាយក្ដីសង្ឃឹមខ្លួនឯង

ភ្នំពេញ៖ “កុំបោះបង់អ្វីៗដោយងាយ កុំរំលាយក្ដីសង្ឃឹមខ្លួនឯង” ជាឃ្លាសម្រាប់រំលឹកខ្លួនឯងនៅពេលដែលជួបបញ្ហាក្នុងដំណើរជីវិតជាអ្នកនិពន្ធ។ ឃ្លានេះក៏មាននៅក្នុងសៀវភៅ “មនុស្សបាក់ទឹកចិត្ត” ដែលជាស្នាដៃរបស់អ្នកនិពន្ធប្រលោមលោក គឹម ឌីណា លើកបង្ហាញបទពិសោធជីវិតដែលឆ្លងកាត់ផ្ទាល់ គួបផ្សំនឹងការស្រាវជ្រាវខ្លឹមសារបន្ថែមធ្វើជាអំណះអំណាងលាតត្រដាងតាមរយៈសំណេរ។

សៀវភៅមនុស្សបាក់ទឹកចិត្ត ទទួលបានការគាំទ្រខ្លាំងជាងគេក្នុងចំណោមស្នាដៃផ្សេងទៀតរបស់កញ្ញា គឹម ឌីណា។ ជាក់ស្តែងស្នាដៃនេះ បានបោះពុម្ពឡើងវិញចំនួនបួនលើករួចមកហើយ។ កញ្ញា គឹម ឌីណា បានឱ្យដឹងថា ៖

“ខ្ញុំជាមនុស្សធ្លាប់បាក់ទឹកចិត្ត ប្រសិនបើមនុស្សកំពុងមានបញ្ហាដូចខ្ញុំ បានអានសៀវភៅនេះរួច ប្រហែលជាគាត់មានអារម្មណ៍ថាធូរស្រាល ពួកគាត់មិនមានអារម្មណ៍ថាឯកាពេកនោះទេ ខ្ញុំហ៊ានលាតត្រដាងបញ្ហា និងចែករំលែកទៅកាន់មនុស្សគ្រប់​គ្នា​”

ខ្លឹមសារដាក់បញ្ចូលក្នុងសៀវភៅមនុស្សបាក់ទឹកចិត្ត ឌីណា បានឆ្លុះបញ្ចាំងពីបញ្ហារបស់ស្ត្រីពាក់ព័ន្ធនឹងសេចក្តីស្នេហា បញ្ហាគ្រួសារ បញ្ហាការងារ និងក្តីសុបិនផ្សេងៗ​ ដែលស្ត្រីប្រាថ្នាចង់បាន។ ក្រៅពីអាជីពសរសេរសៀវភៅ អ្នកនិពន្ធវ័យសាមសិបឆ្នាំរូបនេះ បានផលិតវីដេអូអប់រំជាច្រើនបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក បំណងជួយដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់គិតវិជ្ជមានចំពោះខ្លួនឯង បង្កើតក្តីសង្ឃឹម កុំបោះបង់បំណងប្រាថ្នា លើកទឹកចិត្ត និងរកដំណោះស្រាយសមស្របចំពោះបញ្ហាអ្វីមួយដែលបានកើតឡើង។

“ខ្ញុំសូមអរគុណអ្នកនិពន្ធសៀវភៅឱ្យខ្ញុំអាន បានជួយឱ្យខ្ញុំស្បើយពីទុក្ខកន្លងទៅ… រហូតខ្ញុំគិតថាខ្ញុំត្រូវការប៊ិច ដើម្បីជួយគាស់កកាយបញ្ហាខ្លះដែលពិបាកនឹងថ្លឹងថ្លែង និងជួយចែករំលែកទុក្ខសោករបស់អ្នកដទៃតាមរយៈស្នាដៃរបស់ខ្ញុំ ! មានរឿងខ្លះខ្ញុំពិបាកនិយាយណាស់ ដូច្នេះហើយមានតែយកសំណេរមកជំនួសវិញ”

កញ្ញា គឹម ឌីណា

កន្លងទៅកញ្ញា គឹម ឌីណា ធ្លាប់និពន្ធនិងបោះពុម្ពផ្សាយស្នាដៃជាច្រើន ដូចជាសៀវភៅ “ភរិយាខ្ញុំអាយុ១៨ឆ្នាំ” សៀវភៅ “ស្នេហ៍អស់ពីហឫទ័យ” រឿង “បវរកញ្ញាប្រលោមលោក” បោះពុម្ពក្នុងសៀវភៅមន្តទឹកខ្មៅ រឿង “យើងដើម្បីយើង” រឿង “ម្ដាយខ្ញុំ” ជ័យលាភីរង្វាន់អក្សរសិល្ប៍នូ ហាច និងស្នាដៃប្រលោមលោកផ្សេងៗជាច្រើនទៀត។

