លោកស្រី ស្ដើង ភារ៉ុង ៖ ផែនការជីវិត និងគុណភាពជីវិតកាន់តែល្អប្រសើរ នៅពេលមានអ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួន

រាល់ថ្ងៃដំណើរជីវិតរបស់មនុស្សម្នាក់ៗ ឆ្លងកាត់រឿងរ៉ាវច្រើន ដូចជាការសិក្សា ការធ្វើការ និងជីវិតផ្ទាល់ខ្លួន ហើយក្នុងដំណាក់កាលទាំងនេះ ប្រសិនបើ​មានបុគ្គ​ល​​ជួយប្រឹក្សាយោបល់ ផ្តល់មតិណែនាំ ពិភាក្សាលើកទឹកចិត្ត នោះការសម្រេចចិត្តធ្វើអ្វីមួយលគឺកាន់តែមានប្រសិទ្ធភាព។ មិត្តភក្ដិ ក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ និងរៀមច្បងជាដើម សុទ្ធតែជាបុគ្គលដែលអាចជាអ្នកប្រឹក្សាយោបល់ (mentor) និងអាចជួយណែនាំផ្តល់កម្លាំងចិត្តយើងបាន។

លោកស្រី ស្ដើង ភារ៉ុង បច្ចុប្បន្នជាបុគ្គលិកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា បានរៀបរាប់ពីដំណើរជីវិតតស៊ូរបស់ខ្លួន ព្រមទាំងកម្លាំងចិត្តទទួលបានពីបុគ្គលសំខាន់ៗនៅជុំវិញខ្លួន។

“មានបុគ្គលសំខាន់ៗជាច្រើនដែលគាត់បានជួយជ្រោមជ្រែងនៅក្នុងដំណើរជីវិតខ្ញុំ ! អាចនិយាយបានថា មុននឹងឈានមកដល់ពេលនេះ គឺខ្ញុំមានអ្នកប្រឹ​ក្សា​យោ​បល់ និងជួយណែនាំជាច្រើនអ្នក”

លោកស្រី ស្ដើង ភារ៉ុង បានបន្តរៀបរាប់ពីបទពិសោធន៍ជាពិសេស នៅពេលដែលជីវិតរបស់លោកជួបការពិបាក និងជួបបញ្ហាពិបាកដោះស្រាយឬសម្រេចចិត្ត លោកស្រីតែងតែសុំយោបល់ពីអ្នកប្រឹក្សាយោបល់ (Mentor) របស់លោកស្រី។ លោកស្រីនិយាយទាំងស្នាមញញឹមថា ៖

“អ្នកប្រឹក្សាយោបល់ដំបូងរបស់ខ្ញុំឈ្មោះ Marica ខ្ញុំបានជួបគាត់នៅក្នុងកម្មវិធី Wedu Mentorship Program របស់អង្គការ Wedu Global។ ខ្ញុំតែងតែជជែកជាមួយគាត់តាមអនឡាញនិយាយអំពីផែនការជិវិត ក៏ដូចជាកង្វល់ បញ្ហា ហើយខ្ញុំតែងតែបានកម្លាំងចិត្តពីគាត់ ដែលធ្វើអោយខ្ញុំស្វែងរកដំណោះស្រាយដោយខ្លួនឯងដោយភាពជឿជាក់”

ទន្ទឹមគ្នានេះ លោកស្រី ភារ៉ុង បានជួបអ្នកប្រឹក្សាយោបល់ម្នាក់ទៀត ជាអតីតបុគ្គលិកបម្រើការនៅអង្គការ UN Women ប្រចាំប្រទេសកម្ពុជា គាត់ឈ្មោះ ខារ៉ា (Cara)។