គួរបញ្ជាក់ថា កាលពីឆ្នាំ 2013 អ្នកនិពន្វរូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ នៅក្នុងសាកលវិទ្យាល័យន័រតុន និងបានបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេស (TESOl) នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅឆ្នាំ 2017 ។ កញ្ញា គឹម ឌីណា បានចាប់ផ្តើមរៀនតែងនិពន្ធលើកដំបូងក្នុងពេលសិក្សានៅថ្នាក់ទីប្រាំបួន៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំ៖ ដើម្បីជំរុញការអប់រំបច្ចេកវិទ្យា សាលារៀនមួយត្រូវតែមានបន្ទប់ឌីជីថល និងបណ្ណាល័យសតវត្សទី២១

ដើម្បីជា​ការ​លើក​កម្ពស់​ដល់​ការ​អប់រំបែបឌីជីថល ក្រសួងអប់រំ យុវជន និ​ងកីឡា គ្រោង​នឹង​បង្កើតបន្ទប់ឌីជីថល ក៏ដូចជា​បណ្ណាល័យ​សតវត្សទី២១…
ព្រឹត្តិការណ៍

អ្នកជំនាញប្រាប់ពីវិធីសាស្រ្តថែទាំធ្មេញកុមារឱ្យ​ស្របតាមបច្ចេកទេស

ឪពុកម្តាយភាគ​ច្រើនតែងបារម្ភអំពីសុខភាពមាត់ធ្មេញរបស់កូនៗ, មានអាណាព្យាបាលមួយចំនួនបានដឹងខ្លះៗ​ហើយ​អំពីការថែទាំសុខភាពមាត់ធ្មេញ​នេះ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅវិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​ស្ពឺ

អគារសិក្សាមួយខ្នងកម្ពស់៤ជាន់ ចំនួន២៤បន្ទប់ ផ្ទះសំណាក់គ្រូបង្រៀន១ខ្នង កម្ពស់២ជាន់ ចំនួន២០បន្ទប់ និងទីចាត់ការ ១ខ្នង ចំនួន៤បន្ទប់…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

លោក សឿម កក្កដា៖ សៀវភៅរឿងកុមារ ជាផ្នែកមួយមិនអាចខ្វះបានដើម្បីបង្កើតទម្លាប់អានរបស់កុមារ

ដើម្បីបង្កើតទម្លាប់អានដល់កុមារបាន គឺទាមទារឱ្យមានសម្ភារៈអានឱ្យបានច្រើន មានសៀវភៅច្រើនជម្រើស ព្រោះកាលណាកុមាររកឃើញជម្រើសមួយ…
ចំណេះជីវិត, ព្រឹត្តិការណ៍

អូស៊ីឌី (OCD) ជំងឺផ្លូវចិត្តម៉្យាង ជំរុញឱ្យធ្វើ​អ្វីដដែលៗម្ដងហើយម្ដងទៀត

ប្រសិន​បើ​អ្នក​ចេះតែចង់ត្រួតពិនិត្យមើលអ្វីៗដដែលៗ ធ្វើអ្វីដដែលៗ ឬមានគំនិតគិតអ្វីដដែលៗម្តងហើយម្តងទៀត​ នោះអ្នកអាច​នឹង​មាន​ជំងឺផ្លូវចិត្ត…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានទេសចរណ៍សៀងហៃផ្ដល់អាហារូបករណ៍១០កន្លែងសម្រាប់និស្សិតកម្ពុជា

វិទ្យាស្ថានទេសចរណ៍សៀងហៃ នៃសាធារណប្រជាមានិតចិន ផ្ដល់អាហារូបករណ៍សិក្សាវគ្គខ្លីលើជំនាញទេសចរណ៍ចំនួន១០កន្លែង ដល់មន្ត្រី …
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល ផ្ដល់អាហារូបករណ៍ជំនាញបច្ចេកទេសចំនួន២១០កន្លែង

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២២ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល…
ព្រឹត្តិការណ៍, អប់រំកុមារតូច

ព័ត៌មានផ្ទាល់ខ្លួនរបស់កុមារលើអ៊ីនធឺណិតអាចបណ្តាលឱ្យកុមារងាយគ្រោះថ្នាក់

ជនខិលខូចមួយចំនួនអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់កុមារ ដែលពួកគេស្វែងរកបាន និងប្រមូលយកតាមរយៈអ៊ីនធឺណិត ដើម្បីយកទៅធ្វើចេតនាអាក្រក់ណាមួយ។…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម សាយ សំអាល់ ៖ បណ្ណាល័យជាច្រកបង្កើនសមត្ថភាព​ និងគំនិតច្នៃប្រតិដ្ឋ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា បណ្ណាល័យបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋាននៅក្នុងការសិក្សា…
ជំនាញ, ព្រឹត្តិការណ៍

យុវជន ជួប វ៉ាន់ឌី ចែករំលែក​បទពិសោធន៍​ក្នុងការ​ជ្រើស​រើស​ជំនាញ

ការជ្រើសរើស​ជំនាញ​ពិតជាមានសារៈសំខាន់​ណាស់​សម្រាប់​សិស្ស​ដែល​រៀនចប់ថ្នាក់វិទ្យាល័យ ដោយ​សារ​តែជំនាញនឹង​ត្រូវ​កំណត់ពីអាជីព​…