“ខ្ញុំចាប់អារម្មណ៍ Cara ព្រោះឃើញថាគាត់ក្មេងហើយគាត់ពូកែ !​ ខ្ញុំចង់ធ្វើដូចគាត់នៅថ្ងៃណាមួយ ហើយចង់ធ្វើការនៅស្ថាប័នអន្តរជាតិដូចគាត់អីចឹងដែរ។ ខ្ញុំក៏ចាប់ផ្ដើម ស្គាល់គាត់ ហើយខ្ញុំតែងតែសុំយោបល់ពីគាត់ជារើយៗ ហើយ Cara ដូចជាបងស្រីបង្កើតរបស់ខ្ញុំម្នាក់ចឹង ដូចគ្នាជាមួយនឹង Marica ដែរ”

លោកស្រី ស្ដើង ភារ៉ុង បានបញ្ជាក់ថា ការកំណត់ផែនការជីវិត និងគោលដៅជីវិតបានប្រសើរឡើងនៅពេលដែលលោកស្រីរកឃើញបុគ្គលគំរូ (Role model) ក៏ដូចជាមានអ្នកប្រឹក្សាយោបល់ (mentor)។ សម្រាប់លោកស្រី ស្ដើង ភារ៉ុង

“វាមិនអាក្រក់នោះទេនៅពេលយើងសុំមតិយោបល់ពីនរណាម្នាក់ដែលយើងទុកចិត្ត ! យើងគួរស្វែងរកបុគ្គលដែលជាគំរូរបស់ខ្លួនហើយព្យាយាមសិក្សាស្វែងយល់ពីគាត់ មានទំនាក់ទំនងល្អជាមួយគាត់ សុំគាត់ជាអ្នកផ្តល់ប្រឹក្សាយោបល់ ដើម្បីទទួលបានគំនិតថ្មីៗ ជួយដល់ផែនការជីវិតយើងអោយបានប្រសើរជាងមុន”


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

OCIC និង WCCI សហការបង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាកាសចរណ៍ដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-អាមេរិក បន្តជំរុញឱកាសសិក្សា និងអភិវឌ្ឍជំនាញយុវជននៅសហរដ្ឋអាមេរិក

កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាជំរុញការកាត់បន្ថយសំណល់ និងការពារបរិស្ថាន ដើម្បីពង្រឹងភាពស្អាត និងភាពបៃតង

ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាមនុស្សចាស់! សម្តេចធិបតីអំពាវនាវដល់គ្រប់គ្រួសារ បន្តពង្រឹងសីលធម៌ អប់រំកូនចៅឱ្យ​ចេះគោរពមាតាបិតា ជីដូនជីតា និង​ព្រឹទ្ធាចារ្យ

តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា
ចំណេះជីវិត, ព្រឹត្តិការណ៍

រូបមន្តបែងចែកកញ្ចប់សន្សំ ៤ យ៉ាង ដើម្បីកសាងគ្រឹះហិរញ្ញវត្ថុរឹងមាំសម្រាប់យុវជន

ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ឬការរស់នៅខ្វះមុខខ្វះក្រោយ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានដែលមិនអាចខ្វះបាន។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជនរងគ្រោះពីអំពើហិង្សាផ្លូវភេទសម័យខ្មែរក្រហម ២៣៥នាក់ នៅខេត្តកំពត ទទួលបានសំណងក្រៅប្រព័ន្ធតុលាការ ដើម្បីស្តារជីវភាព និងសេចក្តីថ្លៃថ្នូរ

អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) សរុបចំនួន ២៣៥នាក់ នៅក្នុងខេត្តកំពត ទទួលបានសំណង
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

គម្រោង «PassKru» ជួយសម្រួលការស្វែងរកឯកសារប្រឡងគ្រូ ជាប់លេខ១ ក្នុងកម្មវិធី Next Gen Engagement Program Batch III

វេទិកាឌីជីថលមួយឈ្មោះថា «PassKru» ដែល​រួម​គ្នា​បង្កើត​ដោយ​និស្សិតឆ្នាំទី៣មួយ​ក្រុម នៃបណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា (CADT) ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាត
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

វិស័យអប់រំនៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើជំនាញសម្រាប់ពេលអនាគត

វិស័យអប់រំនៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើការអភិវឌ្ឍជំនាញសម្រាប់ពេលអនាគត តាមរយៈការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត (AI)

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon